​ទើប​ឡើង​សមរភូមិ​លើ​គ្រែ​ដំបូង​គួរ​កោ​រោម​នៅ​ថ្ងាស​ក្រោម​ដែរ​ទេ​?

​ទើប​ឡើង​សមរភូមិ​លើ​គ្រែ​ដំបូង​គួរ​កោ​រោម​នៅ​ថ្ងាស​ក្រោម​ដែរ​ទេ​?

​នេះ​គឺជា​ទុក្ខ​កង្វល់​ដែល​កើតមាន​ជា​ញឹកញាប់​មួយ​ចំពោះ​គូ​ស្នេហា​ជាច្រើន​នាពេល​បច្ចុប្បន្ន​នេះ​។ ចូរ​ប្រាប់​ដៃគូ​របស់​អ្នក​ឱ្យបាន​ដឹង​ថា​តើ​គេ​ត្រូវការ​អ្វី​ឱ្យ​ប្រាកដ ហើយ​តើ​វា​មាន​បញ្ហា​អ្វី​ដែរ​បើសិនជា​មិន​កោ ឬ​កោ​។ បើសិន​ជា​អ្នក​នៅ​តែ​មាន​អារម្មណ៍​ថា អ្នក​គួរតែ​សម្រេចចិត្ត​កោ​រោម​នៅ​ថ្ងាស​ក្រោម​មុន​នោះ អ្នក​ត្រូវ​តែ​ធ្វើ​វា​ដោយ​ប្រុងប្រយ័ត្ន​បំផុត​។ ការ​កោ​រោម​នៅ​តំបន់​ថ្ងាស​ក្រោម​អាច​នាំឱ្យ​មាន​ការបង្ក​រោគ​នៅ​ទ្វារមាស​យ៉ាងច្រើន​បើសិនជា​ធ្វើ​មិន​បាន​ត្រឹមត្រូវ​។

ជាមួយគ្នានេះដែរ ឡា​ម​កោ​រោម​ប្រហែល​មិនមែន​ជា​ជម្រើស​ដ៏​ល្អ​បំផុត​នោះទេ ហើយ​អ្នក​ក៏​មិន​ចង់ឱ្យ​មាន​ការ​មុត​អ្វី​មួយ​នៅ​តំបន់​នេះ​ដែរ​។ វា​មិន​ត្រឹម​តែ​បង្ក​រោគ​នោះទេ ប៉ុន្តែ​វា​ក៏​នាំ​ឱ្យ​មាន​ការឈឺចាប់​ខ្លាំង​ផង​ដែរ​។ មាន​ហាង​កែ​សម្ផស្ស​ច្រើនណាស់​ដែល​អាច​ផ្តល់​ជា​ថ្នាំលាប​ដើម្បី​ជម្រុះ​រោម ហើយ​ពេល​ខ្លះ​អ្នក​ក៏​អាច​រក​ទិញ​បាន​ពី​ផលិតផល​ថែរក្សា​សម្ផស្ស​មួយចំនួន​ដែរ​។ ដើម្បី​ឱ្យ​កាន់តែ​មាន​សុវត្ថិភាព អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី ឬ​រោគ​សើ​ស្បែក​មុនពេល​ធ្វើ​រឿងនេះ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ យក​ល្អ​គួរតែ​កាត់​កម្រឹ​មរោម​នោះ​បាន​ហើយ និង​កុំ​បាច់​កោ​ឱ្យអស់​អី ព្រោះ​វា​អាច​ការពារ​មិន​ឱ្យ​បាក់តេរី​ចូលទៅក្នុង​ប្រដាប់​ភេទ​បាន​។ ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​ដើម្បី​ចៀស​ផុង​ពី​ការបង្ក​រោគ​។ បើសិនជា​អ្នក​មាន​ការបង្ក​រោគ​រួចហើយនោះ ចូរ​តម​ការ​រួមភេទ ឬ​រាល់​សកម្មភាព​ផ្លូវភេទ​ផ្សេងៗ​ព្រោះ​វា​អាច​នឹង​ចម្លង​ទៅ​ដៃគូ​បាន​៕
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។