ទឹក​ចិត្ត​ម្តាយ​ ម្តាយ​ចិញ្ចឹម​កូន​១០​នាក់​បាន​ តែ​កូន​១០​នាក់​មិន​អាច​ចិញ្ចឹម​ម្តាយ​វិញ​បាន

ភ្នំពេញ៖ ពេល​កូន​នៅ​តូច​ម្តាយ​ថ្នាក់ថ្នម​គ្រប់ពេលវេលា ទាំងយប់ ទាំង​ថ្ងៃ។ សូម្បីតែ​ស្រមោច​វារ​លើ​ដងខ្លួន​កូន​មិនទាន់​នឹង​ខាំ​ផង ក៏​ម្តាយ​ចាប់​ស្រមោច​នោះ​ចេញ ឬ​ពេលខ្លះ ម្តាយ​ក៏​សម្លាប់​ស្រមោច​នោះ​ចោល​តែម្តង​ដោយ​មិន​ខ្លាច​ពី​បុណ្យ និង​បាប​អ្វី​ឡើយ ពីព្រោះ​ម្តាយ​ស្រឡាញ់​កូន​ខ្លាំងពេក

ពេល​ម្តាយ​ឃ្លាន ហើយ​កូន​ក៏​ឃ្លាន​ដែរនោះ ម្តាយ​សុខចិត្ត​មិន​ពិសារ​ខ្លួនឯង ហើយ​ទុក​នំចំណី ម្ហូបអាហារ​អោយ​កូន​វិញ។ ពេល​កូន​នៅ​តូច ម្តាយ​សុខចិត្ត​បង្ខំចិត្ត​បង់ថ្លៃ​សាលា​អោយ​កូន​រៀន​ជាមួយនឹង​តម្លៃ​សិក្សា​ខ្ពស់ ដោយ​មិន​ហ៊ាន​ចាយវាយ​ខ្លួនឯង។

តែ​នៅពេល​កូន​ធំ​ឡើង មាន​ប្តី មាន​ប្រពន្ធរៀងៗខ្លួន កូនៗមិនអាច​មើលថែទាំ​ម្តាយ​បាន​វិញ​ឡើយ។ ម្តាយ​អាច​ចិញ្ចឹម​កូន១០នាក់​បាន តែ​កូន១០នាក់​មិនអាច​ចិញ្ចឹម​ម្តាយ​ម្នាក់​វិញ​បាន។ នៅ​ទីបញ្ចប់ ពេលខ្លះ ម្តាយ​សុខចិត្ត​សម្រក់​ទឹកភ្នែក វេច​បង្វេច ឬ​វេចសម្ពាយ ដើរ​ចូលទៅ​រស់នៅក្នុង​វត្ត​ម្នាក់ឯង៕  

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?