តារា​ល្បី​កូរ៉េ​៥ដួង​​ដែល​មិន​ធ្លាប់​មាន​ព័ត៌មាន​អាស្រូវ​រឿង​​ស្នេហា​

តារា​ល្បី​កូរ៉េ​៥ដួង​​ដែល​មិន​ធ្លាប់​មាន​ព័ត៌មាន​អាស្រូវ​រឿង​​ស្នេហា​

តារា​កូរ៉េ​មួយ​ចំនួន​តែ​មាន​ព័ត៌មាន​ចចាមអារ៉ាម​មាន​ទំនាក់ទំនង​ជា​មួយ​តារា​គ្នា​ឯង។ យ៉ាងណាក្ដី​មាន​តារា​ខ្លះ​​មិន​ដែល​លេច​ឮ​អំពី​ទំនាក់ទំនង​ស្នេហា​​ជាមួយ​នរណា​ឡើង​​តាំង​ពី​ដើម​រហូត​ដល់​បច្ចុប្បន្ន។ ខាង​ក្រោម​នឹង​បង្ហាញ​តារា​ល្បី​៥​រូប​ដែល​មិន​ធ្លាប់​មាន​​ព័ត៌មាន​អាស្រូវ​ស្នេហា៖

 

១. Jr ក្រុម Got7

 

តារា​ល្បី​កូរ៉េ​៥ដួង​​ដែល​មិន​ធ្លាប់​មាន​ព័ត៌មាន​អាស្រូវ​រឿង​​ស្នេហា​

 

ក្រៅ​ពី​ការ​ច្រៀង ​​​Jr បាន​បង្ហាញ​ភាព​ល្បីល្បាញ​តាម​រយៈ​រឿង “My Love Eun Dong”, “When A Man Loves”  និង “Dream High 2″ ប៉ុន្តែ​​គេ​​​មិន​ធ្លាប់​មាន​ព័ត៌មាន​ចចាមអារ៉ាម​មាន​ទំនាក់ទំនង​ជា​មួយ​នរណា​ទេ។

 

២. Peniel ក្រុម BtoB

 

តារា​ល្បី​កូរ៉េ​៥ដួង​​ដែល​មិន​ធ្លាប់​មាន​ព័ត៌មាន​អាស្រូវ​រឿង​​ស្នេហា​

 

​តារា​ចម្រៀង​កូរ៉េ​កាត់​អាមេរិក​​បាន​រក្សា​ភាព​នៅ​លីវ​ ចាប់​តាំង​ពី​គេ​ចាកចេញ​ពី​ទឹក​ដី​អាមេរិក​​មក​ប្រកប​អាជីព​នៅ​កូរ៉េខាងត្បូង។

 

៣. Alexander Eusebio

 

តារា​ល្បី​កូរ៉េ​៥ដួង​​ដែល​មិន​ធ្លាប់​មាន​ព័ត៌មាន​អាស្រូវ​រឿង​​ស្នេហា​

 

ថ្វី​ត្បិត​តែ Alexander Eusebio បាន​ចូល​រួម​ជា​សមាជិក​​ក្រុម U-KISS អស់​រយៈ​ពេល​៣​ឆ្នាំ​ ប៉ុន្តែ​គេ​មិន​ដែល​លេចឮ​​ពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​នរណា​ឡើយ។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ Alexander បាន​ក្លាយ​ជា​តារា​ចម្រៀង​ទោល​និង​តារា​សម្ដែង​អន្តរជាតិ​ក្រោយ​ចាកចេញ​ពី​ក្រុម U-KISS។ នៅ​ឆ្នាំ​ក្រោយ​គេ​នឹង​ត្រលប់​មក​ប្រទេស​កូរ៉េ​​វិញ​ដើម្បី​ថត​រឿង “Martial Arts School”។

 

៤. Minzy

 

តារា​ល្បី​កូរ៉េ​៥ដួង​​ដែល​មិន​ធ្លាប់​មាន​ព័ត៌មាន​អាស្រូវ​រឿង​​ស្នេហា​

 

សមាជិក​ក្មេង​ជាងគេ​ក្នុង​ក្រុម 2NE1 រូប​នេះ​មិន​ដែល​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​នរណា​ទេ ខុស​ពី​សមាជិក​ក្នុង​ក្រុម  Sandara  និង Bom ដែល​ធ្លាប់​មាន​ព័ត៌មាន​ជុំវិញ​ស្នេហា​ជា​មួយ​តារា​គ្នា​ឯង។

 

៥. Lim សមាជិក​ក្រុម Wonder Girls

 

តារា​ល្បី​កូរ៉េ​៥ដួង​​ដែល​មិន​ធ្លាប់​មាន​ព័ត៌មាន​អាស្រូវ​រឿង​​ស្នេហា​

 

ទោះ​ជា​អតីត​មិត្ត​រួម​ក្រុម​ Sunye បាន​រៀប​ការ​ដោយ​សុភមង្គល និង  Sohee មាន​ពាក្យ​ចចាមអារ៉ាម​​ជាមួយ​ Seulong សមាជិក​ក្រុម 2AM ប៉ុន្តែ Lim នៅ​តែ​​មិន​ទាន់​ឮថាជំពាក់​ស្នេហ៍​ជាមួយ​នរណាម្នាក់​ទេ ៕

 

ចុចអាន៖តារា​ចម្រៀង​និង​សម្ដែង​កូរ៉េ​ ៨រូប​ដែល​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​តារា​បរទេស

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖dramafever