​តើ​អ្នក​ស្គាល់​ក្រពេញប្រូ​ស្តាត​ច្រើន​ប៉ុណ្ណា​ទៅ​?

​តើ​អ្នក​ស្គាល់​ក្រពេញប្រូ​ស្តាត​ច្រើន​ប៉ុណ្ណា​ទៅ​?

​ក្រពេញប្រូ​ស្តា​ត​គឺជាសរីរាង្គ​បន្ត​ពូជ​មួយ​របស់​បុរស​ដែល​វា​មាន​តួនាទី​បញ្ចេញ​ទឹករំអិល​របស់​វា​ដែល​ជា​ផ្នែក​មួយ​របស់​ទឹកកាម​។ សាច់ដុំ​របស់​ក្រពេញប្រូ​ស្តាតក៏​ជួយ​បញ្ចេញទឹក​រំ​អិល​របស់​ក្រពេញ​នេះ​ចូល​ទៅក្នុង​ផ្លូវ​បង្ហួរនោម​ក្នុងពេល​បញ្ចេញ​ទឹកកាម​ដែរ​។

​ក្រពេញប្រូ​ស្តាត​គឺជា​ក្រពេញ​សាច់ដុំ​មួយ​ប្រហែល​ដែលមាន​ទម្ងន់​ប្រហែល ២០​ក្រាម ឬ​ប៉ុន​ផ្លែ​អា​ប្រី​កូដ​តូច​មួយ​ផ្លែ​។ ក្រពេញ​នេះ​រុំ​ព័ទ្ធ​បង្ហួរ​នោម និង​ស្ថិតនៅ​ខាងក្រោម​ប្លោកនោម​។

​ក្នុងពេល​បាញ់​ទឹកកាម មេ​ជីវិត​ឈ្មោល​ជាច្រើន​លាន​ក្បាល​នឹង​ចេញពី​ពងស្វាស​តាម​បំពង់​ឈ្មោះថា Vas Deferens ដ៏​ច្រើន​ចូលទៅ​ក្នុង​ក្រពេញប្រូ​ស្តាត​។ បន្ទាប់​មក​ក្រពេញ​នេះ​នឹង​ច្របាច់​បន្ត​ដើម្បី​បញ្ចេញ​ទឹករំអិល​រួម​ជាមួយ​ទឹកកាម​ខាងលើ​ចេញ​តាម​បង្ហួរនោម​តែម្តង​។

​ទឹករំអិល​ដែល​បញ្ចេញ​ពី​ក្នុង​ក្រពេញប្រូ​ស្តាត​មានចំនួន​មួយ​ភាគបី​នៃ​ចំនួន​ទឹកកាម​ទាំងអ​ស់ ដែល​មាន​សារធាតុ​ដូចជា អង់​ស៊ីម​, ជាតិ​ស័ង្គសី និង​អាស៊ីត​ស៊ី​ទ្រិ​ច​។ បើ​យោង​ទៅតាម​សៀវភៅ​ជីវវិទ្យា Life: The Science of Biology, Eighth Addition បានអោយដឹងថា ដោយសារ​តែ​ទឹករំអិល​ចេញពី​ក្រពេញប្រូ​ស្តាត​មាន​ជាតិ​អាស៊ីត​បន្តិចបន្តួច និង​ទឹករំអិល​ចេញ​បំពង់ Seminal Vesicle មាន​ជាតិ​អាកា​ឡាំង ទើប​វា​អាច​ជួយ​ការពារ​មេ​ជីវិត​ឈ្មោល​មិន​អោយ​ងាប់ និង​មាន​អារម្មណ៍​វែង​ក្រោយ​ពី​ប៉ះពាល់​នឹង​មជ្ឈដ្ឋាន​អាស៊ីត​ក្នុង​ទ្វារមាស​របស់​ស្ត្រី​។

​សមាសធាតុ​មួយ​ក្នុង​ទឹករំអិល​ក្រពេញប្រូ​ស្តាត​ឈ្មោះ Prostate Specific Antigen (PSA) ក៏​ជំនួយ​ដល់​ភាពជោគជ័យ​របស់​មេជី​វិត​ឈ្មោល​ដែរ តាមរយៈ​ធ្វើ​អោយ​ទឹកកាម​នោះ​ទៅ​ជា​រាវ​ក្រោយពី​បាញ់​ទឹកកាម​រួច​។ ហេតុដូច្នេះ​ហើយ​ទើប​ធ្វើអោយ​មេ​ជីវិត​ឈ្មោល​ហែល​បាន​កាន់តែ​ស្រួល​។​

​ជា​អ​កុសល្យ ខណៈពេល​ដែល​ក្រពេញប្រូ​ស្តា​ត​ស្ថិតនៅ​ទីតាំង​មួយដ៏​អស្ចារ្យ​សម្រាប់​បញ្ចេញ​ទឹករំអិល​របស់​វា និង​ច្របាច់​បង្ហួរនោម​នោះ វា​ក៏​អាច​នឹង​មាន​បញ្ហា​ផងដែ​ឬ​បើសិនជា​ក្រពេញ​នេះ​រង​នូវ​ការ​ហើម ឬ​រីក​ធំ​។ ការ​ហើម​របស់​ក្រពេញប្រូ​ស្តាត​នឹង​សង្ក​ត​ទៅ​លើ​បង្ហួរនោម និង​រលាក​ដល់​ជញ្ជាំង​របស់​ប្លោកនោម ដែល​ជាហេតុ​នាំ​អោយ​រំខាន់​ដល់​ការ​នោម​ធម្មតា​របស់​បុរស​។

​បុរស​ប្រមាណ​ច្រើន​ជាង​ពាក់កណ្តាល​ដែល​អាយុ​ខ្ទង់ ៦០​ឆ្នាំ​កំពុងតែ​ជួប​បញ្ហា​ក្រពេញប្រូ​ស្តា​តរីក​ធំ ឬ Benign Prostatic Hyperplasia (BPH)​។ នៅពេល​បុរស​អាយុ​ចាប់ពី ៧០ ទៅ​៨០​ឆ្នាំ ឱកាស​នៃ​ការ​កើត​ជំងឺ​មួយ​នេះ​មាន​រហូត​ដល់ ៩០​ភាគរយ​ឯណោះ​។ រោគសញ្ញា​របស់​ជំងឺ​នេះ​មាន​ដូចជា នោម​ញឹក​, ទឹកនោម​ហូរ​តិចៗ ឬ​លេច​ទឹកនោម និង​លក្ខណៈ​នោម​គឺ​ខ្សោយ​។

​ការ​រីក​ធំ​របស់​ក្រពេញប្រូ​ស្តាតក៏​ជា​សញ្ញារ​បស់​ជំងឺមហារី​កដែរ​។ នៅ​ឆ្នាំ ២០១០ ជំងឺមហារីក​ក្រពេញប្រូ​ស្តា​តត្រូវបាន​គេ​រកឃើ​ញ​ថា​បាន​កើតឡើង​លើ​បុរស​ច្រើនជាង ២០០០០០​ឯណោះ​៕

ប្រែសម្រួលដោយ៖​ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។