អភិបាលខេត្ត យកចិត្តទុកដាក់​សន្តិ​សុខ និង​ជីវភាព​ពលរដ្ឋ អំឡុង​បុណ្យ និង​ក្រោយ​បុណ្យ​ភ្ជុំ

ខេត្តបន្ទាយមានជ័យ: អភិបាលខេត្ត​បន្ទាយមានជ័យ លោក គោ​ស៊ុំ សារឿ​ត បានដាក់​បញ្ជា​បន្ថែម​អោយ​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ យកចិត្តទុកដាក់​សន្តិ​សុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​ជីវភាព សុខភាព​ពលរដ្ឋ​ទាំងឡាយ ក៏​ដូច​ភ្ញៀវទេសចរ​ជាតិ និង​បរទេស ដែល​ឆ្លងកាត់ និង​ចូលមក​កំសាន្ត​សប្បាយ​ក្នុងអំឡុង​បុណ្យ និង​ក្រោយ​បុណ្យ​ភ្ជុំ នៅ​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ​។​

​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ នៅ​ស្រុកកំណើត​លោក ក្នុងស្រុក​ភ្នំស្រុក កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៥ បាន​និយាយថា មន្ត្រី​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ជំនាញ និង​កងកម្លាំង​ពាក់ព័ន្ធ ត្រូវ​ពង្រឹង​កិច្ចការ​សំខាន់ៗ​យ៉ាងតិច ២ ក្នុងអំឡុង​បុណ្យ​ភ្ជុំបិណ្ឌ និង​ក្រោយ​បុណ្យ ទី​១-​យកចិត្តទុកដាក់​សន្តិ​សុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ទប់ស្កាត់​បង្ក្រាប​បទល្មើស អោយបាន​ទាន់ពេល និង​មាន​ប្រសិទ្ធិភាព​។ ទី​២-​ពង្រឹង​ការការពារ​សមិទ្ធិផល​រីកចម្រើន ដែលមាន​។ យកចិត្ត​ទុ​ដាក់​សុខភាព ជីវភាព​។ ទប់ស្កាត់​ការលក់ដូរ​ផលិតផល ម្ហូបអាហារ​ខូចគុណភាព  ហួស​កាលកំណត់​ប្រើប្រាស មាន​ជាតិគីមី​ពុល​ជាដើម​។​ល​។​

​ក្នុង​ថ្ងៃ​តែមួយ​នោះ លោក គោ​ស៊ុំ សារឿ​ត និង​លោកស្រី ខាំ ផល្លី ជា​ភរិយា ព្រមទាំង​សហការី បាន​ទៅធ្វើ​បុណ្យទាន​ពិសេស គឺ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ឧទ្ទិស​មគ្គផល​កុសលផល​បុណ្យ​ជូន​វិញ្ញាណក្ខន្ធ​បុព្វការី​ជន អ្នកមានគុណ សាច់ញាតិ​ទាំង ៧ សន្តាន ដែល​បាន​ទៅកាន់​ឋាន​បរលោក និង​យុទ្ធជន នារី វីរជន ដែល​បូជាជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ប្រជាជន គឺ​នៅ​ស្រុកកំណើត​លោក​នា​ភ្នំស្រុក គឺ​នៅក្នុង​វត្ត​ចំនួន ៣​វត្ត គឺ​វត្ត​សុ​វ​ណ្ណាស​ត្ថា​រាម (​ហៅ​វត្ត​កណ្តាល​) វត្ត​វិសេស​មន្នី​ស​ត្ថា​វាទ​បូព៌ និង​វត្ត​ជ័យ​ឩ​ត្ត​ម​។​
    
​លោក​អភិបាល និង​លោកស្រី បាន​ប្រគេន ថវិកា​ក្នុង​មួយ​វត្តៗ ចំនួន ៥០០ ដុល្លារ និង​ជូន​តាជី​យាយជី​គ្រប់​វត្ត​ក្នុង​មួយ​វត្តៗ ទទួលបាន​ថវិកា ២០០០០ រៀល  ហើយ​និង​គ្រឿងឧបភោគ​បរិភោគ​ផ្សេងៗ​ជាច្រើន​ទៀត​៕ 