អ្នក​ជិត​-ឆ្ងាយ​ទៅ​មើល​ប្រកួត​កីឡា​ប្រពៃណី​នៅ​វត្ត​វិហារ​សួគ៌​ព្រឹក​មិញ​ច្រើន​កុះករ​


អ្នក​ជិត​-ឆ្ងាយ​ទៅ​មើល​ប្រកួត​កីឡា​ប្រពៃណី​នៅ​វត្ត​វិហារ​សួគ៌​ព្រឹក​មិញ​ច្រើន​កុះករ​

មនុស្ស​យ៉ាង​ច្រើន​កុះករ​​បាន​ទៅ​មើល​ការ​​ប្រកួត​កីឡា​ប្រពៃណី​ខ្មែរ​ដែល​​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​របស់​ប្រជា​ជន​ភូមិ​វត្ត​វិហារ​សួគ៌​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ ជា​ពិសេស​ភ្ញៀវ​ទេសចរ​​ហាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

អ្នក​ជិត​-ឆ្ងាយ​ទៅ​មើល​ប្រកួត​កីឡា​ប្រពៃណី​នៅ​វត្ត​វិហារ​សួគ៌​ព្រឹក​មិញ​ច្រើន​កុះករ​

អ្នក​ទស្សនា​ចោម​មើលការ​ប្រណាំង​សេះ

 

សម្រាប់​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​ ទាំង​អ្នក​ស្រុក​ភូមិ​ និង​​មាន​ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន​កុះករ​ចូល​រួម​ទស្សនា​ ​ ប៉ុន្តែ​បែរ​ជា​​មិន​សូវ​មាន​ក្របី​ច្រើន​ចូល​រួម​ការ​​ប្រណាំង​ទៅ​​វិញ។ បញ្ហា​កង្វះ​សត្វ​ក្របី​ចូល​រួម​ប្រណាំង​នេះ​ បើ​តាម​លោក​ ឌន​ សៅ​ ​កីឡាករ​ចំបាប់​ជម្រើស​ជាតិ​កម្ពុជា​ដែល​ជា​អ្នក​រៀប​ចំ​ការ​ប្រកួត​ម្នាក់​បាន​លើក​ឡើង​ថា​ មក​ពី​ប្រជាជន​មួយ​ចំនួន​ធំ​បាន​លក់​ក្របី​ដើម្បី​សម្រួល​ជីវភាព​រស់​នៅ​ និង​អ្នក​ខ្លះ​មិន​បាន​យក​ក្របី​មក​ចូល​រួម​ប្រណាំង​ដែរ។

 

ការ​ប្រណាំង​ក្របី​នៅ​ឆ្នាំ​នេះ​​តែ​៣​គូ​​ប៉ុណ្ណោះ​ដែល​មក​ចូល​រួម​ប្រកួត ខណៈ​តាម​ការ​គ្រោង​ទុក​ ប្រមាណ​ជា​១០​គូ​ឯណោះ។ ផ្ទុយ​ពី​ការ​រំពឹង​ទុក​របស់​គណៈកម្មការ​ប្រណាំង​ លោក​ សំ​ សូភី​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កណ្តាល​បាន​លើ​ឡើង​ថា​ តាម​​ការ​រំពឹង​ទុក​ត្រូវ​មាន​មាន​សត្វ​ ក្របី​ យ៉ាង​ហោច​ណាស់​​គូ​ និង​សេះ​៣៨​គូ។

 

ក្រៅ​ពី​ការ​ប្រណាំង​ក្របី​ និង​សេះ​​ ក៏​មាន​ការ​ប្រកួត​បោក​ចំបាប់​៤២​គូ​ និង​គុន​ដំបង​ចំនួន​៨គូ​​ថែម​ទៀត​ដែល​ភាគ​ច្រើន​ជា​អ្នក​ធ្លាប់​ចូល​រួម​កាល​ពី​ឆ្នាំ​កន្លង​ទៅ។ ​លោក​ សំ​ សូភី​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​​ថា ការ​ធ្វើ​កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដូច​ជា​ទី​១៖ អភិរក្ស​ប្រពៃណី​ និង​វប្បធម៌​របស់​អ្នកភូមិ​ ទី​២៖ រំលឹក​គុណ​ដល់​អ្នក​តា​ម្ចាស់​ស្រុក​ និង​ទី​៣៖​ ចូល​រួម​គៀង​គរ​ភ្ញៀវ​ទេសចរ​ឲ្យ​ស្គាល់​ប្រពៃណី​ និង វប្បធម៌​របស់​អ្នក​ភូមិ៕

 

អ្នក​ជិត​-ឆ្ងាយ​ទៅ​មើល​ប្រកួត​កីឡា​ប្រពៃណី​នៅ​វត្ត​វិហារ​សួគ៌​ព្រឹក​មិញ​ច្រើន​កុះករ​

 

 

អ្នក​ជិត​-ឆ្ងាយ​ទៅ​មើល​ប្រកួត​កីឡា​ប្រពៃណី​នៅ​វត្ត​វិហារ​សួគ៌​ព្រឹក​មិញ​ច្រើន​កុះករ​

 

អ្នក​ជិត​-ឆ្ងាយ​ទៅ​មើល​ប្រកួត​កីឡា​ប្រពៃណី​នៅ​វត្ត​វិហារ​សួគ៌​ព្រឹក​មិញ​ច្រើន​កុះករ​

 

អ្នក​ជិត​-ឆ្ងាយ​ទៅ​មើល​ប្រកួត​កីឡា​ប្រពៃណី​នៅ​វត្ត​វិហារ​សួគ៌​ព្រឹក​មិញ​ច្រើន​កុះករ​

 

អ្នក​ជិត​-ឆ្ងាយ​ទៅ​មើល​ប្រកួត​កីឡា​ប្រពៃណី​នៅ​វត្ត​វិហារ​សួគ៌​ព្រឹក​មិញ​ច្រើន​កុះករ​

ទិដ្ឋភាព​ការ​ប្រកួត​កីឡា​

 

​ប្រែ​សម្រួល៖ ជាន ចាន់រ៉ា​