តិចនិក​ថត​រូប​ក្រោម​មេឃ​ស្រទំ​ ឬ​​មេឃ​ភ្លៀង​


តិចនិក​ថត​រូប​ក្រោម​មេឃ​ស្រទំ​ ឬ​​មេឃ​ភ្លៀង​

ក្រៅ​ពី​ទៅ​ធ្វើ​បុណ្យ​នា​ឱកាស​សម្រាក​ភ្ជុំបិណ្ឌ​នេះ​ យុវវ័យ​មួយ​ចំនួន​ក៏​ប្រហែល​ជា​ស្ពាយ​កាមេរ៉ា​ទៅ​ជា​មួយ​ ដើម្បី​ផ្ដិត​យក​រូបភាព​ផ្សេង​ៗ។ ប៉ុន្តែ​ការ​ថត​រូប​ក្នុង​រដូវ​នេះ​ហាក់​មាន​ភាព​លំបាក​បន្តិច​ ដោយសារ​មេឃ​តែង​តែ​ស្រទំ​ ឬ​ធ្លាក់​ភ្លៀង​ពុំ​សូវ​ដាច់។

 

បើ​ទោះ​បី​ជា​មេឃ​ស្រទំ​ ឬ​មាន​ភ្លៀង​ធ្លាក់​ ក៏​អ្នក​នៅ​តែ​អាច​ថត​រូប​បាន​​ស្អាត​ដែរ។ ខាង​ក្រោម​នេះ​ជា​ការ​ណែនាំ​ខ្លះ​ៗ​សម្រាប់​អ្នក​ចង់​ថត​​រូប​ក្នុង​រដូវ​ភ្លៀង​នេះ៖

 

របស់​គួរ​មាន​ដើម្បី​បង្ការ​

ឆត្រ៖ ប្រដាប់​ទទូរ​ក្រោម​ភ្លៀង​មួយ​នេះ​មិន​មែន​ជួយ​ត្រឹម​តែ​អ្នក​ឲ្យ​គេច​ផុត​ពី​ការ​ទទឹក​នោះ​ទេ​ វា​ក៏​អាច​ជួយ​ឲ្យ​ Subject ​របស់​អ្នក​គេច​ឆ្ងាយ​ពី​គ្រាប់​ភ្លៀង​ ហើយ​អ្នក​ក៏​អាច​លេង​ស្ទីល​​ថត​រូប​ Subject​ ឈរ​ក្រោម​ឆត្រ​បាន​ផង​ដែរ។

 

តិចនិក​ថត​រូប​ក្រោម​មេឃ​ស្រទំ​ ឬ​​មេឃ​ភ្លៀង​

 

កាបូប​ដាក់​កាមេរ៉ា៖ មិនមែន​គ្រប់​កាបូប​ទាំង​អស់​សុទ្ធ​តែ​ប្រើ​បាន់​គ្រប់​កាលៈទេសៈ​នោះ​ទេ។ អ្នក​គួរ​រក​កាបូប​ដាក់​កាមេរ៉ា​ណា​ដែល​មាន​​អាវ​ភ្លៀង​គ្រប​ពី​ក្រៅ​ ដូច្នេះ​វា​នឹង​មិន​ទទឹក​ឡើយ។

 

តិចនិក​ថត​រូប​ក្រោម​មេឃ​ស្រទំ​ ឬ​​មេឃ​ភ្លៀង​

 

ជើង​កាមេរ៉ា (Tripod)៖ បើ​អ្នក​នាំ​ជើង​កាមេរ៉ា​តាម​ខ្លួន​បាន​ អ្នក​គួរ​តែ​យក​តាម​ជាមួយ។ ជើង​កាមេរ៉ា​អាច​ជួយ​អ្នក​ពេល​ថត​រូប​នៅ​កន្លែង​ណា​ដែល​មាន​ពន្លឺ​ពុំ​សូវ​គ្រប់​គ្រាន់។

 

តិចនិក​ថត​រូប​ក្រោម​មេឃ​ស្រទំ​ ឬ​​មេឃ​ភ្លៀង​

 

ថ្នាំ​ស្រូប​សំណើម៖ បើ​អ្នក​មាន​ប្រភេទ​ថ្នាំ​ (Moisture Absorbent Packets)​ អ្នក​គួរ​ដាក់​មួយ​កញ្ចប់​ក្នុង​កាបូប​របស់​អ្នក​ មុន​ចេញ​ទៅ​ថត ​ព្រោះ​វា​ជួយ​ការ​ពារ​កាបូប​កាមេរ៉ា​របស់​អ្នក​កុំ​ឲ្យ​មាន​សំណើម។

តិចនិក​ថត​រូប​ក្រោម​មេឃ​ស្រទំ​ ឬ​​មេឃ​ភ្លៀង​

 

កន្សែង៖ កុំ​ភ្លេច​ដាក់​កន្សែង​ពីរ​បី​ ព្រោះ​វា​អាច​ជួយ​សម្ងួត​កាមេរ៉ា​របស់​អ្នក​បាន។

 

គន្លឹះ​ពេល​ថត​ក្រោម​មេឃ​កំពុង​ភ្លៀង​

រក​ទីតាំង​ថត៖ វា​ស្ថិត​នៅ​លើ​អ្នក​ថា​ចង់​ថត​ទីតាំង​បែប​ណា។ ប៉ុន្តែ​អ្នក​គួរ​គិត​ប្រធាន​បទ​ថត​នៅ​ខាង​ក្រោម​ផ្ទះ​ ដូចជា​ទឹក​សាច​ ទឹក​ស្រក់​លើ​ដំបូល​ ដើម​ឈើ​ ឬ​អ្វី​ៗ​ផ្សេង​ទៀត។

 

សម្លឹង​ក្រៅ​ពី​ទឹកភ្លៀង៖​ ចូរ​ចាំ​ថា​ អ្នក​មិន​គួរ​បង្ហាញ​ទឹក​ភ្លៀង​ដ៏​ច្រើន​ក្នុង​រូបភាព​របស់​អ្នក​នោះ​ទេ​ តែ​ឥទ្ធិពល​របស់​វា​ដូចជា​សក់​សើម​ ផ្កា​រីកក្រោយ​ត្រូវ​ទឺក​​ ឬ​ផ្លូវបែក​​ភក់​អី​ជាដើម។ បើ​អ្នក​ចេញ​ថត​ពេល​ភ្លៀង​ ចូរ​បញ្ចូល​តំណក់​ទឹក​ភ្លៀង​ចូល​ទៅ​ក្នុង​ប្លង់​ថត​របស់​អ្នក​ផង។ តំណក់​ទឹក​ភ្លៀង​ដាច់​ៗ​ គួរ​តែ​បង្ហាញ​វា​ឲ្យ​ច្បាស់​ ដូចជា​តំណក់​ទឹក​ភ្លៀង​លើ​ស្លឹក​ឈើ​ លើ​ដី​ និង​អ្វី​ៗ​ផ្សេង​ទៀត។ ទន្ទឹម​នឹង​គ្នា​នេះ​ដើរ​ អ្នក​គួរ​តែ​ចាប់​អារម្មណ៍​ទាក់​ទង​នឹង​គ្រលុក​ ​ព្រោះ​គ្រលុក​អាច​ឲ្យ​អ្នក​ថត​រូប​បែប​ Reflection​ បាន​យ៉ាង​ស្អាត។

 

តិចនិក​ថត​រូប​ក្រោម​មេឃ​ស្រទំ​ ឬ​​មេឃ​ភ្លៀង​

 

តិចនិក​ថត​រូប​ក្រោម​មេឃ​ស្រទំ​ ឬ​​មេឃ​ភ្លៀង​

 

ចេះ​មើល​ពន្លឺ៖ ការ​ថត​ក្រោម​មេឃ​ស្រទំ​គឺ​ជា​ឱកាស​ដ៏​ល្អ​អាច​ឲ្យ​អ្នក​ថត​រូប​ជាមួយ​នឹង​ពន្លឺ​បែប​ធម្មជាតិ។ ចំណែក​ពន្លឺ​ព្រះ​អាទិត្យ​ដែល​អាច​រះ​តាម​ចន្លោះ​ពពក​ អាច​ឲ្យ​អ្នក​ថត​លេខ​ស្ទីល​យ៉ាង​ឡូយ​បាន។

 

សារ៉េ​ Aperture៖ ពេល​អ្នក​ចង់​ថត​បែប​ព្រិល​ក្រោយ​ខ្លាំង​ (Small Aperture) អ្នក​គួរ​ប្រើ​ជាមួយ​នឹង​ការ​ថត​រូប​ទិដ្ឋភាព។ ប៉ុន្តែ​បើ​សិន​អ្នក​ថត​រូប​ Portrait​ នៅ​កន្លែង​ងងឹត​វិញ​ ក្រោម​មេឃ​ស្រទំ​ រូប​របស់​អ្នក​នឹង​ងងឹត​ស្រអាប់​មិន​ខាន។ ឲ្យ​ពន្លឺ​ចូល​ក្នុង​កាមេរ៉ា​របស់​អ្នក​បន្ថែម​ទៀត​ អ្នក​គួរ​តែ​ដាក់​ f/8, f/4 ឬ​ធំ​ជាង​នេះ​ ដើម្បី​ទទួល​បាន​ពន្លឺ​បន្ថែម។

 

សង្ឃឹម​ប៉ុន្មាន​ចំណុច​នេះ​នឹង​អាច​ជួយ​ជា​គំនិត​ដល់​អ្នក​ខ្លះ​ក្នុង​ការ​ថត​រូប​ក្រោម​មេឃ​ភ្លៀង​បាន។

 

ចុច​អាន៖ ហុងដា​បង្ហាញ​រូបរាង​គំរូ​​​របស់​​ម៉ូតូ​​អាគុប​ស៊េរី​ថ្មី​ ​រូបរាង​​បែប​បុរាណ​​​​​​​​​​​

 

 

ប្រភព៖ contrastly