ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ មកពី​ប៉ោយប៉ែត កំពត មកកាន់​បិណ្ឌ​វត្ត​ព្រៃនប់ ស្រុក​ព្រៃនប់​

ភ្នំពេញ: ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ ដែល​អញ្ជើញ​មកពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ខេត្តកំពត  បាន​ចូលរួម​ដាក់​បិណ្ឌ​នៅ​វត្ត​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១៤​រោជ ខែភទ្របទ ឆ្នាំមមែ ព​.​ស​២៥៥៩ ត្រូវ​នឹង​ថ្ង​ទី​១១ ខែតុលា ឆ្នាំ​២០១៥ នៅ​វត្ត​ព្រៃនប់ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​ព្រះ​តេជគុណ​ព្រះនាម សុវណ្ណ​ជោតិ ប៉ុណ្ណ សុ​វណ្ណា​ព្រះចៅអធិការ​វត្ត​ព្រៃនប់​មាន​សង្ឃ​ដិ​កា​រថា ថ្ងៃ​បិណ្ឌ​ទី​១៤ ក៏​ជា​ថ្ងៃ​កាន់បិណ្ឌ​ចុងក្រោយ​ដែរ​របស់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ដែរ ហើយ​ព្រះអង្គ​មាន​សេចក្តីរំភើប​រីករាយ​ក្រៃលែង ដោយបាន​បងប្អូន​ញាត​ញោម សួង សៅ ហៅ អ៊ូ ដា​រ៉ា​រិ​ទ្ធ ញោមស្រី ចាន់ ធី ព្រមទាំង​បុត្រ  ញោម មៀង ហៃ និង​ញោមស្រី សុខ ហ៊ួ​យ ព្រមទាំង​បុត្រ ញោម ស៊ន ង៉ែត និង​ញោមស្រី អេង ទៀម ព្រមទាំង​បុត្រ ញោម ប៉េង ពិសិដ្ឋ និង ញោមស្រី គង់ ម៉ា​ល័យ ព្រមទាំង​បុត្រ ព្រមទាំង​ពុទ្ធបរិស័ទ​អញ្ជើញ​មកពី​ទី​ឆ្ងាយ ជិត​តាម​បណ្តា​ខេត្ត​នានា​ខាងលើ​នាំយក​ចង្ហាន់ ទ័​យ្យ​ទាន នឹង​បច្ច័យ ចំនួន ៩.១២៧.០០០ រៀល ដែលមាន​ច្រើន​លើស​បិណ្ឌ​មុនៗ​ទៅទៀត​។ បច្ច័យ​ទាំងនេះ គឺ​ដើម្បី​ចាត់ចែង​កសាង​ទី​អារាម​វត្ត​ត​ទៅមុខទៀត​។​

​ព្រះ​តេជគុណ ប៉ុណ្ណ សុ​វណ្ណា មាន​សង្ឃ​ដិ​ការបន្ត​ទៀតថា ក្នុងនាម​ព្រះអង្គ​ចៅអធិការ​វត្ត​ខាងលើ សូម​អំពាវនាវ​ដល់​ញាតិ​ញោម​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់ ពិសេស​ញាតិ​ញោម ដែល​អញ្ជើញ​មកពី​បណ្តា​ខេត្ត​ខាងលើ ជួយ​ដល់​ព្រះអង្គ​បន្ថែមទៀត ព្រោះថា ព្រះអង្គ​កំពុង​រៀបចំ​ចាក់សាប​នៅក្នុង​ទី​វត្ត​នេះ ទាំងមូល​ដោយ​ទី​វត្ត​នេះ ពេល​ភ្លៀង​ធ្លាក់​ម្តងៗ ភក់ជ្រាំ ពិបាក​ដល់​ព្រះសង្ឃ​និមន្ត ពិសេស​ដូចជា​បុណ្យ​ភ្ជំបិណ្ឌ​នេះ ភ្លៀង​ធ្លា​ក់មក​ពិបាក​ទាំង​ព្រះសង្ឃ និង​ញាតិ​ញោម ដែលជា​ពុទ្ធបរិស័ទ អញ្ជើញ​មក​ធ្វើបុណ្យ​ផងដែរ​៕​