ឈឺសន្លាក់​ដោយសារ​លើស​ជាតិ​អាស៊ីត​មែន​ទេ​? សូម​សាកល្បង​វិធី​ទាំងនេះ​

ឈឺសន្លាក់​ដោយសារ​លើស​ជាតិ​អាស៊ីត​មែន​ទេ​? សូម​សាកល្បង​វិធី​ទាំងនេះ​

​ជំងឺ​រលាក​សន្លាក់​ហ្គោដ​គឺជា​ការឈឺចាប់​ខ្លាំងក្លា និង​ស្រួចស្រាវ​ដោយសារ​តែ​ការកើនឡើង​នៃគ្រី​ស្តាលរ​បស់អាស៊ីត​អ៊ុយ​រិក​ក្នុង​សន្លាក់ សរសៃ​ចង​ឆ្អឹង​និង​សាច់ដុំ និង​ជាលិកា​ផ្សេងៗ​ទៀត​នៃ​រាងកាយ​។ ការ​កកកុញ​នៃ​អាស៊ីត​ទាំងនេះ​នឹង​ធ្វើឱ្យ​កើត​ជា​ការ​រលាក​សន្លាក់​ជាមួយ​នឹង​ការឈឺចាប់​។ ការ​ធ្វើ​ទុក្ខ​របស់​វា​អាច​នឹង​កើតមាន​ភ្លាមៗ​នៅពេល​យប់​។ ជំងឺ​នេះ​ច្រើន​តែ​មាន​សញ្ញា​ញឹកញាប់​បំផុត​នោះ​គឺ​លើ​សន្លាក់​មេជើង ហើយ​កមាន​សន្លាក់​ផ្សេងៗ​ទៀត​ផង​ដែរ​ដូចជា ប្រអប់ជើង ប្រអប់​ដៃ ជង្គង់ ឬ​ស្មា​។
 

​មូលហេតុ​
•​    ​ខ្សោយ​តម្រងនោម​
•​    ​កត្តា​ដំណពូជ​
•​    ​ធាត់​ជ្រុល​
•​    ​ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម​
•​    ​លើស​សម្ពាធ​ឈាម​
•​    ​ផឹក​គ្រឿង​ស្រា​វឹង​ច្រើនៗ​
•​    ​ស្ត្រេ​សរាងកាយ​
•​    ​អស់កម្លាំង​។

វិធី​ព្យាបាល​ដោយ​ខ្លួនឯង​
-​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្រោយពី​ញ៉ាំ​អាហារ​មួយពេលៗ​រួ​ច
-​ច្របាច់​ទឹក​ក្រូចឆ្មា​កន្លះ​ផ្លែ​ចូលទៅក្នុង​ទឹក​មួយ​កែវ ហើយ​ញ៉ាំ​វា​នៅ​ពេល​ព្រឹក ថ្ងៃត្រង់ និង​ពេលយប់​
-​ចូរ​ចំរាញ់​ទឹក​សណ្តែកបារាំង​កន្លះ​ពែង ហើយ​ញ៉ាំ​វា​ជា​រៀងរាល់ថ្ងៃ​រយៈពេល​មួយ​ខែ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។