លេច​មុខ​តារា​ហូលីវូដ ជោលី ធ្វើ​បុណ្យ​ភ្ជុំ​នៅ​វត្ត​មួយ​ខេត្ត​សៀមរាប


លេច​មុខ​តារា​ហូលីវូដ ជោលី ធ្វើ​បុណ្យ​ភ្ជុំ​នៅ​វត្ត​មួយ​ខេត្ត​សៀមរាប

តារា​ភាពយន្ត​ហូលីវូដ​ដ៏​ល្បី​ល្បាញ​ទូទាំង​ពិភព​លោក​របស់​សហរដ្ឋ​អាមេរិក​គឺ​អ្នក​នាង អេនជឺលីណា ជោលី ត្រូវ​បាន​គេ​ប្រទាស់​ឃើញ​លេច​មុខ​​ចូល​រួម​​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​​​នៅ​វត្ត​មួយ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប។ តាម​ Facebook ឈ្មោះ Davin Hang ដែល​បាន​បង្ហោះ​រូប​ថត​ទាំង​នេះ​បាន​ប្រាប់​​ថា​ អ្នក​អេនជឺលីណា ជោលី​បាន​ចូល​រួម​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​វត្ត​ស្វាយ​ដង្គំ​ ទី​រួម​ខេត្ត​សៀមរាប់។ ក្នុង​ទិដ្ឋភាព​នេះ​ តារា​ហូលីវូដ​ដែល​បាន​កូន​ខ្មែរ​ចិញ្ចឹម​រូ​ប​​នេះ​បាន​ស្លៀក​ខោ​ និង​អាវ​ស។ ទោះ​យ៉ាង​ណា ក្នុង​ទិដ្ឋភាព​នេះ គេ​មិន​ប្រាកដ​ថា អ្នក​នាង​ចូល​រួម​ធ្វើ​បុណ្យ​ជា​មួយ​ពុទ្ធបរិស័ទ​ផង​ទាំង​ឡាយ ឬ​ចូល​ដើម្បី​ស្វែង​យល់​ពី​ប្រពៃណី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខ្មែរ៕

 

លេច​មុខ​តារា​ហូលីវូដ ជោលី ធ្វើ​បុណ្យ​ភ្ជុំ​នៅ​វត្ត​មួយ​ខេត្ត​សៀមរាប

 

លេច​មុខ​តារា​ហូលីវូដ ជោលី ធ្វើ​បុណ្យ​ភ្ជុំ​នៅ​វត្ត​មួយ​ខេត្ត​សៀមរាប

 

លេច​មុខ​តារា​ហូលីវូដ ជោលី ធ្វើ​បុណ្យ​ភ្ជុំ​នៅ​វត្ត​មួយ​ខេត្ត​សៀមរាប

រូបភាព៖ Davin Hang

 

អត្ថបទ៖ ជាន ចាន់រ៉ា​