អនាគត​វិទូ​លើក​ហេតុផល​​ថា​ មនុស្ស​នឹង​អាច​រួម​ភេទ​ជា​មួយ​នុស្ស​យន្ត​​បាន​នៅ​ឆ្នាំ ២០៥០

អនាគត​វិទូ​លើក​ហេតុផល​​ថា​ មនុស្ស​នឹង​អាច​រួម​ភេទ​ជា​មួយ​នុស្ស​យន្ត​​បាន​នៅ​ឆ្នាំ ២០៥០

​​អនាគត​វិទូ​ឈ្មោះ​​ Ian Pearson បាន​លើក​ឡើង​ទស្សនៈ​ថា​មនុស្ស​នឹង​អាច​រួម​ភេទ​ជា​មួយ​នឹង​មនុស្ស​យន្ត​នៅ​ឆ្នាំ ២០៥០។ ការ​លើក​ឡើង​បែប​នេះ​លោក​បាន​ផ្អែក​ទៅ​លើ​មូលហេតុ​ដូច​ខាង​ក្រោម៖

 

អនាគត​វិទូ​លើក​ហេតុផល​​ថា​ មនុស្ស​នឹង​អាច​រួម​ភេទ​ជា​មួយ​នុស្ស​យន្ត​​បាន​នៅ​ឆ្នាំ ២០៥០

 

 

ការ​រួម​ភេទ​តាម​បច្ចេកវិទ្យា​ VR នឹង​ក្លាយ​ជា​រឿង​សាមញ្ញ​ដូច​ចូល​មើល​រឿង​អាសអាភាស​

 

អនាគត​វិទូ​លើក​ហេតុផល​​ថា​ មនុស្ស​នឹង​អាច​រួម​ភេទ​ជា​មួយ​នុស្ស​យន្ត​​បាន​នៅ​ឆ្នាំ ២០៥០

 

 

​​អនាគត​វិទូ​​លោក Pearson បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ភាគ​ច្រើន​នឹង​អាច​​រួម​ភាព​តាម​ទម្រង់​​សិប្បនិមិត្ត​លក្ខណៈ​បច្ចេកវិទ្យា​កាន់​តែ​ច្រើន​នៅ​ឆ្នាំ​២០៣០ ហើយ​ការ​រួមភេទ​នេះ​គឺ​ងាយ​ដូច​​​ទៅ​​នឹង​​ការ​​​ចូល​មើល​រឿង​អាសអាភាស​​លើ​អ៊ីនធឺណិត​អញ្ចឹង​ដែរ។
“បច្ចេកវិទ្យា​ Virtual reality ​នឹង​ក្លាយ​ជា​ឧបករណ៍​យ៉ាង​សំខាន់​ ហើយ​​មនុស្ស​នឹង​អាច​​​ប្រើ​ប្រាស់​វា​ក្នុង​ការ​រួម​ភេទ​ជា​មួយ​ដៃ​គូរ​របស់​ពួក​គេ​​​​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ឬ​ជា​មួយ​តួ​ក្នុង​ហ្គេម​ជា​ដើម “។ នេះ​ជា​សម្ដី​របស់​លោក។

 

ឧបករណ៍​សិច​នឹង​បង្កើន​អារម្មណ៍​ជា​មួយ​ ​​ឧបករណ៍​ Virtual Reality

 

អនាគត​វិទូ​លើក​ហេតុផល​​ថា​ មនុស្ស​នឹង​អាច​រួម​ភេទ​ជា​មួយ​នុស្ស​យន្ត​​បាន​នៅ​ឆ្នាំ ២០៥០

 

នៅ​ឆ្នាំ​ ២០៣៥ ​​អនាគត​វិទូ​​បាន​ជឿ​ថា ​​មនុស្ស​នឹង​​​មាន​តុក្កតា​សិច​ផ្ទាល់​ខ្លួន​ដើម្បី​​ដំណើរការ​មួយ​នឹង​​ឧបករណ៍​ Virtual Reality។ លោក​បាន​និយាយ​ថា​៖ “មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ផលិត​តុក្កតា​សិច​ ហើយ​ក្រុមហ៊ុន​​ខ្លះ​ទៀត​បាន​ភ្ជាប់​វា​ជា​មួយ​នឹង​​​បច្ចេកវិទ្យា​ទំនើបៗ​ ​ដូច្នេះ​ពួក​គេ​អាច​បញ្ជា​វា​ពី​ចម្ងាយ​បាន​ ឬ​អាច​ដំណើរការ​បាន​ជា​មួយ​នឹង​កម្មវិធី​សិច​ជា​ដើម” ។

 

លោក​បាន​បន្ថែម​ថា៖ “ជាក់​ស្ដែង​ដូច​ជា​ឧបករណ៍​​ VR និង​​អាច​ដំណើរការ​ជា​មួយ​នឹង​ឧបករណ៍​សិច​​បាន​យ៉ាង​ល្អ​​ដែល​ជួយ​ឲ្យ​មនុស្ស​​មាន​​អារម្មណ៍​ដូច​ជា​ដំណើរការ​ជា​មួយ​នឹង​មនុស្ស​ពិត”។

 

 

ការ​រួម​ភេទ​ជា​មួយ​មនុស្ស​យន្ត​នឹង​ក្លាយ​ជា​ការ​ពិត

 

​អនាគត​វិទូ​បាន​និយាយ​ថា ​មនុស្ស​យន្ត​នឹង​ក្លាយ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​សម្រាប់​ជីវិត​មនុស្ស ហើយ​ក្នុង​នោះ​ដែរ​វា​ក៏​ក្លាយ​ជា​ឧបករណ៍​សិច​មួយ​ផង​ដែរ​នៅ​ឆ្នាំ ២០២៥ ខាង​មុខ។ លោក​បាន​បញ្ជាក់​ទៀត​ថា​ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជា​ច្រើន​កំពុង​តែ​ធ្វើ​ការ​ផលិត​នូវ​មនុស្ស​យន្ត​ដែល​មើល​ទៅ​ស្រដៀង​ទៅ​មនុស្ស​បេះ​បិទ​ថែម​ទាំង​ដាក់​បញ្ចូល​នូវ​បច្ចេកវិទ្យា​ចលនា សំឡេង​ថែម​ទៀត​ផង​ ដោយ​ក្នុង​នោះ​ក៏​មាន​តុក្កតា​សិច​ផង​ដែរ។ ដូច្នេះ​នៅ​ឆ្នាំ​ ២០២៥ បច្ចេកវិទ្យា​ទាំង​នេះ​អ្វីៗ​នឹង​កាន់​តែ​រីកចម្រើន​ដែល​អាច​ឲ្យ​មនុស្ស​អាច​រួម​ភេទ​ជា​មួយ​មនុស្ស​យន្ត​បាន។

 

 

ការ​រួម​ភេទ​ជា​មួយ​មនុស្ស​យន្ត​នឹង​កើន​ឡើង​ច្រើន​ជាង​ជា​មួយ​មនុស្ស​​នៅ​ឆ្នាំ ២០៥០

 

អនាគត​វិទូ​លើក​ហេតុផល​​ថា​ មនុស្ស​នឹង​អាច​រួម​ភេទ​ជា​មួយ​នុស្ស​យន្ត​​បាន​នៅ​ឆ្នាំ ២០៥០

 

​លោក​ Pearson​ បាន​​បន្ថែម​ដែរ​ថា ​​មនុស្ស​នឹង​ងាក​មក​ប្រើ​មនុស្ស​យន្ត​​ជំនួស​​មនុស្ស​កាន់​តែ​ច្រើន​​នៅ​ឆ្នាំ ២០៥០។ លោក​បញ្ជាក់​ថា​ តុក្កតា​សិច​នឹង​កើន​​ថ្លៃ​នៅ​ក្នុង​​ឆ្នាំ ២០២៥ ​ហើយ​វា​នឹង​ធ្លាក់​ថ្លៃ​កាន់​តែ​ទាប​​នៅ​ឆ្នាំ ២០៥០ ដូច្នេះ​មនុស្ស​ភាគ​ច្រើន​​នឹង​​មាន​តុក្កតា​សិច​​ផ្ទាល់​ខ្លួន​​នៅ​ផ្ទះ​ ឬ​អាច​ប្រើ​វា​នៅ​ថ្ងៃ​សម្រាក​ និង​កន្លែង​ផ្សេងៗ​បាន។

 

លោក​បាន​ទស្សន៍ទាយ​​ថា​ ទីផ្សារ​តុក្កតា​សិច​នៅ​ ២០ ឆ្នាំ​ក្រោយ​នឹង​កើន​ឡើង​ច្រើន​ជាង​ ៣ ដង​បើ​ប្រៀប​ធៀប​នឹង​បច្ចុប្បន្ន​ហើយ​នឹង​កើន​ឡើង​ដល់​ទៅ​ ៧ ដង​នៅ​ឆ្នាំ ២០៥០៕

 

ចំពោះ​ប្រិយមិត្ត​វិញ​ តើ​ជឿ​តាម​មូលហេតុ​ខាង​លើ​ទេ?

 

អាន​បន្ត៖  មនុស្ស​នឹង​អាច​រួម​ភេទ​​ជា​មួយ​មនុស្ស​យន្ត​​បាន​​នៅ​​ពេល​​៥០​ឆ្នាំ​ទៀត​ ?

 

 

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ irishexaminer