ទ្រព្យសម្បត្តិ​ជា«កេរដំណែល​វប្បធម៌» មានតម្លៃ​ខ្លាំង​ជាង​ទ្រព្យ«ជា​ប្រេងកាត»!

ភ្នំពេញ៖ ធនធានធម្មជាតិ ដូចជា ប្រេងកាត ព្រៃឈើ រ៉ែ​ដែក រ៉ែ​មាស ត្បូង ពេជ្រ មានតម្លៃ​ខ្លី​ជាង និង​ផ្តល់​ប្រាក់ចំណូល​តិចជាង​ធនធាន​កេរដំណែល​វប្បធម៌។ កេរដំណែល​វប្បធម៌ គឺជា​ធនធាន​ផ្តល់ប្រាក់​ចំណូល​ជា​អមតៈ និង​ច្រើន​ឥត​គណនា។

ប្រទេស​ដែល សម្បូរ​ប្រេងកាត​ភាគច្រើន​ជា​ប្រទេស​អ្នកមាន ដូចជា ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​បស្ចិម​បូព៌ា។ ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត គឺជា​ប្រទេស​អ្នកមាន​យ៉ាងខ្លាំង​ដោយសារ ប្រទេសមួយ​នេះ​សម្បូរ​ប្រេងកាត។ ប៉ុន្តែ អ្នកវិភាគ​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​វិញ បាន​និយាយថា មាន​ធនធាន​ប្រេងកាត​មិនសូវ​អស្ចារ្យ​ប៉ុន្មាន​ទេ ពីព្រោះ​ធនធាន​ប្រេងកាត​ជា​ធនធាន​ដែល​អាច​រីងស្ងួត​អស់​នៅ​ថ្ងៃ​ណាមួយ។ ឧទាហរណ៍ កម្ពុជា​ធ្លាប់​សម្បូរ​ធនធានធម្មជាតិ​ព្រៃឈើ រ៉ែ ត្បូង មាស ដែរ តែ​ធនធាន​ទាំងនោះ បាន​បាត់បង់​អស់​ដោយ​សារស​ង្គ្រា​ម ឬ​ដោយសារ​បញ្ហាផ្សេង។

ផ្ទុយទៅវិញ ធនធាន​ដែល​ខ្មែរ​មិនអាច​បាត់បង់​បាន​នោះ គឺជា​ធនធាន​កេរដំណែល​វប្បធម៌ ជាពិសេស រមណីយដ្ឋាន​អង្គ​វត្ត និង​តំបន់​វប្បធម៌​ដទៃទៀត។ ធនធាន​វប្បធម៌​អង្គ​វត្ត​ផ្តល់ប្រាក់​ចំណូល​ពី៣០ទៅ​ជាង៥០លាន​ដុល្លារ ក្នុង​មួយឆ្នាំ។ ធនធាន​វប្បធម៌​រប​ស់​ខ្មែរ​នឹងមិន​ចេះ​សាបសូន្យ​ឡើយ ពោល គឺ​ធនធាន​កេរដំណែល​មួយ​នេះ មានតម្លៃ​ជា​អមតៈ និង​មិនអាច​កាត់ថ្លៃ​បានឡើយ។ កាន់តែ​មាន​វ័យ​ចំណាស់ កាន់តែ​រកប្រាក់​ចំណូល​បាន​ច្រើន។ រីឯ ធនធាន​ប្រេងកាត គឺជា​ធនធាន​រីងស្ងួត​នៅពេល​ណាមួយ។

សរុបសេចក្តី​មកវិញ ធនធាន​កេរដំណែល​វប្បធម៌​របស់​ខ្មែរ​អស្ចារ្យ​ជាង​ធនធាន​ប្រេងកាត​ទៅទៀត ដូច្នេះ ខ្មែរ​ត្រូវតែ​ចេះ​ធ្វើ​អាជីវកម្ម​កេរដំណែល​វប្បធម៌​របស់ខ្លួន​យ៉ាងដូចម្តេច ដើម្បី​ជា​ផលប្រយោជន៍​ដល់​ជាតិខ្មែរ​ទាំងមូល៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?