iPhone មាន​រ៉េម​ត្រឹម 1GB តែ​ហេតុ​អី​វា​អាច ដំណើរ​ការ​លឿន​ជាង​ទូរស័ព្ទ Android រ៉េម 2GB?

នៅពេលដែលយើង ធ្វើការប្រៀបធៀប រវាងទូរស័ព្ទ iPhone នឹង Android គឺវាមិនមែន ជារឿងងាយស្រួល ប៉ុន្មាននោះទេ ព្រោះអីពួកវាជា ពូជអំបូរខុសគ្នា ហើយអារម្មណ៍ ដែលយើងទទួលបាន ពីការប្រើប្រាស់វា ក៏ខុសគ្នាផងដែរ។ ក្រឡេកទៅមើលរ៉េម (ram) របស់ទូរស័ព្ទទាំងពីរវិញ អ្នកប្រើប្រាស់តែងតែ ប្រកែកគ្នា ថាមួយណាល្អ ជាងមួយណានោះ ហើយថ្ងៃនេះ យើងនឹងបកស្រាយ នូវចំងល់នេះ ជូនប្រិយមិត្តទាំងអស់គ្នា។

iPhone មាន​រ៉េម​ត្រឹម 1GB តែ​ហេតុ​អី​វា​អាច ដំណើរ​ការ​លឿន​ជាង​ទូរស័ព្ទ Android រ៉េម 2GB?

ជាដំបូងយើងគួរគប្បី ដឹងសិនថា អ្វីទៅជារ៉េម? ហើយវាមានតួនាទីអ្វីខ្លះ នៅលើដំណើរការម៉ាស៊ីន ទូរស័ព្ទរបស់យើង។ Ram រឺ Random Access Memory ជាកន្លែងបណ្តោះអាសន្នមួយ ប្រើសម្រាប់ផ្ទុក ទិន្នន័យឯកសារ នានា ដែលប្រើប្រាស់ដោយ កម្មវិធី រឺហ្គេម ដែលយើងបើកប្រើ។ កាលណាកម្មវិធី និងហ្គេមនោះ កាន់តែពិសេស មានទំហំធំនោះ វាប្រាកដជាត្រូវការ Ram កាន់តែធំហើយ ដើម្បីផ្ទុកឯកសារ ចំបាច់នានា កំឡុងពេលយើងប្រើប្រាស់។

Android គឺជាប្រព័ន្ធប្រតិបត្តិការណ៍ ប្រភេទ Linux ប្រើប្រាស់វិស្វកម្ម Java ដែលដំណើរការ ប្រើប្រាស់រ៉េមរបស់វា ខុសគ្នាទៅនឹង iOS។ វាមានមុខងារមួយ ឈ្មោះថា Garbage Collector ដែលវាមានមុខងារ ប្រមូលផ្តុំនូវមេម៉ូរីចាស់ៗឡើងវិញ បន្ទាប់ពីយើងបើក កម្មវិធីមួយហើយ ដើម្បីយកទៅប្រើប្រាស់ ជាមួយកម្មវិធីថ្មីមួយទៀត។ កាលណាមេម៉ូរីយើងតិច យើងក៏មិនអាចបើក ដំណើរការកម្មវិធី រឺហ្គេមមួយ បានលឿន និងរហ័សល្អផងដែរ ព្រោះយើងគ្មានមេម៉ូរីទំនេរច្រើន ហើយយើងក៏ត្រូវចាំ Garbage Collector ប្រមូលមេម៉ូរីចាស់ៗ ផងដែរ។ ហើយប្រសិនបើយើង បើកកម្មវិធីច្រើន ដំណាលៗគ្នានោះ ទុរស័ព្ទយើងនឹងចាប់ផ្តើម ដើរយឺតជាក់ជាមិនខាន។ ជាធម្មតា យើងត្រូវមានរ៉េមពី 4 ទៅ 8 ដងច្រើនជាង អ្វីដែលត្រូវការ ឧទាហរណ៍បើហ្គេម Angry Bird ត្រូវការអង្គផ្ទុកទិន្នន័យ 256mb នោះ វាត្រូវការរ៉េមយ៉ាងតិច 1GB ( 256mb x 4) ទើបអាចដំណើរការស្រួល។

iPhone មាន​រ៉េម​ត្រឹម 1GB តែ​ហេតុ​អី​វា​អាច ដំណើរ​ការ​លឿន​ជាង​ទូរស័ព្ទ Android រ៉េម 2GB?

ដោយឡែកចំពោះ ប្រព័ន្ធប្រតិបត្តិការណ៍ iOS វិញ គឺវាមានភាពសាមញ្ញបំផុត។ ពោលវាត្រូវការតែ រ៉េមជាក់ស្តែង ប៉ុនទៅនឹងកម្មវិធី ដែលត្រូវការប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ទោះបីជាវាមានរ៉េម 1GB ក្តី ក៏ប៉ុន្តែវាអាចរត់ និងដំណើរការកម្មវិធី ហ្គេមនានា បានលឿនរហ័សបំផុត ជាងទូរស័ព្ទ Android ជិតពីរដង ឯណោះ។

iPhone មាន​រ៉េម​ត្រឹម 1GB តែ​ហេតុ​អី​វា​អាច ដំណើរ​ការ​លឿន​ជាង​ទូរស័ព្ទ Android រ៉េម 2GB?

ជាការពិតណាស់ រ៉េមរបស់ ទូរស័ព្ទ iPhone មិនត្រឹមតែមាន ទំហំតូច ជាងទូរស័ព្ទ Android មួយចំនួនទេ តែវាក៏ជាប្រភេទ អន់ជាងទូរស័ព្ទ ទាំងនោះផងដែរ។ ក៏ប៉ុន្តែមូលហេតុដែលវា អាចដំណើរការបាន រលូនយ៉ាងនេះ គឺដោយសារតែ ប្រព័ន្ធប្រតិបត្តិការណ៍ របស់វាទាំងស្រុង។ ទោះបីជា iPhone 6s/ 6s Plus ដែលបានដាក់បង្ហាញ នៅខែកញ្ញកន្លងទៅនេះ ត្រូវបានគេសើចចំអកថា វាទើបតែមានរ៉េម 2GB ក្តី ក៏ប៉ុន្តែអ្នកប្រហែល ជានឹងមិនជឿទេថាលឿន ដល់កម្រិតណានោះ។

ឥលូវនេះ អ្នកប្រហែលជា អស់ចម្ងល់ទៀត ហើយថា ហេតុអ្វីបានជា iPhone វាអាចបើក កម្មវិធី រឺហ្គេម បានលឿនរហ័សល្អ មិនងាយមានភាព រអាក់រអួលនោះ ហើយបើអ្នក ចង់បានទូរស័ព្ទ Android ដែលដំណើរការលឿនល្អ ស្រដៀងនេះ អ្នកប្រហែលជា ត្រូវការ៉េមវា មិនតិចជាង 2GB នោះទេ។ ហើយបើចង់អោយលឿនដូច iPhone 6s/ 6s Plus នោះ អ្នកប្រហែលជាត្រូវការទូរស័ព្ទ Android ដែលមានរ៉េម 4GB ឯណោះ។

  • ដោយ: Vongthear
  • 8:26 PM, 12 October
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ