Bump ជា Theme ពិសេស​សម្រាប់ iPhone មួយ​បែប​ថ្មី

បើនិយាយពី Theme វាមាន​ច្រើន​បែប​បទ​មែន​ទែន ពិបាក​និង​រៀប​រាប់​អោយ​អស់​ណា ដូច្នេះ​ហើយ​ទើប ខេមបូ តែង​តែ​លើក​យក​មក​ម្តង​មួយៗ ដើម្បី​អោយ​ប្រិយ​មិត្ត​ងាយ​ស្រួលក្នុងការជ្រើសរើស ដោយ​ខ្លួន​ឯង។

Bump ជា Theme ពិសេស​សម្រាប់ iPhone មួយ​បែប​ថ្មី

Theme នេះមានឈ្មោះថា Bump ជា Theme ដែលមានលក្ខណៈពិសេសវាមិនត្រឹមតែផ្លាស់ប្តូរ សម្រាប់ Springboard នោះទេ វាក៏អាចផ្លាស់ប្តូរអ៊ីនធើហ្វេសនៅកន្លែង Call បានផងដែរ។ វាមាន icon ជ្រុង​ធម្មតា តែមានការផ្លាស់ប្តូរ icon អោយទៅជាពណ៌ផ្សេងៗ មើលទៅគួរអោយទាក់ទាញយមួយបែបដែរ។ តោះសម្រាប់មិត្តអ្នកអាន ដែលចង់ធ្វើការតម្លើង សូមធ្វើតាមការណែនាំខាងក្រោមនេះ

សូមបញ្ចាក់៖ មុននឹងសម្រេចចិត្តធ្វើការ តម្លើង សូមមេត្តាព្យាយាម ចំណាយពេល អានអត្ថបទរបស់ ខេមបូ ជាមុនសិន ហើយធ្វើតាមការណែនាំ មួយៗ ព្រោះបើមានបញ្ហាអ្វីយើងខ្ញុំមិនទទួលខុសត្រូវ សម្រាប់មិត្តអ្នកអាន ដែលមិនបានធ្វើតាមការណែនាំ របស់ យើងខ្ញុំត្រឹមត្រូវនោះទេ។

តម្រូវការ

  • All Device ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ឡើងទៅ
  • ឧបករណ៍របស់អ្នកត្រូវតែ Jailbreak និង មាន Cydia រួចជាស្រេច
  • មានការតម្លើង Winterboard ពី Cydia អោយបានត្រឹមត្រូវ

វិធីតម្លើង

  • សូមចូលទៅកាន់ Cydia រួចធ្វើការ បន្ថែម Source http://repo.biteyourapple.net
  • ក្រោយពេលដែលបន្ថែម Source រួចរាល់សូមធ្វើការ ស្វែងរក Bump និងធ្វើការតម្លើង
  • បន្ទាប់ពីតម្លើង រួចរាល់សូមចូលទៅកាន់ Settings > Winterboard > Select Themes និងជ្រើសរើស Theme ថ្មីៗ ដែលទើបនឹងតម្លើង រួច Respring ជាការស្រេច
  • អ្នកនឹងទទួលបាន Theme ដ៏ស្រស់ស្អាតមួយនេះ ក្រោយពេលដែល Respring រួចរាល់

ខេមបូសង្ឈឹមថា​ អ្នកនឹងពេញចិត្តជាមួយ Theme មួយនេះ ប្រសិនបើមានចម្ងល់ ឬ បញ្ហាផ្សេងៗ អ្នក​អាច​ធ្វើ​ការ Comment នៅខាងក្រោមនេះ បានក្រុមការងារ យើងខ្ញុំនឹងព្យាយាមដោះស្រាយជូនប្រិយមិត្ត។

  • ដោយ: Meng
  • 7:42 AM, 12 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ