កំពូល​តារា​ម៉ូដែល​ពិភព​លោក​ ៥រូប​ដែល​ទទួល​​ជោគជ័យ​ទាំង​មាន​កម្ពស់​​មិន​ត្រូវស្តង់ដារ​


កំពូល​តារា​ម៉ូដែល​ពិភព​លោក​ ៥រូប​ដែល​ទទួល​​ជោគជ័យ​ទាំង​មាន​កម្ពស់​​មិន​ត្រូវស្តង់ដារ​

នៅ​ក្នុង​គំនិត​មនុស្ស​គ្រប់​រូប​យើង​តែង​តែ​គិត​ថា តារា​ម៉ូដែល​គឺ​ត្រូវ​តែ​មាន​កម្ពស់​ខ្ពស់ ស្គម​ស្ដើង និង​ស្រស់​ស្អាត។យ៉ាង​ណា​ក៏​ដោយ​ ប្រិយមិត្ត​អ្នក​អាន​អាច​នឹង​ផ្លាស់​ប្ដូរ​គំនិត​របស់​ខ្លួន​ក្រោយ​ពេល​បាន​ស្គាល់​កំពូល​តារា​បង្ហាញ​ម៉ូដ​ទាំង​នេះ។

 

បើ​ផ្អែក​តាម​ស្តង់ដារ​​សម្រាប់​វិស័យ​ម៉ូដ​ពិភពលោក ​តារា​ម៉ូដែល​ស្រី​ត្រូវ​មាន​កម្ពស់​ទាប​បំផុត ១,៧៣ម តែ​តារា​ម៉ូដែល​ខាង​ក្រោម​គ្មាន​អ្នកណា​​មាន​​កម្ពស់​ដល់ ១,៧០ម នោះ​ទេ។

 

កំពូល​តារា​ម៉ូដែល​ពិភព​លោក​ ៥រូប​ដែល​ទទួល​​ជោគជ័យ​ទាំង​មាន​កម្ពស់​​មិន​ត្រូវស្តង់ដារ​

 

១. Twiggy

 

កំពូល​តារា​ម៉ូដែល​ពិភព​លោក​ ៥រូប​ដែល​ទទួល​​ជោគជ័យ​ទាំង​មាន​កម្ពស់​​មិន​ត្រូវស្តង់ដារ​

 

Twiggy បាន​ឆ្លាក់​ឈ្មោះ​ខ្លួន​ក្នុង​ប្រវត្តិសាស្ត្រ​តារា​ម៉ូដែល នៅ​ពេល​ក្លាយ​ជា​កំពូល​តារា​ទី​មួយ​នៅ​ក្នុង​ពិភព​លោក​នៅ​ពេល​ដែល​មាន​អាយុ​ទើប​តែ ១៧ ឆ្នាំ។ អ្វី​ដែល​អស្ចារ្យ​ជាង​នេះ​ទៀត​នោះ​គឺ​នាង​មាន​កម្ពស់​ត្រឹម​តែ ១,៦៤ម តែ​ប៉ុណ្ណោះ។

 

២. Kate Moss

 

កំពូល​តារា​ម៉ូដែល​ពិភព​លោក​ ៥រូប​ដែល​ទទួល​​ជោគជ័យ​ទាំង​មាន​កម្ពស់​​មិន​ត្រូវស្តង់ដារ​

 

Kate Moss ជា​កំពូល​តារា​ម៉ូដែល​ដែល​មាន​អាជីព​ជា​អ្នក​បង្ហាញ​ម៉ូដ​យូរ​ជាង​គេ ដោយ​បាន​ស្ថិត​នៅ​ក្នុង​វិស័យ​នេះ​អស់​រយៈ​ពេល​ជាង ២០ ឆ្នាំ មក​ហើយ។ នាង​ត្រូវ​បាន​គេ​រក​ឃើញ​តាំង​ពី​ពេល​មាន​អាយុ ១៤ ឆ្នាំ​ម្ល៉េះ។ នៅ​ពេល​នោះ Kate មាន​កម្ពស់ ១,៦៨ម ហើយ​ក្រុមហ៊ុន​របស់​នាង​គិត​ថា​នាង​​នឹង​លូត​កម្ពស់​បន្ថែម​ទៀត តែ​ចាប់​ពី​ពេល​នោះ​មក Kate រក្សា​កម្ពស់​នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

 

៣. Devon Aoki

 

កំពូល​តារា​ម៉ូដែល​ពិភព​លោក​ ៥រូប​ដែល​ទទួល​​ជោគជ័យ​ទាំង​មាន​កម្ពស់​​មិន​ត្រូវស្តង់ដារ​

 

ជាមួយ​នឹង​កម្ពស់ ១,៦១ម Davon Aoki បាន​ក្លាយ​ជា​កំពូល​តារា​ម៉ូដែល​ដែល​មាន​កម្ពស់ ទាប​ជាង​គេ​នៅ​លើ​ពិភពលោក។ Davon ចាប់​ផ្ដើម​ដើរ​ម៉ូដ​នៅ​ពេល​មាន​អាយុ ១៣ ឆ្នាំ ដោយ​បាន​លោក​​យាយ​របស់​នាង​ណែនាំ​ឲ្យ​ស្គាល់ Kate Moss។ នៅ​ពេល​ឈាន​ចូល​វ័យ ១៦ នាង​បាន​មាន​ឱកាស​ជំនួស​តំណែង​កំពូល​តារា​ម៉ូដែល​អាមេរិក Naomi Campbell ដែល​មាន​កម្ពស់​រហូត​ដល់ ១,៧៨ម និង​ក្លាយ​ជា​អ្នក​តំណាង​ឲ្យ​ម៉ាក​ខោអាវ​ល្បី​ឈ្មោះ Versace។

 

៤. Laetitia Casta

 

កំពូល​តារា​ម៉ូដែល​ពិភព​លោក​ ៥រូប​ដែល​ទទួល​​ជោគជ័យ​ទាំង​មាន​កម្ពស់​​មិន​ត្រូវស្តង់ដារ​

 

ចាប់​អាជីព ជា​អ្នក​ដើរ​ម៉ូដ​នៅ​ពេល​មាន​អាយុ ទើប​តែ ១៥ ឆ្នាំ Laetitia ចាប់​ពី​ពេល​នោះ​មក​បាន​ក្លាយ​ជា​តារា​គ្រប​មុខ​បាន​ជាង ១០០ ដង​នៅ​លើ​ទស្សនាវដ្ដី​ល្បី។ Casta មាន​កម្ពស់ ១,៦៨ម។

 

៥. Eva Marcille

 

កំពូល​តារា​ម៉ូដែល​ពិភព​លោក​ ៥រូប​ដែល​ទទួល​​ជោគជ័យ​ទាំង​មាន​កម្ពស់​​មិន​ត្រូវស្តង់ដារ​

 

ដូច​នឹង Laetitia ដែរ Eva Macille មាន​កម្ពស់ ១,៦៨ម។ Eva ល្បី​ឈ្មោះ​ដោយ​សារ​នាង​ជា​ម៉ូដែល​អាមេរិក​កាត់​អាហ្វ្រិក​​ដំបូង​គេ​បង្អស់​ឈ្នះ​លេខ​មួយ​ក្នុង​កម្មវិធី “American’s Next Top Model”។

 

ចុចអាន៖ចម្លែក! តារា​​ម៉ូដែល​ស្ពាយ​​ តារា​ម៉ូដែល​បង្ហាញ​ម៉ូដ​លើ​ឆាក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ marieclaire