មហាយក្សឥណ្ឌាត្រៀម​ទិញមីស៊ីល S-400 ពីរុស្ស៊ីដើ​ម្បីពង្រឹង​អំណាច​យោធា

​មហា​យក្ស​អាស៊ី​ខាងត្បូួង​ឥណ្ឌា​ត្រៀម​ចរចា​ទិញ​ប្រព័ន្ធការពារ​ដែនអាកាស​ជំនាន់​ថ្មី​ S-400 ពីរុស្ស៊ីនៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ។​ ក្រសួងការពារ​ជាតិ​ឥណ្ឌា​នឹង​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​ជជែក​ពិភាក្សា​ជុំវិញ​គម្រោង​នាំចូលសព្វាវុធ​ទំនើប​នេះពី​រុស្ស៊ី​ ហើយបើតាមក្រសួង​ការពារជាតិឥណ្ឌា សំណើរ​របស់​ខ្លួនគឺ​ទិញ​អាវុធនេះ​ចំនួន​១២​គ្រឿង​ឯណោះ។ 

ក្រសួង​ការ​ពារ​ជាតិ​​ឥណ្ឌា​បាន​បញ្ជាក់​ថា​ខ្លួន​​កំពុង​រៀបចំ​គម្រោង​នាំចូល​​សព្វាវុធ​ការពារ​ដែន​អាកាស​ស៊េរីទំនើប​របស់រុស្ស៊ី S-400 ចំនួន​១២​គ្រឿង​។ គម្រោង​ទិញអាវុធ​យុទ្ធភ័ណ្ឌនេះ​នឹង​ត្រូវ​គេ​យក​មកជជែក​ដេញដោលគ្នា​នៅពេល​ខាងមុខ​ដោយ​មាន​ការចូល​រួម​ពី​បណ្តា​មេបញ្ជា​ការ​យោធា​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌា​លោក Manohar Parrikar ថែមទៀតផង។

យោងតាម​ប្រភព​ក្រសួង​ការពារ​ជាតិ​ឥណ្ឌា​ កិច្ចសន្យា​ទិញសព្វាវុធ​នេះ​នឹងត្រូវ​ធ្វើឡើង​រវាង​រដ្ឋាភិបាលនៃប្រទេសទាំងពីរ​នៅពេល​មានការ​ជជែក​និងចរចាគ្នា​ចប់​សព្វ​គ្រប់ហើយនោះ។ គម្រោង​ជាបឋម​របស់​រដ្ឋាភិបាលក្រុង​ញូឌែលី គឺ​នាំចូល​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ស៊េរីថ្មីនិង​ទំនើបនេះចំនួន​១២​ដើម​ឯណោះ។ បើតាម​មន្ត្រីជំនាញ​របស់​រុស្ស៊ី សព្វាវុធការពារ​ដែន​អាកាស​ S-400 នេះ ត្រូវបាន​គេ​បង្កើត​ឡើង​ដោយ​មានបំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ អាច​បាញ់កម្ទេច​រាល់គោល​ដៅ​ស្ថិត​ក្នុងរយៈចម្ងាយ​ឆ្ងាយ​ឬ​ជិត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ក្រៅពី​អាច​ប្រើ​ប្រាស់​បាន​ជា​អាវុធប្រឆាំង​យន្តហោះចម្បាំង វា​ក៏​អាច​ត្រូវ​គេ​ប្រើ​ប្រាស់​សម្រាប់​ចាប់​សញ្ញារាល់វត្ថុ​ដែលហោះហើរ និងអាច​បាញ់​មីស៊ីល​បីប្រភេទ​ផ្សេងគ្នាផង។

ពាក់ព័ន្ធ​គម្រោង​នាំ​ចូលសព្វាវុធនេះ ឥណ្ឌា​ប្រហែលកំពុងប្រឹង​ប្រែងក​សាងសមត្ថភាព​និងអំណាច​យោធា​របស់ខ្លួនឲ្យខ្លាំង​ក្លា​ ឲ្យសមជាមហាយក្សមួយនៅអាស៊ីខាងត្បូង និងបន្តក្លាយជា​មហាអំំណាចពិភពលោកផង​ដែរ។​ក្រៅ​ពី​ទិញ​មីស៊ីល ឥណ្ឌា​កាលពីថ្មីៗនេះក៏ធ្លាប់ចរចាទិញ​យន្តហោះ​ចម្បាំង​ពីបារាំង​ជាច្រើន​គ្រឿង​ផងដែរ។  

បើ​និយាយ​ពី​ទំនាក់​ទំនង​រវាង​ឥណ្ឌា​និងរុស្ស៊ី គេអាច​និយាយ​បាន​​ថា​មានភាព​ស្និទ្ធស្នាលខ្លាំងតាំង​ពីស​ម័យ​សង្គ្រាម​ត្រជាក់​ម្ល៉េះ ទាំងផ្នែក​នយោបាយ សេដ្ឋកិច្ចជាពិសេស​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធាតែម្តង។ ថ្វី​ត្បិត​ថា​ឥណ្ឌា​ប្រកាន់​ខ្ជាប់​គោលការណ៍​មិនចូល​បក្សសម្ព័ន្ធ​ក្តី ឥណ្ឌា​តែង​ចរ​ចា​ទិញាអាវុធ​យុទ្ធភ័ណ្ឌពី​សហភាព​សូវៀត និងរុស្ស៊ីជាបន្តបន្ទាប់។ គ្រាន់​តែក្នុង​ឆ្នាំ​២០១៤​ ឥណ្ឌា​បាន​បញ្ជាទិញ សព្វាវុធ​និង​បច្ចេកវិទ្យាយោធាស្ថិត​ក្នុងទំហំទឹកប្រាក់​៤.៧ ពាន់លាន​ដុល្លារឯណោះ៕

  ​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?