អាច​​នឹង​​លង់ ពេល​​បាន​​តម្លើង Theme មួយ​​នេះ​​ហើយ !!! (Theme Android)

សួស្តីប្រិយមិត្ត ខេមបូរីផត ទាំងអស់គ្នា!!! ថ្ងៃនេះ ខេមបូមាន Theme ថ្មីមួយទៀតហើយ សម្រាប់ណែនាំ អោយមិត្តអ្នកអាន ទាំងអស់គ្នា ជាពិសេសមិត្តអ្នកអាន ដែលប្រើប្រាស់នូវ ស្មាតហ្វូន Android បានស្គាល់ និងអាចតម្លើង វាបានដោយខ្លួន ជាមួយនឹង របៀបងាយៗ ខាងក្រោមនេះ។

អាច​​នឹង​​លង់ ពេល​​បាន​​តម្លើង Theme មួយ​​នេះ​​ហើយ !!! (Theme Android)

Theme នេះដែរ មានឈ្មោះថា “Aurora UI” មានរចនាបទ ទ្រង់ទ្រាយមូល តែបែបផុស ហើយពេលដែល យើងមើលយូរៗទៅ ពិតជា គួរអោយទាក់ទាញ ខ្លាំងមែនទែន។ ម្យ៉ាងវិញទៀត Theme ក៏បានផ្លាស់ប្តូរ នូវ icon ជាច្រើនមែនទែន ហើយយើង ជឿជាក់ថា លោកអ្នក ប្រាកដជា ពេញចិត្តជាមួយនឹង Theme នេះ។ ដូចនេះ ដើម្បីកុំអោយ ចំណាយពេលវេលាយូរ សូមតាមដាន ពីរបៀបតម្លើង វាទាំងអស់គ្នា!!!

តម្រូវការ៖

  • ទូរស័ព្ទដៃដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.0.3 ឡើងទៅ
  • មានតម្លើង Nova Launcher ស្រាប់ (ទាញយក នៅទីនេះ)

របៀបតម្លើង៖

  • បន្ទាប់ពីបានតម្លើង Nova Launcher រួចហើយនោះ សូមធ្វើការ ទាញយក Theme Soul ដោយ ចុចទីនេះ
  • ក្រោយពីតម្លើង Theme ខាងលើនេះ រួចហើយ សូមស្វែងរក និងបើក កម្មវិធី Nova Settings > រួចចុច Look & feel > Icon theme > ចុចលើ Soul ជាការស្រេច
  • នៅពេលដែល អ្នកចេញមកកាន់ Homescreen របស់លោកអ្នក នោះនឹង ឃើញថា icons ទាំងអស់ បានផ្លាស់ ប្តូរនូវ រូបរាង ជាក់ជា មិនខាន។

អាច​​នឹង​​លង់ ពេល​​បាន​​តម្លើង Theme មួយ​​នេះ​​ហើយ !!! (Theme Android)

សរុបមកវិញ ដើម្បីជួយអោយ សោភ័ណ្ឌភាព នៅលើអេក្រង់ របស់លោកអ្នក កាន់តែស្រស់ស្អាត បន្ថែមទៀតនោះ អ្នកក៏អាច ច្នៃដោយប្រើប្រាស់ ជាមួយនឹង ផ្ទាំងរូបភាព ណាដែលសាកសមនឹង Theme មួយនេះបាន ផងដែរ ឬក៏រៀបចំ កម្មវិធីនៅលើ Homescreen យ៉ាងណា ដើម្បីអោយ កាន់តែទាក់ទាញ បន្ថែមទៀត។

  • ដោយ: Mai
  • 6:07 PM, 12 October
  • ប្រភព: androidpuertorico
  • Tag: ចំណេះដឹងទូទៅ