Recordmyscreen ជា Tweak ជាប់​ចំណាត់​ថ្នាក់​ល្អ​បំផុត​សម្រាប់​ថត​វីដេអូ​លើ​អេក្រង់

ខេមបូ​ ធ្លាប់បានធ្វើការ ណែនាំ Tweak សម្រាប់​ថត​វីដេអូលើ អេក្រង់​ច្រើន​មក​ហើយ រួម​ទាំង Tweak មួយ​នេះ​​ផង​ដែរ ប៉ុន្តែ​ដោយ​សារ​តែ វា​ច្រើន​ពេក​ប្រិយ​មិត្ត ជា​ច្រើន​ពិបាក​ក្នុង​ការសម្រេចចិត្តមិនដឹងថា គួរជ្រើសរើសមួយណាមកប្រើប្រាស់ ទើបខេមបូ សម្រេចលើកយក Tweak នេះដើម្បីអោយប្រិយមិត្តប្រើប្រាស់តែម្តងទៅ ព្រោះអីវាមាននៅលើ Bigboss ។

Recordmyscreen ជា Tweak ជាប់​ចំណាត់​ថ្នាក់​ល្អ​បំផុត​សម្រាប់​ថត​វីដេអូ​លើ​អេក្រង់

RecordMyScreen ជា Tweak មួយជាប់ចំណាត់ថ្នាក់ក្នុងការ ថតយកវីដេអូពីអេក្រង់ក្នុងកម្រិតខ្ពស់បំផុត បានយ៉ាងច្បាស់ តែវាពិបាកក្នុងការប្រើប្រាស់សម្រាប់ប្រិយមិត្ត ដែលមិនទាន់ស្វែងយលពី Tweak Activator ព្រោះអី Tweak នេះត្រូវការ Tweak Activator ដើម្បីប្រើប្រាស់វាបាន។ តោះសម្រាប់មិត្ត​អ្នក​អាន​​ដែលចង់តម្លើង វាសូមធ្វើតាមការណែនាំរបស់ ខេមបូ ដូចខាងក្រោម៖

សូមបញ្ចាក់៖ មុននឹងសម្រេចចិត្តធ្វើការ តម្លើង សូមមេត្តាចំណាយពេលអាន អត្ថបទយើងខ្ញុំជាមុនសិន​ជៀសវា​ងប៉ះពាល់ បញ្ហាផ្សេងៗ យើងខ្ញុំមិនទទួលខុសត្រូវ សម្រាប់មិត្តអ្នកអាន ដែលមិនបានធ្វើតាម​ការណែនាំយើងខ្ញុំច្បាស់លាស់ឡើយ។

តម្រូវការ

  • ឧបករណ៍ដែល Jailbreak រួចរាល់ មាន Cydia និង ដំណើរការពី iOS 7 ដល់ iOS 8
  • អ្នកត្រូវមានការតម្លើង Tweak Activator រួចជាស្រេច

វិធីតម្លើង និង​ របៀបប្រើប្រាស់

  • សូមចូលទៅកាន់ Cydia រួចស្វែងរក Recordmyscreen ហើយធ្វើការ ទាញយក និង Respring Device របស់អ្នក
  • ដើម្បីអោយឧបករណ៍របស់អ្នកដើរស្រួលបួល សូមធ្វើការ Reboot (បិទបើក) សារជាថ្មីម្តងទៀត
  • បន្ទាប់មកសូមចូលទៅកាន់ Settings > RecordmyScreen > Activation Methods និងធ្វើការជ្រើសរើស ទីតាំងដែលអ្នកចង់កំណត់នៅពេល ដែលចង់ប្រើប្រាស់វាជាការស្រេច

Recordmyscreen ជា Tweak ជាប់​ចំណាត់​ថ្នាក់​ល្អ​បំផុត​សម្រាប់​ថត​វីដេអូ​លើ​អេក្រង់

រីករាយជាមួយនឹងការថតវីដេអូអេក្រង់ទូរស័ព្ទ ដើម្បីបង្ហាញពីអ្វីដែលអ្នកចង់បង្ហាញទៅកាន់មនុស្សគ្រប់​គ្នាតាមរយៈកម្មវិធីមួយនេះ ប្រសិនបើអ្នកមានចម្ងល់ ឬ មតិយោបល់ផ្សេងៗ សូមធ្វើការ Comment នៅខាងក្រោមនេះ ក្រុមការងារ យើងខ្ញុំនឹងឆ្លើយតបអោយបានរហ័សតាមដែល អាចធ្វើទៅបាន។

  • ដោយ: Meng
  • 7:54 AM, 12 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ