វណ្ណ ជាតា ត្រៀម​ទៅ​សម្ដែង​នៅ​អូស្ត្រាលី ក្រោយ​មាន​អ្នក​ច្រឡំ​ថា ជា​គូ​ស្នេហ៍ ទេព រិនដារ៉ូ

វណ្ណ ជាតា ត្រៀម​ទៅ​សម្ដែង​នៅ​អូស្ត្រាលី ក្រោយ​មាន​អ្នក​ច្រឡំ​ថា ជា​គូ​ស្នេហ៍ ទេព រិនដារ៉ូ

វណ្ណ ជាតា ត្រៀម​ធ្វើ​ដំណើរ​ទៅ​សម្ដែង​នៅ​ប្រទេស​អូស្ត្រាលី​នៅ​ល្ងាច​ថ្ងៃ​ទី ១៣ ខែ​ តុលា​ ខាង​មុខ​នេះ ជាមួយ​នឹង​តារា​ខ្មែរ​មួយ​ចំនួន​ទៀត ក្រោយ​រង​ការ​ភាន់ច្រឡំ​ពី​មហាជន​មួយ​ចំនួន​កន្លង​មក​ថា ជា​គូ​ស្នេហ៍​ថ្មី​របស់​តារា​ភាពយន្ត ទេព រិនដារ៉ូ។

 

វណ្ណ ជាតា ត្រៀម​ទៅ​សម្ដែង​នៅ​អូស្ត្រាលី ក្រោយ​មាន​អ្នក​ច្រឡំ​ថា ជា​គូ​ស្នេហ៍ ទេព រិនដារ៉ូ

 

តារា​រូប​នេះ​បញ្ជាក់​ថា នេះ​ជា​លើក​ដំបូង​ហើយ សម្រាប់​ឱកាស​សម្ដែង​នៅ​ប្រទេស​ស៊ីវិល័យ​ខាង​លើ ហើយ​ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន កំពុង​ត្រៀម​ទៅ​ទទួល​ស្វាគមន៍​លើក​ទឹក​ចិត្ត​ដល់​ប្រលានយន្តហោះ​ទៀត​ផង។ នាង​រៀបរាប់​បន្ត​​ថា៖ “រឿង​មិន​ទាន់​កើត ខ្ញុំ​មិន​ទាន់​ហ៊ាន​ថា​ទេ ប៉ុន្តែ​បើ​តាម​ដំណឹង​ទទួល​បាន មាន​បងប្អូន​ខ្មែរ​យើង​ច្រើន​ចង់​មក​ទទួល​ពេល​ចុះ​ពី​យន្តហោះ​លើក​ហ្នឹង”។

 

អតីត​សមាជិក​ក្រុម​បង្ហាញ​ម៉ូដ សាពណ៌ ខាង​លើ​បញ្ជាក់​ថា ដំណើរ​ទៅ​កាន់​អូស្ត្រាលី គឺ​បាន​ទទួល​ការ​ជ្រោមជ្រែង​ពី​អ្នក​ឧបត្ថម្ភ​ម្នាក់ ដែល​ជា​អាណិកជន​ខ្មែរ​រស់​នៅ​ទី​នោះ​ស្រាប់។ ហើយ​ប្រសិន​បើ​គ្មាន​ការ​ប្រែប្រួល​ទេ ពួក​គេ​នឹង​ទៅ​សម្ដែង​នៅ​កន្លែង​មួយ​ចំនួន នៅ​តាម​​ទី​កន្លែង​ប្រមូល​ផ្ដុំ​ពលរដ្ឋ​ខ្មែរ​នានា​កំពុង​រស់​នៅ​ប្រទេស​អូស្ត្រាលី​រួម​មាន​វត្ត​អារាម​ជា​ដើម។ ហើយ​អាច​នឹង​ចល័ត​ទៅ​តាម​រដ្ឋ​ផ្សេងៗ អាស្រ័យ​លើ​កាលៈទេសៈ​ជាក់​ស្ដែង ដែល​មាន​រយៈ​ពេល​ពេញ ១ ខែ ទើប​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កាន់​ទឹក​ដី​កំណើត។

 

ទោះ​បី​ជា​យ៉ាង​ណា ជួស​មុខ​ឱ្យ​តារា​ផ្សេងៗ​ទៀត នាង​បាន​បង្ហាញ​ជំនឿ​ចិត្ត​​មុតមាំ​ថា ដំណើរ​លើក​នេះ​អាច​ទទួល​បាន​ជោគជ័យ​មិន​ខាន ព្រោះ​កន្លង​មក​ក៏​ធ្លាប់​មាន​បទ​ពិសោធន៍​ការ​សម្ដែង​នៅ​ប្រទេស​មួយ​ចំនួន​ផង​ដែរ​ដូច​ជា ប្រទេស​បារាំង​ជា​ដើម។ ជា​ថ្មី​ម្ដង​ទៀត តារា​ចម្រៀង​វិវត្តន៍​ខ្លួន​ចេញ​ពី​តារា​ម៉ូដែល​ខាង​លើ​ស្នើ​ឱ្យ​មាន​ការ​គាំទ្រ និង​ផ្ដល់​តម្លៃ​ដល់​សិល្បករ​ខ្មែរ៕

 

អាន​អត្ថបទ៖ វណ្ណ ជាតា ត្រៀម​ទៅ​សម្ដែង​នៅ​អូស្ត្រាលី ក្រោយ​មាន​អ្នក​ច្រឡំ​ថា ជា​គូ​ស្នេហ៍ ទេព រិនដារ៉ូ

អាន​អត្ថបទ៖  ភាពយន្ត​ខ្មែរ​សព្វ​​​ថ្ងៃ មិន​មែន​ជា​ភាពយន្ត

 

វណ្ណ ជាតា ត្រៀម​ទៅ​សម្ដែង​នៅ​អូស្ត្រាលី ក្រោយ​មាន​អ្នក​ច្រឡំ​ថា ជា​គូ​ស្នេហ៍ ទេព រិនដារ៉ូ

 

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ