Theme Maleya ជា Theme ដែល​មាន icon មូលៗ​ជំនាន់​ថ្មី

ប្រិយមិត្តធ្លាប់ ធុញទ្រាន់នឹងការលេង Theme ដដែលៗទេ? អ្នកធ្លាប់មាន គំនិតចង់ផ្លាស់ប្តូរ Theme ទេ? ដើម្បីកុំអោយវា ដដែលៗពេក មើលទៅមិនសូវជា ទាក់ទាញសោះ។ សម្រាប់មិត្តអ្នក អានដែលមាន បំណងចង់ធ្វើការ ផ្លាស់ប្តូរ Theme ផ្សេងៗ អាចតាមដានពី ខេមបូរីផត បានយើងខ្ញុំនឹង លើកយក Theme ជំនាន់ថ្មីៗ ដើម្បីបង្ហាញ ជូនលោកអ្នក ដែលជាប្រភេទ​ Theme ផ្លូវការអាច ទទួលយកបាន និង ទុកចិត្តដោយ គ្មានមេរោគ។

Theme Maleya ជា Theme ដែល​មាន icon មូលៗ​ជំនាន់​ថ្មី

សម្រាប់ Theme នេះមានឈ្មោះថា Maleya ជា Theme ដែលមាន លក្ខណៈពិសេស ព្រោះអីវា ស្ថិតនៅក្នុងប្រភេទ Theme មាន icon មូលៗ ហើយ យើងខ្ញុំដឹងថា អ្នកទាំងអស់គ្នា ភាគច្រើន គឺចូលចិត្តលេង Theme ដែលមាន icon ប្រភេទ មូលៗ ដូច្នេះហើយ នៅថ្ងៃឈប់ សម្រាកនេះ យើងសម្រេច លើកយក Theme នេះដើម្បីបង្ហាញ ជូនប្រិយមិត្តតែម្តងទៅ។ សម្រាប់មិត្តអ្នកអាន ដែលមាន បំណងចង់ធ្វើការ តម្លើង Theme នេះសូមធ្វើតាម ការណែនាំខាងក្រោម៖

តម្រូវការ

  • All Device ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ឡើងទៅ
  • ឧបករណ៍របស់អ្នកត្រូវតែ Jailbreak និង មាន Cydia រួចជាស្រេច
  • មានការតម្លើង Winterboard ពី Cydia អោយបានត្រឹមត្រូវ

វិធីតម្លើង

  • សូមចូលទៅកាន់ Cydia រួចធ្វើការ បន្ថែម Source http://repo.biteyourapple.net
  • ក្រោយពេលដែលបន្ថែម Source រួចរាល់សូមធ្វើការ ស្វែងរក Maleya និងធ្វើការតម្លើង
  • បន្ទាប់ពីតម្លើង រួចរាល់សូមចូលទៅកាន់ Settings > Winterboard > Select Themes និងជ្រើសរើស Theme ថ្មីៗ ដែលទើបនឹងតម្លើង រួច Respring ជាការស្រេច
  • អ្នកនឹងទទួលបាន Theme ដ៏ស្រស់ស្អាតមួយនេះ ក្រោយពេលដែល Respring រួចរាល់

ខេមបូសង្ឈឹមថា​ អ្នកនឹងពេញចិត្តជាមួយ Theme មួយនេះ ប្រសិនបើមានចម្ងល់ ឬ បញ្ហាផ្សេងៗ អ្នកអាចធ្វើការ Comment នៅខាងក្រោមនេះ បានក្រុមការងារ យើងខ្ញុំនឹងព្យាយាម ដោះស្រាយជូនប្រិយមិត្ត។

  • ដោយ: Meng
  • 8:15 PM, 12 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ