Theme សម្រាប់ iPad Mini មួយ​បែប​ថ្មី មិន​សរសើរ​មិន​បាន

យើងធ្លាប់តែលើកយក Theme សម្រាប់ iPhone ជាច្រើន​សឹង​តែ​រាប់​មិន​អស់ ដើម្បី​តម្រូវ​ទៅ​​តាម​ចំណ​ង់​ចំណូល​​ចិត្ត​របស់ ប្រិយ​មិត្ត ទន្ទឹម​នឹង​នេះ សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ iPad ក៏អាច​សាក​ល្បង​បាន​ដែរ តាមរយៈ​ Theme មួយនេះ។

Theme សម្រាប់ iPad Mini មួយ​បែប​ថ្មី មិន​សរសើរ​មិន​បាន

វាមានឈ្មោះថា Convert for iPad ជាមួយនឹង លក្ខណៈពិសេស និង ប្លែកពី Theme ដ៏ទៃទៀត ដោយ Theme មួយនេះវាមាន icon ទៅតាមអ៊ីនធើហ្វេសរបស់កម្មវិធីមួយៗ ជាមួយនឹងពណ៌យ៉ាងស្រស់ស្អាត ដើម្បីអោយអ្នកប្រើប្រាស់មាន ភាពងាយស្រួលក្នុងការមើលកម្មវិធី។ តោះសម្រាប់ មិត្តដែលចង់តម្លើង Theme នេះ សូមធ្វើតាមការណែនាំខាងក្រោម៖

តម្រូវការ

  • All iPad ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8
  • iPad របស់អ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន​ Cydia រួចជាស្រេច
  • មានការតម្លើង Winterboard ចេញពី Cydia រួចរាល់

វិធីតម្លើង

  • សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
  • ប្រសិនបើអ្នកមាន Source នេះរួចរាល់សូមធ្វើការ Refresh ជាមុនសិនដើម្បីអោយវា Update និង មានលក្ខណៈត្រឹមត្រូវ
  • ក្រោយពេលដែល បន្ថែម Source ឬ Refresh រួចរាល់ សូមធ្វើការស្វែងរក Convert For iPad និងធ្វើការតម្លើង ហើយចុចពាក្យ Return to Cydia ជាការស្រេច
  • សូមចូលទៅកាន់ Settings > Winterboard > Select Themes > និង ជ្រើសរើស Theme នៅ​ខាងលើគេ ហើយចុចពាក្យ Respring ជាការស្រេច
  • អ្នកនឹងទទួលបាន Theme ដ៏ស្រស់ស្អាតមួយនេះ​ជាក់ជាមិនខាន

សូមបញ្ចាក់៖ មុននឹងសម្រេចចិត្តធ្វើការ តម្លើង សូមមេត្តាព្យាយាម ចំណាយពេល អានអត្ថបទរបស់ ខេមបូ ជាមុនសិន ហើយធ្វើតាមការណែនាំ មួយៗ ព្រោះបើមានបញ្ហាអ្វីយើងខ្ញុំមិនទទួលខុសត្រូវ សម្រាប់​មិត្តអ្នកអាន ដែលមិនបានធ្វើតាមការណែនាំ របស់ យើងខ្ញុំត្រឹមត្រូវនោះទេ។

  • ដោយ: Meng
  • 7:46 AM, 12 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ