ម៉ាស៊ីន​ស្កេន​ថ្មី​ម៉ាក HP សមត្ថភាព​ខ្ពស់​អាច​ស្កេន​សង​ខាង​បញ្ឈរ​មួយ​នាទី​បាន ២០ សន្លឹក


ម៉ាស៊ីន​ស្កេន​ថ្មី​ម៉ាក HP សមត្ថភាព​ខ្ពស់​អាច​ស្កេន​សង​ខាង​បញ្ឈរ​មួយ​នាទី​បាន ២០ សន្លឹក

ក្រុម​ហ៊ុន HP បាន​ដាក់​បង្ហាញ​ម៉ាស៊ីន Scanners ស៊េរី​ថ្មី​សមត្ថភាព​ខ្ពស់​ជា​ច្រើន​ម៉ូដែល​សម្រាប់​បម្រើ​ឲ្យ​ធនាគារ​ ក្រុមហ៊ុន​​ ឬ​សហគ្រាស​តូច​ធំ។ ​ក្នុង​នោះ​ម៉ូដែល​ HP Scanjet Professional 3000​ s2 Sheet-feed Scanner គួរ​អោយ​ចាប់​អារម្មណ៍ ដោយ​វា​មាន​ទម្ងន់​ស្រាល​ងាយ​ស្រួល​ដាក់​តាម​ខ្លួន​និង​អាច​ភ្ជាប់​ជាមួយ​ Laptop ជា​ជម្រើស​យ៉ាង​ពិសេស​។

 

ម៉ាស៊ីន​ស្កេន​ថ្មី​ម៉ាក HP សមត្ថភាព​ខ្ពស់​អាច​ស្កេន​សង​ខាង​បញ្ឈរ​មួយ​នាទី​បាន ២០ សន្លឹក

 

Scanjet Professional 3000​ s2 Sheet-feed Scanner មាន​ភាព​ពិសេស​អាច​ដាក់​ក្រដាស​បញ្ឈរ​ចូល​ដោយ​វា​បឺត​ក្រដាស​ចេញ​បាន​ និង​អាច​ Scan សង​ខាង​បាន​។ ក្នុង​ពេល​តែ​មួយ​វា​អាច​ស្កេន​បាន​រហូត​ដល់​​ ២០ ទំព័រ​ក្នុង​១នាទី និង​អាច​ស្កេន​ជា Color បាន​ទៀត​ខុស​ពី​ប្រភេទ Plate Back ដែល​បើក​ Scan ហើយ​ត្រលប់​មក​ម្ខាង​ទៀត​។

 

ផលិតផល​នេះ អតិថិជន​អាច​ស្វែង​រក​នៅ​ក្រុមហ៊ុន Thakral តាម​លេខ​ទំនាក់ទំនង 023 210 952

 

អត្ថបទ៖ រក្សា