វិធីសាស្ត្រ ៩ យ៉ាង ដើម្បី​បំបាត់​ស្រេ្តស យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​

វិធីសាស្ត្រ ៩ យ៉ាង ដើម្បី​បំបាត់​ស្រេ្តស យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​

​យើងទាំងអស់គ្នា សុទ្ធ​ធ្លាប់​ឆ្លងកាត់ បញ្ហា​ស្ត្រេ​ស ហើយ​ខិតខំ​ដោះស្រាយ​វា ដោយ​ខុស​គ្នាៗ ពេលខ្លះ ក៏​ជោគជ័យ តែ​ពេល​ខ្លះ ក៏​បរាជ័យ​ផងដែរ​។ ស្ត្រេ​ស គឺ​បណ្តា​មក​ពី​អ័រម៉ូន Cortisol ដែល​ចរចរ​ក្នុង​ប្រព័ន្ធ​រាងកាយ​យើង ធ្វើឲ្យ​ចង្វាក់បេះ​ដូងលោ​តញាប់ ដែល​ជាហេតុ​នាំឲ្យ​យើងហ​ត់ ហើយ​ដកដង្ហើម​ខ្លាំង​ជាធម្មតា​។​

​ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​មួយចំនួន ដែល​គេ​បាន​ណែនាំ ហើយ​អាច​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ក្នុង​ការបំបាត់​បញ្ហា​ស្ត្រេ​ស ៖
១. ហាត់ប្រាណ​
​គ្រាន់តែ​ការដើរ​ហាត់ប្រាណ ត្រឹមតែ ១០ នាទី ក៏​អាច​កាត់បន្ថយ​ស្ត្រេសបាន​ដែរ បើ​មិន​ជឿ​សាក​មើលទៅ​។​
២. ហាត់​ដកដង្ហើម​
​ការដកដង្ហើម​ជ្រៅៗ ពិតជា​មាន​ឥទ្ធិពល​ល្អ ចំពោះ​រាងកាយ បេះដូង ខួរក្បាល ប្រព័ន្ធ​រំលាយ​អាហារ និង​ប្រព័ន្ធ​ការពារ​រាងកាយ​ផងដែរ​។​
៣.​រុំ​ព័ទ្ធ​ទៅ​ដោយ​ធម្មជាតិ​
​ការសិក្សា​បាន​បង្ហាញថា ធម្មជាតិ អាច​ជួយ​ឲ្យ​មនុស្ស មានគំនិត​វិជ្ជមាន ហើយ​គិតតែ​ល្អៗ ... ដូច្នេះ ចូរ​អ្នក​សាកល្បង ដើរលេង​កន្លែង​ធម្មជាតិ ឬ​សូម្បីតែ​ការដាំ​ផ្កា ឬ​ដំណាំ​នៅក្នុង​ផ្ទះ ក៏​អាច​ជួយ​បំបាត់​ស្ត្រេ​ស និង​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​ផង​ដែរ​។​

៤. បិទ​កុំព្យូទ័រ និង​ទូរស័ព្ធ​របស់​អ្នក​
​ការចំណាយ​ពេល​ច្រើន​ពេក ទៅ​លើ​ឧបករណ៍​ទាំងនេះ នឹង​ធ្វើឲ្យ​កាន់តែ​ស្ត្រេ​ស​។​
៥. ស្តាប់​តន្ត្រី​
​ការ​ស្តាប់​តន្ត្រី ពិតជា​ជួយ​បញ្ចេញ​អ័រម៉ូន Endorphins ដែល​ធ្វើឲ្យ​អ្នក​បាត់​ស្ត្រេសបាន​។ តន្ត្រី អាច​ធ្វើ​មនុស្ស​ស្ងប់​អារម្មណ៍​។​
៦. ញ៉ាំ​អាហារ​មាន​សុខភាព​ល្អ​
​ញ៉ាំ​ដើម្បី​បំបាត់​ស្ត្រេ​ស មិនមែន​ជា​រឿង​អាក្រក់​ទេ ប្រសិនបើ​អ្នក ញ៉ាំ​អាហារ​ផ្តល់​នូវ​សុខភាព​ល្អ​នោះ​។ ចេក និង​ដំឡូងបារាំង ផ្ទុក​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូម ដែល​ជួយ​ការពារ​អ្នក ពី​ផលវិបាក​នៃ​បញ្ហា​ស្ត្រេ​ស​។​
៧. ប្រើ​ដៃ​ឲ្យបាន​ច្រើន​បន្តិច​
​ការងារ​ដដែលៗ ដូចជា ការចាក់​ខោអាវ ដេរ​ប៉ាក់ ឬ​ធ្វើ​សួន​បន្លែ អាច​ជួយ​បំបាត់​ស្ត្រេសបាន ពីព្រោះ វា​នឹង​ធ្វើឲ្យ​អារម្មណ៍​របស់អ្នក ផ្តោត​ទៅ​លើ​របស់​ទាំងនោះ ច្រើន​ជាង​ការគិត​អំពី​រឿង​ផ្សេង​។​
៨. ហាត់​យូហ្កា​
​ពិតណាស់ បើ​អ្នក​ហាត់​ត្រូវ វា​អាច​ជួយ​អ្នក​បាន​។​
៩. ចំណាយ​ពេល​ច្រើន ជាមួយ​មិត្តភក្តិ​
​ចូរ​ណាត់គ្នា​លេង​កីឡា ហែល​ទឹក ឬ​ជជែក​គ្នា​លេង ពិតជា​អាច​កាត់បន្ថយ​អារម្មណ៍​តឹងតែង​បាន​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។