អត្ថប្រយោជន៍​នៃ​ផ្លែឈើ​ ២ប្រភេទ​ក្រោយ​ពេល​ចម្អិន​រួច​

អត្ថប្រយោជន៍​នៃ​ផ្លែឈើ​ ២ប្រភេទ​ក្រោយ​ពេល​ចម្អិន​រួច​

​តើ​អ្នក​មាន​ចង្ងល់​ទេ​ថា​ហេតុអ្វី​បាន​ជា​ផ្លែ​ឈើ​ត្រូវតែ​យក​ទៅ​ចម្អិន​? ព្រោះ​ជា​ធម្មតា​ផ្លែ​ឈើ​គេ​មិន​ដែល​យក​ទៅ​ចម្អិន​ទេ គេ​តែងតែ​លាង​រួច​បរិភោគ​តែម្តង ប៉ុន្តែ​បើ​អ្នក​យក​វា​ទៅ​ចម្អិន នោះ​វា​នឹង​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ជា​ច្រើន​។ ដូចនេះ​តើ​មាន​ផ្លែឈើ​អ្វី​ដែល​យក​ទៅ​ចម្អិន​រួច វា​អាច​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​នោះ​?

ក្រូច​ឃ្វិច​
អ្នក​អាច​យក​ក្រូចឃ្វិច​មួយ​ឬ​ពីរ​លាង​ឲ្យ​ស្អាត បន្ទាប់មក​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ដែល​មាន​សីតុណ្ហភាព​ពី​៤០​ទៅ​៥០​អង់ស្សា​សេ​ចំនួន​មួយ​នាទី បន្ទាប់មក​ទើប​ជូត​ក្រូចឃ្វិច​នោះ​ឲ្យ​ស្ងួត រួច​យក​វា​ទៅ​ដាក់​ក្នុង​Microwave កម្តៅ​ចំនួន​មួយ​ទៅ​ពីរ​នាទី រួច​ទើប​យក​មក​បរិភោគ នោះ​ខ្លាញ់​ដែល​មាន​ក្នុង​សំបក និង​វីតាមីន​C នឹង​អាច​ជ្រាប​ចូលទៅ​ក្នុង​សាច់ នោះ​វា​នឹង​ធ្វើឲ្យ​ក្រពះ និង​ពោះវៀន​អ្នក​មាន​សុខភាព​ល្អ ហើយ​សំបក​ក្រូចឃ្វិច​ក៏​អាច​ព្យាបាល​ជំងឺ​ក្អក​បានដែរ​។​
 
​ផ្លែ​ប៉ោម​
អ្នក​អាច​ចិត​ផ្លែ​ប៉ោម​ជា​បន្ទះ​ស្តើងៗ បន្ទាប់មក​យក​ផ្លែ​ប៉ោម​នោះ​ទៅ​ចំហុយ​បាន​ចំនួន​៥​នាទី រួច​យក​មក​បរិភោគបាន ព្រោះ​វា​មិន​ត្រឹមតែ​អាច​កំចាត់​មេរោគ​ដែល​មាន​ក្នុង​ផ្លែ​ប៉ោម​នោះទេ វា​ថែមទាំង​អាច​ធ្វើឲ្យ​អ្នករំលាយ​អាហារបាន​លឿន និង​អាច​បំបាត់​ការ​ក្អួត​បាន​ទៀត​ផង​៕
 អត្ថប្រយោជន៍​នៃ​ផ្លែឈើ​ ២ប្រភេទ​ក្រោយ​ពេល​ចម្អិន​រួច​
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។