ចលនា​មុនពេល​គេង​ដែល​អ្នក​គួរ​អនុវត្ត​

ចលនា​មុនពេល​គេង​ដែល​អ្នក​គួរ​អនុវត្ត​

​តើ​មាន​ចលនា​អ្វីខ្លះ​ដែល​អ្នក​គួរតែ​ធ្វើ​មុន​ពេល​គេង ដើម្បី​មាន​រាង​ដែល​ស្អាត និង​មាន​ត្រកៀក​ស្អាត​នោះ​? បើ​អ្នក​ចង់​ក្លាយ​ជា​នារី​ម្នាក់​ដែល​មាន​រាង​ស្អាត​លើសគេ អ្នក​គួរតែ​ធ្វើ​ចលនា​ខាងក្រោម​នេះ​មុន​ពេល​គេង​ជា​រៀងរាល់​យប់ នោះ​អ្នកនឹង​អាច​ក្លាយជា​ស្រី​ស្អាត​បាន​យ៉ាង​ងាយ​បំផុត​។ តើ​មាន​ចលនា​អ្វីខ្លះ​?
 

​ចលនា​ទី១
ដំបូង​អ្នក​ត្រូវតែ​គេង​ឲ្យ​ត្រង់ រួច​ដាក់​ដៃ​ទាំងសងខាង​ជិត​ខ្លួន បន្ទាប់​មក​ចាប់ផ្តើម​យក​ជើង​ឆ្វេង​ទប់ខ្លួន ដោយ​លើកជើង​ស្តាំ​ឡើង រួច​ងើប​ខ្លួន​ឡើង​(​ដូច​រូប​) រក្សា​ចលនា​នេះ​ចំនួន​៥​នាទី បន្ទាប់មក​ទើប​ទម្លាក់​ខ្លួន​ចុះ​យឺតៗ រួច​ទើប​ប្តូរ​ជើង​វិញ​ម្តង​។​
 
​ចលនា​ទី​២
ដំបូង​អ្នក​ត្រូវតែ​គេង​ផ្អៀងខ្លួន​ទៅ​ខាងឆ្វេង រួច​យក​ដៃ​ឆ្វេង​កល់​ក្បាល​របស់​អ្នក ហើយ​ដៃស្តាំ​ដាក់​នៅ​មុខ​ទ្រូង​របស់​អ្នក បន្ទាប់​មក​លើក​ជើងឆ្វេង​អ្នក​ឡើង ដោយ​រក្សា​ចលនា​នេះ​ចំនួន​៥​នាទី បន្ទាប់មក​ទើប​ប្តូរ​មួយ​ចំហៀង​ខ្លួន​ទៀត​។​
 ចលនា​មុនពេល​គេង​ដែល​អ្នក​គួរ​អនុវត្ត​
​ចលនា​ទី​៣
ដំបូង​អ្នក​ត្រូវ​ធ្វើ​ចលនា​ដូច​ចលនា​ទី​២ ដោយ​គេង និង​ដាក់​ដៃ​ដូចគ្នា ប៉ុន្តែ​ជើង​អ្នក​មិន​លើកឡើង​ទៀត​ទេ អ្នក​ត្រូវ​តែ​កន្ទេក​ជើង​ដូច​ក្នុង​រូប ដោយ​រក្សា​ចលនា​នេះ​ចំនួន​៥​នាទី ទើប​ប្តូរ​ជើង​មួយ​ចំហៀង​ទៀត​។​
 ចលនា​មុនពេល​គេង​ដែល​អ្នក​គួរ​អនុវត្ត​
​ចលនា​ទី​៤
ដំបូង​អ្នក​ត្រូវ​គេង​ឲ្យ​ត្រង់ បន្ទាប់​មក​ជើង​ដាក់​ដូច​ក្នុង​រូប ដៃ​លា​ចេញ​ទៅ​សង​ខាង​នៃ​ខ្លួន បន្ទាប់​មក​ពើង​ខ្លួន​អ្នក​ឡើង​ដោយ​យក​ដៃ និង​ជើង​ទប់ខ្លួន​របស់​អ្នក ដោយ​រក្សា​ចលនា​នេះ​ចំនួន​៥​នាទី​។​
 ចលនា​មុនពេល​គេង​ដែល​អ្នក​គួរ​អនុវត្ត​
​ចលនា​ទី​៥
ដំបូង​អ្នក​ត្រូវតែ​សង្កត់​ដៃ និង​ជើង​ចុះក្រោម បន្ទាប់​មក​ពើង​ខ្លួន​ឡើង​មក​លើ បន្ទាប់​មក​លើក​ជើងឆ្វេង​ឡើង​ដោយ​ដាក់​ឲ្យ​ជិត​ពោះ​អ្នក ចំនួន​៥​នាទី បន្ទាប់មក​ទើប​ប្តូរ​ជើង​មួយ​ចំហៀង​ទៀត​៕
 ចលនា​មុនពេល​គេង​ដែល​អ្នក​គួរ​អនុវត្ត​
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។