សារ៉ាយ សក្កណា សោក​ស្តាយ​ដែល​មិន​បាន…


សារ៉ាយ សក្កណា សោក​ស្តាយ​ដែល​មិន​បាន…

តារា​សម្ដែង​ សារ៉ាយ​ សក្កណា ប្រាប់​ពី​អារម្មណ៍​សោក​ស្ដាយ​ដែល​មិន​បាន​ចូល​រួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ជា​មួយ​ឪពុក​ម្ដាយ​នៅ​ស្រុក​ខ្មែរ។

 

តាម​រយៈ​ការ​ផុស​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឃើញ​បណ្ដា​មិត្ត​ សិល្បៈ​នាំ​គ្នា​ទៅ​វត្ត​ជុំ​គ្នា​ ម្ចាស់​ពាន​អាណា​ចក្រ​តារា​​ឆ្នាំ​២០១៣​ ប្រាប់​​ថា​មាន​អារម្មណ៍​ថា​នឹក​ស្រុក​ចង់​មក​លេង​ជុំ​បងប្អូន​ទៅ​វត្ត​ ជាមួយ​គ្នា​ ប៉ុន្តែ​ដោយសារ​តែ​រវល់​ ណាមួយ​ដើម​ឆ្នាំ​ក្រោយ​នាង​នឹង​​មាន​គម្រោង​មក​លេង​ស្រុក​ខ្មែរ​ម្តង​ទៀត​​។

 

សារ៉ាយ សក្កណា សោក​ស្តាយ​ដែល​មិន​បាន…

 

“អូន​អើយ…បង ​នឹក​ស្រុក​ណាស់​​​មាន​អារម្មណ៍​ថា​ ចង់​ទៅ​ស្រុក​ខ្មែរ​ ហើយ​ទៅ​វត្ត​ជុំ​គ្នា​ជាមួយ​អ្នក​ផ្ទះ​​ ណាមួយ​ឃើញ​មិត្ត​សិល្បៈ​គេ​ផុស​ទៅ​ជុំ​គ្នា ​ព្រោះ​មើល​ទៅ​សប្បាយ​ណាស់​អូន​”។ សក្កណា បន្ថែម។

 

ថ្វី​ត្បិត​ថា​ មិន​បាន​មក​ចូល​រួម​ពិធីបុណ្យ​នៅ​ស្រុក​ខ្មែរ​មែន​ ប៉ុន្តែ​ សក្កណា គម្រោង​ថា​ យ៉ាង​ហោច​ណាស់​ទៅ​ឲ្យ​បាន​២​វត្ត​នៅ​អាមេរិក​​ ដោយ​ថ្ងៃ​សៅរ៍​នេះ​ នាង​និង​ក្រុម​គ្រួសារ​ខាង​ស្វាមី​នឹង​រៀប​ចំ​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​​ផង​ដែរ​។

 

សារ៉ាយ សក្កណា សោក​ស្តាយ​ដែល​មិន​បាន…

 

“ ចាសអូន…បង​អត់​បាន​មក​ស្រុក​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​ហ្នឹង​ទេ​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​បង​ឆ្លៀត​ទៅ​ឲ្យ​បាន​២​វត្ត​​នៅ​អាមេរិក​នេះ​​ដែរ​អូន”។ សក្កណា ថ្លែង​ប្រាប់ Sabay តាមរយៈ​ឆាត​កាល​ពី​រសៀល​ថ្ងៃ​មិញ។​

 

គួរ​បញ្ជាក់​ផង​ដែរ​ថា​តួ​ខ្មោច​ស្រី​ក្នុង​រឿង “ក្រ​ឡ​អី​ហ្នឹង” បាន​​សម្រេច​ចិត្ត​ចូល​រោង​ការ​ជាមួយ​លោក​ កែវ ប៊ុន​មេត្រី អាយុ​ជាង​៣០​ឆ្នាំ​កាល​ពី​ថ្ងៃ​១២​ធ្នូ ២០១៣​ ក្រោយ​មក​នាង បាន​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក​ជាមួយ​ស្វាមី​រហូត​បច្ចុប្បន្ន៕

 

អត្ថបទ៖ ថា ម៉ាលីដា