Respring ជា​អ្វី? Reboot ជា​អ្វី? តើវា​ដំណើរ​ការ​ដូច​គ្នាអត់? (អាន​ដើម្បី​ស្វែង​យល់​ពីវា)

នេះគឺជាអ្វីដែលអ្នក Jailbreak ឧបករណ៍របស់ខ្លួនរួចរាល់គួរតែស្វែងយល់ពីវាអោយបានច្បាស់លាស់។ តាមពិតទៅភាសា Jailbreak វាពិតជាមានច្រើនណាស់ដែលអ្នកទាំងអស់គ្នាត្រូវតែស្វែងយល់​ពីវាអោយ​បានច្បាស់លាស់តែនៅថ្ងៃនេះ ខេមបូ នឹងធ្វើការបកស្រាយ អំពី ភាសាចំនួនពីរ គឺ Respring និង Reboot តើវាជាអ្វី? ហើយវាដំណើរការដូចគ្នាអត់?

Respring ជា​អ្វី? Reboot ជា​អ្វី? តើវា​ដំណើរ​ការ​ដូច​គ្នាអត់? (អាន​ដើម្បី​ស្វែង​យល់​ពីវា)

មុខងារ Respring បើនិយាយអោយសាមញ្ញបំផុត គឺវាជាមុខងារ មួយដែលអាច បិទបើក ផ្នែក Software នៃ Springboard សម្រាប់ Home Screen ដែលយើងហៅថា បិទបើកផ្ទៃអ៊ីនធើហ្វេស តែវាមិនបិទ​ដំណើរ​ការនៃ Process ផ្សេងៗឡើយ។ ចំណែកឯមុខងារ Reboot វិញវាប្រៀបដូចជាបិទបើកទូរស័ព្ទ​ចឹង បើនិយាយអោយខ្លី គឺវានឹងបិទមុខងារ ចោលទាំងអស់នៃប្រព័ន្ធដំណើការមានលើ ឧបករណ៍របស់អ្នក ហើយវានឹងចាប់ផ្តើមសាជាថ្មីដោយខ្លួនឯង តាមរយៈមុខងារ Reboot នេះ ដូចបិទបើកទូរស័ព្ទអញ្ចឹង។

សរុបមកមុខងារទាំងពីរនេះ មិនដូចគ្នាឡើយ ខ្ញុំជឿថាអ្នកទាំងអស់គ្នា ប្រាកដជាធ្លាប់ឆ្ងល់ដូចជាខ្ញុំដែរ ហេតុអីបានជា Respring វាដំណើរការលឿនម្ល៉េះ ហើយហេតុអីបានជា Reboot ដំណើរការយូរនោះ​យូរ។ បាទតាមពិតទៅដូចយើងបានរៀបរាប់ខាងលើចឹង Respring វាគ្រាន់តែបិទបើកផ្ទៃអ៊ីនធើហ្វេសនៃ Springboard ប៉ុណ្ណោះ ជាក់ស្តែងក្នុងការ ផ្លាស់ប្តូរ Theme ឬ Tweak ជាដើម ដូច្នេះហើយវាប្រាកដ​ជាដំណើរការលឿនបំផុត។

ចំណែកឯ Reboot វិញវាមានភាពយូរដោយសារតែវាត្រូវការ បិទប្រព័ន្ធដំណើរការចោលទាំងអស់ ហើយ​ប្រសិន​បើផ្នែក Software មានការផ្លាស់ប្តូរអ្វីប្លែកច្រើន វាកាន់តែត្រូវការ ពេលយូរទៀតនៅពេល​ដែល វា​បើក​មកវិញដោយស្វ័យប្រវត្តិព្រោះអីវា ត្រូវការពេលដើម្បីរៀបចំប្រព័ន្ធដំណើរការឡើងវិញ។

  • ដោយ: Meng
  • 7:39 AM, 12 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ