សម្តេច​ហ៊ុនសែន ចូលរួម​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក​ម៉ា​កាវ លើក​ទី​៤ នា​ព្រឹក​ថ្ងៃទី​១២​តុលា​នេះ​

ភ្នំពេញ: ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ ម៉ា​កាវ កាលពី​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៥​។ នៅ​ព្រឹក​ថ្ងៃទី​១២​តុលា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក ម៉ា​កាវ លើក​ទី​៤​។

​ក្នុងឱកាស​នៃ​ការចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក​ម៉ា​កាវ ត្រូវបាន​សម្តេច​ហ៊ុនសែន លើកឡើងថា គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ម៉ា​កាវ ឲ្យ​កាន់​តែមាន​ទំហំ​ធំ​ឡើង​ថែមទៀត ជាពិសេស​ការជំរុញ​ពាណិជ្ជកម្ម​ពី​កម្ពុជា មកកាន់​ម៉ា​កាវ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្តេច​នឹង​លើក​បញ្ហា​នោះ ក្នុងជំនួប​ជាមួយនឹង​លោក ស៊ី ជិន​ពីង ប្រធានាធិបតី ស​.​ប​. ចិន ដែល​នឹង​ធ្វើឡើង នៅ​រសៀល​ថ្ងៃទី​១៥​តុលា នាទី​ក្រុង​ប៉េកាំង ជាពិសេស​ការបង្កើន​នូវ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា ចូលទៅ​កាន់​ទីផ្សារ​រប​ស់​ប្រទេស​ចិន នៅក្នុង​ក្របខណ្ឌ​ផ្លូវ​សូត្រ ក្នុងនោះ ម៉ា​កាវ​អាច​ដើរតួនាទី​ជា​ប្រវត្តិសាស្ត្រ ក្នុងការ​គាំទ្រ​គោលនយោបាយ​របស់លោក ស៊ី ជិន​ពីង​។

​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏បាន​លើកឡើងថា ម៉ា​កាវ អាច​ដើរតួនាទី​ជា​ស្ពាន ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា ពិសេស​លើ​ការពង្រឹង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ម៉ា​កាវ​៕​