នាយករដ្ឋមន្រ្តីកម្ពុជា ស្នើឲ្យជំរុញ អ្នកវិនិយោគម៉ាកាវ មករកស៊ីនៅកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើលោក Ho Hau Wah អនុប្រធានសភាក្រុម ប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានវេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោកម៉ាកាវឆ្នាំ២០១៥ ជួយជំរុញ អ្នកវិនិយោគម៉ាកាវ ឲ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ សម្តេចតេជោ ក៏បានស្នើឲ្យម៉ាកាវ បើកការហោះហើរ ត្រង់មកប្រទេសកម្ពុជាផងដែរ ដើម្បីនបង្កើនវិស័យទេសចរណ៍រវាងទីក្រុងម៉ាកាវ ជាមួយប្រទេសកម្ពុជា។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងឱកាស ដែលសម្តេចអញ្ជើញទទួលទានអាហារពេល ល្ងាច ជាមួយ លោក Ho Hau Wah នៅទីក្រុងម៉ាកាវ នារាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥។

លោក Ho Hau Wah បានថ្លែងថា ម៉ាកាវអាចដើរតួនាទីជាស្ពានក្នុងទំនាក់ទំនងរវាងប្រទេសចិន និងប្រទេស កម្ពុជា ពិសេសលើការពង្រឹងសេដ្ឋកិច្ចរវាងកម្ពុជា និងម៉ាកាវ។ លោកបន្តថា លោកធ្លាប់បានជួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ចំនួនពីរលើករួចមកហើយ នៅក្នុងប្រទេសកម្ពុជាកាលពីពេលកន្លងមក ហើយតាមរយៈ ជំនួបពិភាក្សានៅថ្ងៃនេះ នឹងជួយជំរុញទំនាក់ទំនងរវាងកម្ពុជា និងម៉ាកាវកាន់តែមានភាពជិត ស្និតទ្វេឡើងថែម ទៀត។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងជំនួបជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ដែលនឹងធ្វើ ឡើងនៅរសៀលថ្ងៃទី១៥ ខែតុលា នាទីក្រុងប៉េកាំង សម្តេចនឹងសំណើមួយចំនួន ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាង កម្ពុជា និងម៉ាកាវ ឲ្យកាន់តែមានទំហំធំឡើងថែមទៀត។ ជាពិសេសការជំរុញពាណិជ្ជកម្មពីកម្ពុជា មកកាន់ម៉ា កាវ ។

ការបង្កើននូវការនាំចូលអង្ករពីកម្ពុជា ចូលទៅកាន់ទីផ្សាររបស់ប្រទេសចិន នៅក្នុងក្របខណ្ឌផ្លូវសូត្រ ក៏ជាប្រធាន បទដែលសម្តេចនឹងលើកឡើងក្នុងជំនួបជាមួយលោក ស៊ី ជិនពីង ផងដែរ។

លោក Ho Hau Wah បានឯកភាពទាំងស្រុងទៅនិងការលើកឡើង របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។ លោក នឹងណែនាំឲ្យមន្ត្រីសាលាក្រុងម៉ាកាវ ធ្វើការស្រាវជ្រាវ ដើម្បីអនុវត្តជាក់ស្តែងទៅលើកិច្ចសហប្រតិបត្តិការលើ វិស័យទាំងបីនោះ ដើម្បីឲ្យមានដំណើរការទៅមុខ។ លោកបន្តថា លោក នឹងខិតខំជំរុញធ្វើយ៉ាងពង្រឹងទំនាក់ ទំនងរវាងម៉ាកាវ និងកម្ពុជាឲ្យកាន់តែរឹងមាំថែមទៀត ហើយនៅឆ្នាំ២០១៦ខាងមុខ លោក នឹងដឹកនាំគណៈប្រតិភូ ពីម៉ាកាវ ដើម្បីពិនិត្យឱកាសវិនិយោគនៅកម្ពុជា៕

នាយករដ្ឋមន្រ្តីកម្ពុជា ស្នើឲ្យជំរុញ អ្នកវិនិយោគម៉ាកាវ មករកស៊ីនៅកម្ពុជា

នាយករដ្ឋមន្រ្តីកម្ពុជា ស្នើឲ្យជំរុញ អ្នកវិនិយោគម៉ាកាវ មករកស៊ីនៅកម្ពុជា

នាយករដ្ឋមន្រ្តីកម្ពុជា ស្នើឲ្យជំរុញ អ្នកវិនិយោគម៉ាកាវ មករកស៊ីនៅកម្ពុជា