រថយន្តក្រុមហ៊ុនសូរិយា ដឹកអ្នកដំណើរ បុក CRV ស្លាប់ ៣នាក់ របួស ៧នាក់

តាកែវ៖ គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់ និងព្រឺព្រួចបង្កឡើងដោយរថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុនសូរិយា បុក រថយន្ត CRV លាន់ដូចរន្ទះខែចេត្រ បណ្តាលឲ្យអ្នក ដំណើរលើរថយន្ត CRV ៣នាក់ស្លាប់ និង ៧នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល នៅម៉ោង ១២ និង២០នាទីរសៀលថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០១៥នេះ នៅភូមិគ្រញូង ឃុំញ៉ែញ៉ង ស្រុកត្រាំកក់ តាមបណ្តោយលេខ៣១ ចន្លោះគីឡូំម៉ែត្រ៣១-៣២។

ស្នងការនគរបាលខេត្តតាកែវ ឧត្តមសេនីយ៍ អ៊ុក សំណាង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ បានកើតនៅ គ្រាដែល រថយន្តរបស់ក្រុមហ៊ុនសូរិយា ដែលដឹកដំណើរ ៣០នាក់ ក្នុងទិសដៅពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកែប បានបើកជែង ម៉ូតូមួយគ្រឿង ហើយក៏ជ្រុលទៅបុករថយន្ត CRV ពាក់ស្លាកលេខ ភ្នំពេញ 2W-4867 ដែលបើកបរ ក្នុងទិសដៅ បញ្ច្រាសទិសគ្នា។

គ្រោះថ្នាក់នេះ បានធ្វើរថយន្ត CRV រួចចូលគ្នា បណ្តាលមនុស្ស ៣នាក់ (ប្រុសពីរនាក់ ស្រី១នាក់) លើរថយន្ត ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយ ៧នាក់ផ្សេងទៀត (ស្រី៤នាក់ ប្រុស៣នាក់) រងរបួសធ្ងន់ស្រាល។ ដោយឡែករថយន្តក្រុងវិញ បានធ្លាក់ពី លើផ្លូវទៅក្នុងទឹកត្រពាំង តែមិនបណ្តាលឲ្យអ្នកដំណើរ ក្នុងរថយន្តក្រុងណា ម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តក្រុងបានរត់គេចខ្លួន។ សពរបស់ជនរងគ្រោះត្រូវបានក្រុមគ្រួសារទទួលយក ទៅធ្វើបុណ្យ តាមប្រពៃណី អ្នករងរបួសយកទៅ សង្រ្គោះនៅមន្ទីរពេទ្យ ខេត្តតាកែវ៕

រថយន្តក្រុមហ៊ុនសូរិយា ដឹកអ្នកដំណើរ បុក CRV ស្លាប់ ៣នាក់ របួស ៧នាក់

រថយន្តក្រុមហ៊ុនសូរិយា ដឹកអ្នកដំណើរ បុក CRV ស្លាប់ ៣នាក់ របួស ៧នាក់
រថយន្តក្រុមហ៊ុនសូរិយា ដឹកអ្នកដំណើរ បុក CRV ស្លាប់ ៣នាក់ របួស ៧នាក់
រថយន្តក្រុមហ៊ុនសូរិយា ដឹកអ្នកដំណើរ បុក CRV ស្លាប់ ៣នាក់ របួស ៧នាក់
រថយន្តក្រុមហ៊ុនសូរិយា ដឹកអ្នកដំណើរ បុក CRV ស្លាប់ ៣នាក់ របួស ៧នាក់
រថយន្តក្រុមហ៊ុនសូរិយា ដឹកអ្នកដំណើរ បុក CRV ស្លាប់ ៣នាក់ របួស ៧នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត