ក្រម​ង៉ុ​យ៖ ច្បាប់​កេរ្តិ៍​កាល​ថ្មី ពិតជា​មានតម្លៃ​ចំពោះ​សង្គម​ខ្មែរ​បច្ចុប្បន្ន

ភ្នំពេញ៖ មនុស្ស​ខ្មែរ ជា​ជាតិ​សាសន៍​ដែល​សំបូរ​នូវ​សម្បត្តិ​វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់ ការគោរព​សាសនា និង​បរិបទ​ក្នុងការ​រស់នៅ​គួរឱ្យកត់សម្គាល់​សម្រាប់​យកមក​សិក្សា។ ជនជាតិខ្មែរ​មាន​អារយ្យធម៌​យូ​លង់​ណាស់​មកហើយ មាន​ក្បួនតម្រា​ជាច្រើន​ក្នុងការ​ពន្យល់​ណែនាំ អប់រំ អំពី​សីលធម៌​ដល់​ប្រជាជាតិ​មួយ​នេះ។ តែ​យើង​ឃើញថា​ប្រជាជាតិ ក្នុងពេល​បច្ចុប្បន្ន​ហាក់​កំពុង​ធ្លាក់ចុះ​សីលធម៌​ក្នុងការ​រស់នៅ និយាយស្ដី ដេក​ដើរ ឈរ​អង្គុយ ជាពិសេស​គឺ​នៅក្នុង​ស្រទាប់​យុវជន​សម័យ​ទំនើប​នេះ​តែម្ដង។

នៅក្នុង​គ្រួសារ មានការ​កំណត់​នូវ​តួនាទី​ជា​ម្ដាយ ជា​ឪពុក ជា​កូន​ដើម្បីឱ្យ​សង្គម​នៃ​គ្រួសារ​នោះ​មាន​យុត្តិធម៌​ឋានៈ​គ្រួសារ។ ចំពោះ​បញ្ហា​នេះ​ទស្សនវិទូ​ចិន​លោក ខុង​ជឺ ក៏បាន​លើក​មក​និយាយ​ពី​បញ្ហា​នេះដែរ។ ព្រះ​ភារ​ម្យ ភាសា​អ៊ូ បានកំណត់​ប្រភេទ​កូនប្រុស​កូនស្រី​ជា​បី​ប្រភេទ​ដើម្បី​បង្ហាញ​ពី​ច​រឹក​លក្ខណៈ​របស់​កូនប្រុស​ស្រី។

ប្រភេទ​កូន​ទីមួយ​គឺ​លោក​បានឱ្យ​ឈ្មោះថា អវជាតបុត្រ ជា​បុត្រ​កើតមក​នាំយក​ភាព​សៅហ្មង​មកជា​មួយ ជា​ប្រភេទ​បុត្រ​ដែល​ប្រព្រឹត្ត​ព្រើល អំពើ​មិន​ប្រពៃ មិន​ស្ដាប់​ការ​ព្រៀនប្រដៅ​របស់​ឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ គ្រូ​បារ​អាចារ្យ​ជាដើម។ ឯ​បុត្រ​មួយ​ប្រភេទ​ទៀត​មាន​ឈ្មោះថា អនុជាតបុត្រ ជា​បុត្រ​ល្អ​ប្រពៃ មាន​ច​រឹក​ស្លូតបូត ស្ដាប់​ឱវាទ​លោកឪពុក​អ្នក​ម្ដាយ ចេះ​ជួយ​ទុក្ខ​ធុរៈ​លោកអ្នក​ដែល​មានគុណ​ស្គាល់​ខុស​ស្គាល់​ត្រូវ មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ចំពោះ​ទង្វើ​របស់​ខ្លួនឯង។ ចំណែក​បុត្រ​ប្រភេទ​ចុងក្រោយ​មាន​ឈ្មោះថា អតិជាតបុត្រ ជា​បុត្រ​ល្អ​បរិសុទ្ធ​ស្គាល់​សីល​ទាន នាំមក​នូវ​សេចក្ដីសុខ​ស្ងប​ដល់​លោកអ្នក​ដ៏​មានគុណ។ ជា​បុត្រ​មាន​ភាព​ភ័យ​តក់​ស្ល​ត់​ក្នុង​ភក​ភព​សង្សារ ជឿ​បុណ្យ​បាប មិន​ល្មោភ​និង មូត្រ​លាមក។

ជាការ​ពិត ជន​ប្រុស​ស្រី​ទាំងឡាយ ត្រូវតែ​ពិចារណា​ថា ខ្លូន​គួរ​ក្លាយជា​បុត្រ​ប្រភេទ​ណា ហើយ​គួរ​ប្រតិបត្តិ​បែបណា​ដើម្បីឱ្យ​ក្លាយជា​មនុស្ស​ប្រភេទ​នោះ។ អស់​ជន​ទាំងឡាយ​ត្រូវ​តាំងចិត្ត​ក្នុង​ធម៌ កិរិយា​ល្អ​ប្រពៃ ពាក្យសម្ដី​ប្រកបដោយ​សីលធម៌ ដើម្បី​សម្រេច​បានជា​បុត្រ​ដ៏​ប្រពៃ។ មុន​និង​និយាយស្ដី ឬ​សួរ​ទៅ​អ្នក​ដ៏​ទៃ​ត្រូវ​ចេះ​លៃលក ពាក្យពេជន៍​ឱ្យ​សមប្រកប​តាម​ក្រិ​ត្យ​ក្រមសីលធម៌។ ហើយ​កូនប្រុស​ស្រី ត្រូវតែ​គោរព​ប្រតិបត្តិ​ចំពោះ​លោកអ្នក​មានគុណ កុំឱ្យ​ប្រហើ​ន​កោងកាច​ចំពោះ​លោក។ ត្រូវគោរព​លោក​ប្រៀបបាន​និង​ការគោរព​ព្រះមហាក្សត្រ នៅពេលដែល​លោក​ផ្ដល់នូវ​ការ​ប្រៀនប្រដៅ ត្រូវតែ​នាំគ្នា​ស្ដាប់ យក​ការពិចារណា​ដើម្បី​ជា​មាគ៌ា​មួយ​សម្រាប់​ជីវិត។

តែ​ស្ថានភាព​កូនប្រុស​ស្រី​នៅក្នុង​សង្គម​យើង​បច្ចុប្បន្ននេះ​វិញ យើង​ឃើញថា ភាគរយ​ដែល​កូនប្រុស​ស្រី​អាចមាន​ការប្រតិបត្តិ​ចំពោះ លោកឪពុក​អ្នក​ម្ដាយ បានល្អ​ប្រពៃ​គឺមាន​ចំនួន​តិច​តូច​បំផុត បើទោះបី​កូនប្រុស​ស្រី​ទាំងនោះ​បានទទួល​ការសិក្សា​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​យ៉ាងណាក៏ដោយ តែ​ការអនុវត្ត​ក្រមសីលធម៌​របស់​ពួកគាត់​គឺ​នៅមានកម្រិត។ ពួកគេ​បែរជា​ផ្ដើម​គិត​ជាសំខាន់​ទៅលើ​វត្ថុ​ទំនើបនិយម សេដ្ឋកិច្ច​និយម បុណ្យ​សក្តិ​និយម កិត្តិយស​និយម លុយ​និយម អំណួត​និយម រហូត​បោះចោល​រាល់​ការ​ប្រៀនប្រដៅ​របស់លោក​ឪពុក​អ្នក​ម្ដាយ ប្រើប្រាស់​ពាក្យពេជន៍​មិន​សមប្រកប​ត្រលប់​ទៅ​លោក​វិញ​ទាំង​មិនដឹងថា​សីលធម៌​នៅ​កន្លែង​ណា។

ចំពោះ​គូរ​ស្វាមី​គ្រប់​គ្រប់រូប ត្រូវ​ចេះ​មានការ​គោរព​ស្រឡាញ់គ្នា​ទៅវិញទៅមក ចេះ​ជួយ​គ្នា ចេះ​យល់ចិត្ត​គ្នា ចេះ​ឱ្យ​តម្លៃ​គ្នា មានការ​ស្មោះស្ម័គ្រ​គ្នា​មួយ​និង​មួយ។ ស្ត្រី​គ្រប់រូប និង​បុរស់​គ្រប់រូប​ត្រូវមាន​ទំនួល​ខុសត្រូវ​ក្នុងនាម​ខ្លួន​ជា​ប្រពន្ធ​ជា​ប្តី។ ដើម្បី​ក្លាយជា​ប្ដី​ប្រពន្ធ​ដ៏​ល្អ​អាច់​នៅ​ជាមួយគ្នា​ប្រកបដោយ​សុខ​សុភមង្គល ។ ជៀសវាង​ការ​ប្រច័ណ្ឌ​គ្មាន​ហេតុផល គឺ​ត្រូវ​ចេះ​ជជែក​សួរ​គ្នា ពី​ហេតុផល​ច្បាស់លាស់។ ការចេះ​ទុកដាក់​របស់​ភរិយា ការចេះ​ខិតខំ​រក​របស់​ស្វាមី ការចេះ​យោគយល់​គ្នា​ទៅវិញទៅមក​របស់​គូរ​ស្វាមីភរិយា ជាការ​ប្រតិ​ប​ត្ត​សីលធម៌​មួយ​ប្រកបដោយ​ភាតរភាព នាំមក​នូវ​ពន្លឺ​នៃ​សេចក្ដីសុខ​ពិត។

ជាការ​ពិត អំពើ​បុណ្យ អំពើ​ជា​កុសល អំពើ​ដែល​នាំ​ចម្រើន​ដល់​ខ្លួនឯង គ្រួសារ​និង​សង្គម  គឺជា​ទង្វើ ប្រកបដោយ​សីលធម៌​ដែលនាំឱ្យ​បុគ្គល​គ្រប់រូប​មានតម្លៃ​ជាម​នុស្ស។ ហេតុនាំឱ្យ​មាននូវ​តម្លៃ​នេះ ព្រះ​ភិរម្យ បានឱ្យ​ជន​ប្រុស​ស្រី វៀរចាក​នូវ​ការរៀន​ទទួលយក​អំពើ​បាប​មក​ដាក់ខ្លួន ហើយ​ឱ្យ​ជន ប្រុស​ស្រី​ខិតខំ​សម្ភី​ក្នុងការ​សិក្សា​ពី​បុណ្យ ពី​កុសល​ដើម្បី​នាំ​ជីវិត​មួយ​នេះ​ឱ្យ​វា​មានការ​ចម្រើន រុងរឿង​ក្នុង​ពិភព​ដ៏​ស្រស់បំព្រង​នៃ​ចក្រ​វា​ឡ។ អំពើ​ឈ្នានីស ការ​បំភ្លាត់​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ គឺ​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រព្រឹត្ត​ជាដាច់ខាត។ នេះ​គឺជា​ទស្សនៈ​សីលធម៌​អនុវត្ត​ដ៏​ប្រពៃ​បំផុត​ក្នុង ការពត់​តម្រង់ផ្លូវ​សង្គមមនុស្ស​ខ្មែរ​បច្ចុប្បន្ន ដែល​កុំ​ពុង​វង្វេង​ក្នុង​វាល​នៃ​អំពើ​កម្ម អសីលធម៌។

កិរិយាមាយាទ​ល្អ ឥរិយាបថ​ល្អ តាមរយៈ​ការប្រើប្រាស់​ពាក្យសម្ដី កាយវិការ ទឹកមុខ ជា​កត្តា​កំណត់​នៃ​តម្លៃ​មនុស្ស មុន​ឈានទៅដល់​ការធ្វើ​វិនិច្ឆ័យ​ពី​ភាព​ខាងក្នុង​នៃ​បុគ្គល។ មនុស្ស​គ្រប់រូប​ចាំបាច់​ត្រូវ​ចេះ​ប្រើប្រាស់​ព្រំដែន​នៃ​ពាក្យសម្ដី​របស់ខ្លួន កុំ​ពោល​ពាក្យ​ហងឯង កុំ​គំហគ​យក​កំហែង ការប្រមាថ មើលងាយ ជា​សណ្ដាន​មួយ​នៃ​ការខុសឆ្គង​ក្នុងការ អនុវត្តន៍ ក្រមសីលធម៌។ ក្នុងស្ថានភាព​ជាក់ស្ដែង​យើង​មិន​អះអាងថា​ទាំងអស់​ទេ តែ​ភាគ​ច្រើនណាស់ មាន​រូបភាព​នៃ​ពាក្យសម្ដី​ខាងលើ​ប្រើប្រាស់​នៅក្នុង​ស្រទាប់​នៃ​សង្គម​ខ្មែរ មិន​ថា អ្នក​មិនបាន​ទទួល​ការសិក្សា​រៀនសូត្រ អ្នក​ជនបទ ក្រុមអាជីវករ នោះទេ​សូម្បីតែ ស្រទាប់ បញ្ញវន្ត បណ្ឌិត អ្នកសិក្សា យុវជន​ដែល​ទ​ទួ​បានការ​អប់រំ​ក៏​នៅតែ​ពេញនិយម ដែលជា​វប្បធម៌​អាក្រក់​មួយ​សម្រាប់​យកមក​សាប​ព្រួស​លើទឹក​ដី​មួយ​នេះ។ ចេតនា​នៃ​ច្បាប់​នេះ បាន​តម្រូវឱ្យ​មនុស្ស ទាំងអស់​បញ្ឈប់​នូវ​រាល់​ទង្វើ​បែបនេះ ដើម្បី​សាង​ពន្លឺ​ជាថ្មី​នៃ​វប្បធម៌​និយាយស្ដី។

យ៉ាងណា​ម៉ិ​ញ ការប្រកប​អាជីវៈ​ដោយ​ភាព​ទៀងត្រង តាម​សមត្ថភាព និង​តាម​លទ្ធភាព ជា​កុសល​ដ៏​ប្រសិទ្ធ​សម្រាប់​បុគ្គល​គ្រប់រូប។ វា​ជា​រឿង​មួយ​ដែល​ផ្ទុយ​ទៅ​និង​ការទទួលបាន​បុណ្យ​សក្តិ មាស ប្រាក់ តួនាទី មុខតំណែង ដោយ​មិន​ធ្វើ​អ្វី​ជា​ដំ​កំភួន គ្មាន​សមត្ថភាព​ជាដើម។ ការដែល​ទទួល បាន​បែបនេះ​គឺជារ​រំលោភ​ទៅលើ​ច្បាប់​នៃ​តំណើ​វិ​វត្ត និង​ច្បាប់សង្គម ដែល​វា​លក្ខណៈ​លោត​ផ្លោះ ទាំង​មិនមាន​មូលដ្ឋាន។

ជា​សរុប​មកនេះ គេ​ស​ង្គេ​ត​ឃើញថា​នៅក្នុង​សេចក្ដី​សង្ខេបនៃ​ច្បាប់​មួយ​នេះ​ឃើញថា​មាន ការផ្ដល់​ជា​ទស្សនៈ​ក្នុងការ​អប់រំ​សីលធម៌ ដើម្បី​យកទៅ​ប្រតិបត្តិ​ក្នុង​ជីវិត​របស់​បុគ្គល គ្រួសារ និង​សង្គម​ទាំង​សង្គម​មនុស្សជាតិ និង​សង្គម​ការងារ។ កិរិយា​គួរ​ប្រតិបត្តិ​របស់​កូនប្រុស​ស្រី​ចំពោះ​មាតាបិតា, ការប្រើប្រាស់​ពាក្យសម្ដី​ប្រកបដោយ​តម្លៃ​នៅក្នុង សង្គម​គ្រួសារ និង​សង្គមជាតិ​ទាំងមូល, ការគោរព​គ្នា​រវាង​ចៅហ្វាយនាយ កម្មករ បុគ្គលិក, កិរិយា​ប្រព្រឹត្តទៅ​ប្រកបដោយ​សុខ​សុភមង្គល​រវាង​ប្ដី​និង​ប្រពន្ធ, ការអប់រំ​បុគ្គល​កុំឱ្យ​មាន​ដើរ​ភ្លើតភ្លើន​ភ្លេចខ្លួន, ការចេះ​សម្រប​ខ្លួន​ក្នុង​ការរស់នៅ​ក្នុងសង្គម​ដោយ​ចំណង​ទំនាក់ទំនង​ល្អ, ការប្រកបមុខរបរ​តាម​សមត្ថភាព​របស់ខ្លួន មិនមាន​ការ​គេង​ប្រ​វ័​ញ្ញ​អ្នក​ដ៏​ទៃ ឬ​ឈ្នានីស​អ្នក​ដ៏​ទៃ​ដោយ​ទង្វើ​គ្មាន​ទំនួល​ខុសត្រូវ, ការអប់រំ​ឱ្យ​បុគ្គល​ចេះ​គោរព​ច្បាប់, អប់រំ​មនុស្ស​ឱ្យ​ចេះ​សង្រួមចិត្ត កុំ​ខឹងច្រឡោត​ភ្លេច​ការពិចារណា ទាំងនេះ​សុទ្ធតែជា​បំណង​របស់​ច្បាប់​កេរ្តិ៍​កាល​ថ្មី​ចង់​អប់រំ​មនុស្ស​ទូទៅ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?