​ទឹក​ត្រជាក់ ឬ​ទឹកកក ពិតជា​មិនល្អ សម្រាប់​អ្នក​ឡើយ​! ហេតុ​អី​ទៅ​?

​ទឹក​ត្រជាក់ ឬ​ទឹកកក ពិតជា​មិនល្អ សម្រាប់​អ្នក​ឡើយ​! ហេតុ​អី​ទៅ​?

​នៅក្នុង​រដូវក្តៅ ទឹក​ត្រជាក់ ពិតជា​ធ្វើឲ្យ​អ្នក មាន​អារម្មណ៍​ស្រស់ស្រាយ​ឡើងវិញ ហើយ​ការ​ផឹកទឹក​ត្រជាក់ ក៏​ជួយ​ដុត​កាឡូរី​បាន​ផង​ដែរ​។ ប៉ុន្តែ មាន​ការសិក្សា​ស្រាវជ្រាវ​ច្រើនណាស់ ដែល​បង្ហាញ​ថា ទឹក​ត្រជាក់ ពិតជា​មិនល្អ សម្រាប់​អ្នក​ឡើយ ទោះបីជា​នៅក្នុង អាកាសធាតុ​ក្តៅ​ក៏ដោយ​។​

១. ទឹក​ត្រជាក់ ជះឥទ្ធិពល​អាក្រក់ ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​
​សីតុណ្ហភាព​របស់​ទឹក អាច​ជះឥទ្ធិពល​ទៅលើ ប្រព័ន្ធ​រំលាយ​អាហារ ប៉ុន្តែ វា​ក៏​ខុសគ្នា ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដែរ​។​
​ប្រសិនបើ​អ្នក​ញ៉ាំ​ទឹក​ត្រជាក់ ពេល​ញ៉ាំ​អាហារ វា​នឹង​ធ្វើឲ្យ​អាហា​រងាយ​នឹង​កក ហើយ​ធ្វើ​ដំណើរ​យឺត នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក ជា​ហេតុ​ធ្វើឲ្យ​ក្រពះ​ជួប​បញ្ហា​ផ្សេង​។​

២. ទឹក​ត្រជាក់ ធ្វើឲ្យ​លំពែងដើរ​មិន​ស្រួល​
​ក្នុង​ក្បួន​ចាក់​ម្ជុល​វេជ្ជសាស្ត្រ​ចិន លំពែង ត្រូវការ​សីតុណ្ហភាព​ល្មម ដើម្បី​មាន​ដំណើរការ​តាម​ធម្មតា​។ លំពែង​ធ្វើការ​បាន​ល្អ អាច​ជួយ​កាត់បន្ថយ​ការឆ្លង​មេរោគ​នានា​។​

៣. ទឹក​ត្រជាក់ ធ្វើឲ្យ​ប្រព័ន្ធ​ការពាររាងកាយ​ចុះខ្សោ​យ​
​ការផឹក​ទឹក​ត្រជាក់ ក្រោយពេល​ញ៉ាំ​អាហារ​រួច អាច​បង្កើត​ជា​សារធាតុ​រំអិលៗ​ច្រើន នៅក្នុង​រាងកាយ ដែល​អាច​កាត់បន្ថយ តួនាទី​របស់​ប្រព័ន្ធ​ភាព​ស៊ាំ ជា​ហេតុ​ធ្វើឲ្យ​អ្នក ងាយ​កើត​ជំងឺផ្តាយ​សាយ និង​ជំងឺ​ផ្សេងៗ​ទៀត​។​

៤. ទឹក​ត្រជាក់ អាច​ធ្វើឲ្យ​ជំងឺ​ចាស់ រើរ​ឡើងវិញ​
​ទឹក​ត្រជាក់ អាច​ធ្វើឲ្យ​ជំងឺហឺត ឬ​ជំងឺ​ឈឺ​ក្បាល​ប្រកាំង រើរ​ឡើងវិញ​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។