អាហារ​ទាំងនេះ​អាច​នឹង​ពុល​បើសិនជា​កម្តៅ​វា​ញ៉ាំ​ឡើងវិញ​

អាហារ​ទាំងនេះ​អាច​នឹង​ពុល​បើសិនជា​កម្តៅ​វា​ញ៉ាំ​ឡើងវិញ​

​នៅពេល​យើង​ញ៉ាំ​អាហារ​សល់ យើង​ច្រើន​តែ​យក​វា​ទៅ​កម្តៅ ដើម្បី​អាច​ញ៉ាំ​បាន​ឡើងវិញ ជាពិសេស​អាហារ​ដែល​អ្នក​ចូលចិត្ត​ញ៉ាំ​តែម្តង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អាហារ​មួយ​ចំនួន​មាន​សុវត្ថិភាព​ទេ​ក្រោយពី​កម្តៅ​រួច ហើយ​ខ្លះ​ទៀត​ក៏​មិន​មាន​សុវត្ថិភាព​ដែរ ព្រមទាំង​អាច​បណ្តាលឱ្យ​ពុល​ទៀតផង​។
​វា​ប្រហែលជា​ពិបាក​នឹង​ជឿ​ថា​អាហារ​ណាមួយ​ល្អ​ណាស់​នៅពេល​កម្តៅ​ញ៉ាំ​ឡើងវិញ និង​អាហា​រណា​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​យើង​ដែរ ប៉ុន្តែ​អាហារ​ទាំងអស់នេះ​នឹង​បាត់បង់​ជីវជាតិ​របស់​វា​ក្រោយពី​អ្នក​កម្តៅ​វា​ឡើងវិញ​។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​អ្នក​មិនគួរ​កម្តៅ និង​យក​វា​មក​ញ៉ាំ​ម្តងទៀត​ឡើយ​។

ស្ពៃ​ស្ពីណា​ច​
ការ​កម្តៅ​ស្ពៃ​ស្ពីណា​ចឡើង​វិញ​ពិតជា​មិន​មាន​សុវត្ថិភាព​ឡើយ ហើយក៏​មិន​គួរ​ធ្វើ​ដែរ​។ អ្នក​គួរតែ​ញ៉ាំ​វា​ភ្លាមៗ​ឱ្យអស់​ក្រោយពី​ឆ្អិន​រួច​។ ហេតុផល​នោះ​គឺថា សារធាតុ Nitrates ដែល​មាន​ក្នុង​ស្ពៃ​នៃ​នឹង​បំ​លែង​ទៅ​ជា Nitrites ពេល​ក្តៅ ហើយ​វា​ក៏​ជា​ហេតុនាំឱ្យ​កើតជា​សារធាតុបង្កមហារីក​ដល់​រាងកាយ​ដែរ​។​

ឃឹន​ឆាយ​
មនុស្ស​យើង​ច្រើន​តែ​ប្រើប្រាស់​ឃឹនឆាយ​ដើម្បី​ធ្វើ​ជា​ស៊ុប​។ វា​មិន​ខុសគ្នា​នឹង​ស្ពៃ​ស្ពីណា​ច​ដែរ គឺ​ឃឹនឆាយ​ផ្ទុក​សារធាតុ Nitrates ដែល​អាច​បំ​លែង​ទៅ​ជា Nitrites ក្រោយ​ពី​កម្តៅ​រួច​។ បើសិន​ជា​អ្នក​ធ្វើ​ស៊ុប​ជាមួយ​ឃឹនឆាយ អ្នក​គួរតែ​ញ៉ាំ​ស៊ុប​នោះ​ឱ្យ​អស់​ភ្លាមៗ ឬ​ដក​ឃឹន​ឆាយ​នោះ​ចេញ​មុន​ពេល​កម្តៅ​ស៊ុប​នោះ​ឡើង​វិញ​។ ចំណែកឯ​ការ៉ុត​ក៏​អញ្ជឹង​ដែរ​។

ឆៃថាវ​ក្រហម​កន្តឿ​
ឆៃថាវ​ប្រភេទ​នេះ​គឺជា​អាហារ​មួយ​ផ្សេង​ទៀត​ដែល​មាន​សារធាតុ Nitrates ហើយ​ក៏​គ្រោះថ្នាក់​បំផុត ដល់​រាងកាយ​ដែរ​បើសិនជា​កម្តៅ​ឡើងវិញ​។

ដំឡូង​បារាំង​
ដំឡូងបារាំង​គឺជា​អាហារ​ដ៏​មាន​ប្រយោជន៍​បំផុត​ព្រោះ​វា​មាន​ប្រយោជន៍​ដល់​សុខភាព​ច្រើន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អត្ថប្រយោជន៍​ទាំងនោះ និង​គុណភាព​របស់​វា​នឹង​បាត់បង់​បើសិន​ជា​អ្នក​មិន​ញ៉ាំ​វា​ទាំងអស់​នៅ​ថ្ងៃ​តែ​មួយ​ដែល​អ្នក​ចំអិន​វា​ឆ្អឹន​រួច​។ ការ​ញ៉ាំ​ដំឡូង​នៅ​ថ្ងៃ​បន្ទាប់ និង​កម្តៅ​វា​ឡើងវិញ នឹង​ធ្វើឱ្យ​វា​ក្លាយទៅជា​របស់​គ្រោះថ្នាក់​ដល់​រាងកាយ​ជាង​មាន​ប្រយោជន៍​។

ស៊ុត​
ការ​កម្តៅ​ស៊ុត​ចៀន និង​ស្ងោ​ឡើង​វិញ​នឹង​ធ្វើឱ្យ​មាន​ផល​អាក្រក់​ដល់​រាងកាយ​ដែរ ដូច្នេះ​កុំ​ធ្វើ​អញ្ជឹង​អី​។

សាច់មាន់​
សាច់​មាន់​គឺជា​របស់​គ្រោះថ្នាក់​នៅ​ពេល​ញ៉ាំ​នៅ​មួយ​ថ្ងៃ​ក្រោយ​ពី​រៀបចំ​រួច​។ វា​អាច​នឹង​បង្កបញ្ហា​ដល់​ផ្លូវ​រំលាយ​អាហារ​ដោយសារ​តែ​រចនាសម្ព័ន្ធ​របស់​ប្រូតេអ៊ីន​សាច់​មាន់​នឹង​ផ្លាស់ប្តូរ​នៅ​ថ្ងៃ​បន្ទាប់​។ នេះ​ហើយ​ជា​ហេតុផល​មួយ​ដែល​ត្រូវ​បារម្ភ​ចាប់តាំងពី​សាច់មាន់​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ច្រើនជាង​សាច់​ក្រហម​។ សាច់​មាន់​គួរតែ​ញ៉ាំ​នៅពេល​ត្រជាក់​។ បើសិន​ជា​អ្នក​ត្រូវតែ​កម្តៅ​សាច់​មាន់​នោះ​មែន ចូរ​ប្រាកដថា​គួរតែ​កុំឱ្យ​វា​កម្តៅ​ខ្លាំងពេក​។

ផ្សិត​
ផ្សិត​ដែល​កម្តៅ​រួច​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​ខ្ពស់​ជាង​គេ​បំផុត​។ អាហារ​នេះ​គួរតែ​ញ៉ាំ​ភ្លាមៗ​ក្រោយ​ពី​ចំអិន​រួច ឬ​ញ៉ាំ​វា​ធម្មតា​នៅ​ថ្ងៃ​បន្ទាប់​។ នៅ​ពេល​អ្នក​ញ៉ាំ​ផ្សិត​ដែល​កម្តៅ​រួច អ្នកនឹង​ប្រឈម​កាន់តែខ្លាំង​នឹង​បញ្ហា​ផ្លូវ​រំលាយ​អាហារ និង​បេះដូង​ជាដើម​។

អ្នក​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ញ៉ាំ​អាហារ​សល់​គ្រប់​ប្រភេទ ជាពិសេស​ការដាក់​កម្តៅ​ក្នុង​ម៉ៃក្រូ​វ៉េវ​តែម្តង​។ ចូរ​ចៀសវាង​ការ​កម្តៅ​អាហារ​ខាងលើ​នេះ​ដើម្បី​ចៀស​ផុង​ពី​បញ្ហា​សុខភាព​ទាំងឡាយ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។