៧​ចំនុចដ៏ទាក់ចិត្ត​ពី​ UEFA Champions League


៧​ចំនុចដ៏ទាក់ចិត្ត​ពី​ UEFA Champions League

UEFA Champions League គឺជា​ពាន​រង្វាន់​កំពូល​ប្រចាំ​ទ្វីប​អឺរ៉ុប ដែល​​ប្រមូល​ផ្ដុំ​ក្រុម​ខ្លាំង​ៗ​មក​ពី​លីក​​កំពូល​​នៃ​ប្រទេស​នីមួយៗ​ទៅ​ចូល​រួម​ប្រកួត។ ដំបូង​ឡើយ​ពាន​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥៥​នេះ មាន​ឈ្មោះ​ថា European Cup ប៉ុន្តែ​​ចាប់​តាំង​ពី​រដូវ​កាល​១៩៩២-៩៣​មក ក៏​ប្ដូរ​ឈ្មោះ​​ទៅ​ជា UEFA Champions League វិញ រហូត​ទល់​បច្ចុប្បន្ន។ ខាង​ក្រោម​​នេះ ​ជា​រឿង​៧​យ៉ាង ដែល​ប្រិយ​មិត្ត​អាច​នឹង​មិន​ដឹង​ពី​ពាន​រង្វាន់​មួយ​នេះ៖

 

៧​ចំនុចដ៏ទាក់ចិត្ត​ពី​ UEFA Champions League

 

១. គ្មាន​ក្រុម​ណា​មួយ ធ្លាប់​លើក​ពាន​ UEFA Champions League ​២​ឆ្នាំ​ជាប់​គ្នា​ទេ៖

 

៧​ចំនុចដ៏ទាក់ចិត្ត​ពី​ UEFA Champions League

 

​តាំង​ពី​ប្ដូរ​ឈ្មោះ​ពី​ European Cup ​ទៅ​ UEFA Champions League  រដូវ​កាល​១៩៩២-៩៣​មក ​ពុំ​ទាន់​មាន​ក្រុម​ខ្លាំង​​ណា​មួយ ដែល​លើក​ពាន​នេះ​២​ឆ្នាំ​ជាប់​គ្នា​ឡើយ។ ប៉ុន្តែ​បើ​គិត​កាល​ឈ្មោះ European Cup គឺ​ធ្លាប់​មាន​ក្រុម​លើក​ជាប់ៗ​គ្នា​ច្រើន ខណៈ​ដែល​ Real Madrid លើក​​៥​ឆ្នាំ​ដំបូង​ជាប់​ៗ​គ្នា (១៩៥៦, ១៩៥៧, ១៩៥៨, ១៩៥៩ និង​១៩៦០)។

 

២. ជា​ពាន​រង្វាន់​មាន​ប្រជាប្រិយភាព​បំផុត​លើ​បណ្ដាញ​សង្គម៖

 

៧​ចំនុចដ៏ទាក់ចិត្ត​ពី​ UEFA Champions League

 

​UEFA Champions League ​គឺ​ជា​ពាន​រង្វាន់​មួយ ដែល​មាន​ប្រជាប្រិយភាព​បំផុត ដោយ​មាន​អ្នក​ Follow លើ​ Twitter ដល់​ជិត​៩,៦​លាន​នាក់ ​និង​មាន​អ្នកគាំទ្រ​លើ​ Facebook ច្រើន​ជាង​៤៧​លាន​នាក់ តាំង​ពី​ Facebook Page បង្កើត​ឡើង​ដំបូង ​តាំង​ពី​ឆ្នាំ​២០១១​មក។

 

៣. Juventus ​ធ្លាប់ចាញ់​​វគ្គ​ផ្ដាច់ព្រ័ត្រ European Cup/Champions League ច្រើន​ជាង​គេ៖

 

៧​ចំនុចដ៏ទាក់ចិត្ត​ពី​ UEFA Champions League

 

​សរុប​ពាន​រង្វាន់​កំពូល​អឺរ៉ុប​ទាំង​ European Cup និង​ UEFA Champions League ក្រុម​អ៊ីតាលី Juventus ធ្លាប់​ឈ្នះ​២​ដង ប៉ុន្តែ​ក្រុម​មួយ​នេះ ធ្លាប់​ធ្លាក់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​​ដល់​ទៅ​៦​ដង ច្រើន​ជាង​ក្រុម​ណាៗ​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ ខណៈ​ដែល​​លើក​ចុង​ក្រោយ ​ចាញ់​ Barcelona វគ្គ​ផ្ដាច់ព្រ័ត្រ កាល​ឆ្នាំ​២០១៥ ទៀត។

 

៤. Nottingham Forest ឈ្នះ​ពាន​ European Cup​ ច្រើន​ជាង​ឈ្នះ​​ពាន​លីក​កំពូល​អង់គ្លេស៖

 

៧​ចំនុចដ៏ទាក់ចិត្ត​ពី​ UEFA Champions League

 

​Nottingham Forest ​បាន​ធ្លាក់​ចេញ​ពី​ក្របខ័ណ្ឌ​ Premier League ​តាំង​ពី​ឆ្នាំ​១៩៩៩ ហើយ​បច្ចុប្បន្ន​ក្រុម​នេះ​ កំពុង​លេង​នៅ​ English Championship (លីក​លំដាប់​ទី​២)។ Nottingham ធ្លាប់​មាន​ប្រវត្តិ​លើក​ពាន​កំពូល​អឺរ៉ុប​២​ឆ្នាំ​ជាប់​គ្នា កាល​ឆ្នាំ​១៩៧៩ និង​១៩៨០ ប៉ុន្តែ​ពួកគេ​ធ្លាប់​លើក​ពាន​លីក​កំពូល​អង់គ្លេស បាន​តែ​១​ដង​ប៉ុណ្ណោះ កាល​​រដូវ​កាល​១៩៧៧-៧៨។

 

៥. Barcelona និង​ Real Madrid ធ្លាប់​ជួប​គ្នា​១៥​ដង ប៉ុន្តែ​អត់​ដែល​ជួប​​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​សោះ៖

 

៧​ចំនុចដ៏ទាក់ចិត្ត​ពី​ UEFA Champions League

 

​Real Madrid និង​ Barcelona គឺជា​ក្រុម​២​ ដែល​ឈ្នះ​ពាន​រង្វាន់​​កំពូល​អឺរ៉ុប​នេះ​ច្រើន​ជាង​គេ បើ​គិត​រួម​គ្នា​ធ្លាប់​ឈ្នះ​ដល់​ទៅ​១៥​ដង (Real ឈ្នះ​១០​ដង, Barca ឈ្នះ​ ៥​ដង)។ ក្រុម​យក្ស​របស់​អេស្ប៉ាញ​ទាំង​២​នេះ ក៏​ធ្លាប់​ជួប​គ្នា ក្នុង​ពាន​រង្វាន់​នេះ ចំនួន​១៥​ដង​ផង​ដែរ ប៉ុន្តែ​សម្រាប់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ គឺ​មិន​ដែល​ជួប​គ្នា​ឡើយ ទាំង​នៅ​ UEFA Champions League និង​ European Cup។

 

៦. ​ក្រុម​ដែល​ចាញ់​ធ្ងន់​កជាង​គេ​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​គឺ Barcelona នៅ​ឆ្នាំ​១៩៩៤៖

 

៧​ចំនុចដ៏ទាក់ចិត្ត​ពី​ UEFA Champions League

 

​Barcelona គឺជា​ក្រុម ដែល​គេ​ជឿ​ថា​នឹង​អាច​លើក​ពាន​ UEFA Champions League ជា​លើក​ទី​២ ត្រឹម​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​ កាល​ឆ្នាំ​១៩៩៤។ ប៉ុន្តែ​បែរ​ជា​ត្រូវ​ក្រុម​អ៊ីតាលី AC Milan លត់​យ៉ាង​ធ្ងន់​ក​ដល់​ទៅ​ ៤-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ជាប់​កំណត់ត្រា​ចាញ់​ធ្ងន់ធ្ងរ​បំផុត រហូត​ដល់​បច្ចុប្បន្ន។

 

៧. Premier League មាន​ចំនួន​ក្រុម​ឈ្នះ​ពាន​រង្វាន់​កំពូល​អឺរ៉ុប​នេះ​ច្រើន​ជាង​គេ៖

 

៧​ចំនុចដ៏ទាក់ចិត្ត​ពី​ UEFA Champions League

 

៥​ក្រុម​​នៅ​ English Premier league ឬ​លីក​កំពូល​អង់គ្លេស​ ​ធ្លាប់​ឈ្នះ​ពាន​ European Cup / Champions League  នេះ​ ​ដែល​ជា​ចំនួន​​​ច្រើន​ជាង​គេ បើ​ធៀប​នឹង​​លីក​នៅ​ប្រទេស​ផ្សេង​ទៀត។ ក្រុម​ដែល​ធ្លាប់​ឈ្នះ​មាន​ Liverpool (៥ដង), Manchester United (៣ដង), Nottingham Forest (២​ដង), Chelsea (១ដង) និង​ Aston Villa (១ដង)៕

 

-ចុចអាន៖ គ្រូ​ Wolfsburg ​ថា​គ្រាប់​ទី​២​របស់​ Man Utd ជា​ “s*** goal”

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព​៖ sportskeeda