គេជាមនុស្សបែបណាក្នុងក្រសែភ្នែកស្រីៗ ?

Sanofi

​​អ្នកណាៗ​ក៏​ចង់ឱ្យ​គូស្នេហ៍​ខ្លួនឯង​ជា​មនុស្ស​ល្អ ជា​មនុស្ស​គួរឱ្យ​ចូលចិត្ត គួរឱ្យ​កោតសរសើរ​ក្នុង​ក្រសែភ្នែក​ស្រីៗ ប៉ុន្តែ​បើ​គេ​មាន​មន្ត​ស្នេហ៍​ទាក់ទាញ​ខ្លាំង​នោះ អ្នក​ប្រាកដជា​ត្រូវ​ឈឺក្បាល​មិនតិច​ទេ ។ អីចឹង​ទេ​យ៉ាងណាៗ​សូម សាកល្បង​ធ្វើ Test Yourself នេះ​មើល ពេលនោះ​អ្នកនឹង​បានដឹងថា គួរតែ​ព្រួយចិត្ត​ឬ​សប្បាយចិត្ត​ចំពោះ​មន្ត​ស្នេហ៍​របស់គេ ។

១.​បើ​អ្នក​ទូរស័ព្ទ​ទៅ​គេ​ហើយ គេ​មិន​បានទទួល​គេ​នឹង​ទូរស័ព្ទ​មកវិញ​ជានិច្ច ។ មែន ឬ មិនមែន ?
២.​បើ​មាន​ស្រី​ស្អាត​ផ្លាស់​ផ្ទះ​មក​នៅ​ទល់​មុខផ្ទះ​គេ គេ​នឹងមិន​ស្ទាក់ស្ទើរ​ឡើយ​ក្នុង ការចូល​ទៅសុំ​ស្គាល់​នាង​មិនឱ្យ​លើសពី​ពីរ​សបា្តហ៍​ឡើយ ។ មែន ឬ មិនមែន ?


៣.​ពេល​បាន​ស្គាល់​ស្រី​ស្អាត​ម្នាក់​តាម​វេ​ប​បត (WebBoard) គេ​តែងតែ​ផ្ញើ​ម៉េ​ល​ទៅ​ជជែក​ជាមួយ​នាង​ច្រើនជាង​នាង​ផ្ញើមក​គេ ។ ហើយ​បើ​នាង​បាត់​ដំណឹង​គេ​ក៏​ផ្ញើ​ម៉េ​ល​កំប្លែងៗ​ទៅ​ញោះ​នាង​រហូត​ទាល់តែ​នាង​ត្រូវ​តប​ត្រឡប់មកវិញ ។ មែន ឬ មិនមែន ?

៤.​គេ​គិតថា​ក្នុងការ​សេពគប់​គ្នា ស្រី និង ប្រុស​គួរតែ​ស្មោះត្រង់ និង បើក​ចិត្ត ឱ្យ​ទូលាយ ។ មែន ឬ មិនមែន ?៥.​ពេល​នៅ​ជាមួយគ្នា​មួយ​ទល់​មួយ​គេ​ប្រើ​សម្តី​ផ្អែម​បំផុត ប៉ុន្តែ​ពេលដែល​មាន​អ្នកដទៃ​នៅ​ជាមួយ​ដែរ គេ​និយាយ​សម្តី​ធម្មតាៗ ។ មែន ឬ មិនមែន ?


៦.​បើ​បាន​ស្គាល់​ស្រី​ថ្មី​ដែល​ស្តែងចេញ​ឱ្យគេ​ដឹងថា​គេ​អាច​លេង​ជាមួយ​បាន គេ​នឹងមិន​បណ្តោយឱ្យ​របូត​ពី​ដៃ​គេ​ឡើយ ឬ បើ​ចៃដន្យ​អ្នក​នៅក្នុង​ហេតុការណ៍​នោះដែរ គេ​នឹង​សុំ​លេខ​ទូរស័ព្ទ រួច Line ទៅរក​នាង ។ មែន ឬ មិនមែន ?

៧.​ពេល​ទៅ​ចូលរួម​ពិធីជប់លៀង​ម្តងៗ​គេ​តែងតែ​ធ្វើខ្លួន​ឱ្យ​សប្បាយៗ​លេចធ្លោ ជានិច្ច ។ ប្រសិនបើ​ឃើញ​គេ​អង្គុយ​ស្ងាត់ស្ងៀម​មិន​និយាយ មិន​ស្តី គឺជា​សញ្ញា​មួយ ដែលមាន​ប្រុស​ផ្សេង​លេចធ្លោ​ជាងគេ ។ មែន ឬ មិនមែន ?


៨.​ពេល​ឃើញ​ស្រី​ស្អាត​ដើរកាត់​មុខ គេ​តែងតែ​ចូលទៅ​បបួល​ជជែក​លេង ឬ យ៉ាងហោចណាស់​ក៏​គ្រហែម​ទាញ​ចំណាប់អារម្មណ៍​ពី​នាង​ម្នាក់​នោះដែរ ។ មែន ឬ មិនមែន ?

៩.​គេ​ចូលចិត្ត​និយាយ​រឿង​អតីតកាល​ទាក់ទង​នឹង​សង្សារ​ចាស់ ឬ ការ​ណាត់ជួប​ជាមួយ​សង្សារ​មុន​ឱ្យ​ស្រី​ដែល​មិនសូវ​ស្គាល់​ច្បាស់​ស្តាប់ ។ មែន ឬ មិនមែន ?


១០. ទោះបី​ជាមាន​អ្នក​ហើយ ប៉ុន្តែ​ពេល​បាន​ស្គាល់​ស្រី​ស្អាត​គេ​ក៏​ធ្វើខ្លួន​ជា​នៅ លីវ សិច​ស៊ី ដោយ​ស្វ័យប្រវត្តិ​ជា​ចរិត​ដែល​មិន​កែ​បាន​របស់គេ ។ មែន ឬ មិន មែន ?
ឆ្លើយថា «​មែន​» ឬ «​មិនមែន​» ក្រោយ​សំណួរ​នីមួយៗ ។ បើ​ឆ្លើយ ថា «​មែន​» អ្នកនឹង​បាន​មួយ​ពិន្ទុ បើ​ឆ្លើយថា «​មិនមែន​» អ្នកនឹង​បាន​សូន្យ​ពិន្ទុ ។


* បើ​បាន​ពី ០-១ ពិន្ទុ​
​បុរស​ម្នាក់នេះ​ជា​មនុស្ស​រៀបរយ សុភាព ប៉ិន​អៀនខ្មាស​ច្រើន មិន​ចូលចិត្ត​សម្តែង អារម្មណ៍​ចេញមកក្រៅ ទើប​អ្នក​សប្បាយចិត្ត​ចុះ​ថា​នឹងមិន​មាន​ស្រី​ណា​ចាប់អារម្មណ៍​ចង់​ដណ្តើម​គេ​ពី​អ្នក​ឡើយ ។ ទោះបី​ជាមាន​ស្រី​ណា​ផ្សេង​ចង់​ដណ្តើម​គេ​ពី អ្នក​ក៏​ពិបាក​ធ្វើបាន​ជោគជ័យ​ដែរ ព្រោះ​បុរស​អឹមអៀន​ច្រើន​ដូចជា​គេ​ច្រើន​តែមាន​គុណធម៌​ក្នុង​ខ្លួន​ខ្ពស់​មិនសូវ​ហ៊ាន​ក្បត់ចិត្ត​អ្នក​ងាយៗ​ទេ ។​

* បើ​បាន​ពី ២-៤ ពិន្ទុ
​ដោយសារ​គេ​ជា​មនុស្ស​រួសរាយ​ចូលចិត្ត​សប្បាយៗ ទើប​មាន​មន្ត​ស្នេហ៍​ទាក់ទាញ​ធ្វើឱ្យ​អ្នកណាៗ​ក៏​ចាប់អារម្មណ៍ ។ នៅពេល​មាន​ស្រី​ចូលចិត្ត​ច្រើន នោះ​ឱកាស​ថ្លោះធ្លោយ​ដែល​ត្រូវ​ស្រី​ណា​ម្នាក់​ឆក់យក​គេ​ទៅ​ក៏មាន​អត្រា​ខ្ពស់​ទៅតាម​ហ្នឹង​ដែរ ។ ដូច្នេះ​អ្នក​ត្រូវ​តាម​គ្រប់គ្រង​គេ​ឱ្យបាន​ស្រួល បួល ព្រោះ​ស្រីៗ​សម័យនេះ (​ស្រី​ខ្លះ​) មិនសូវមាន​សីលធម៌​ប៉ុន្មាន​ទេ ។​

* បើ​បាន​ពី ៥-៧ ពិន្ទុ
​បុរស​ម្នាក់នេះ​ជា​ព្រាននារី​ប្រភេទ​លេង​បន្លំ​មែន ចូលចិត្ត​ពង្រាយ​មន្ត​ស្នេហ៍​ដាក់​ស្រី​ស្ទើរ​មិន​រើសមុខ ប៉ុន្តែ​មិនបាន​គិត​ស្មោះ​នឹង​ស្រី​ណា​ប្រាកដ​ទេ ។ ប្រសិនបើ​អ្នក​មិន​ប្រកាន់ទោស​អូស​ដំណើរ​ដែល​ឃើញ​គេ​មាន​ស្រីៗ Line មកលេង​ទេនោះ​ក៏​បណ្តោយ​ឱ្យគេ​រក​សេចក្តីសុខ​ដាក់ខ្លួន​ខ្លះ ទៅ​ចុះ ព្រោះ​ទោះបីជា​យ៉ាងណា​នៅ​ទីបំផុត​គេ​ក៏​ជ្រើសរើស​ស្រី ដែល​យល់ចិត្ត និង នៅក្បែរ​គេ​ដូច​អ្នក​ដដែល​ជា​ដដែល ។​

* បើ​បាន​ពី ៨-១០ ពិន្ទុ​
​បុរស​ម្នាក់នេះ​ជា​ព្រាននារី ប៉ុន្តែ​ការដែល​គេ​មាន​ស្រី​ច្រើន​មិនមែន​មានន័យថា​ស្រី​ទាំងអស់នោះ​នៅជាប់​ជាមួយ​គេ​រហូត​នោះទេ ព្រោះ​ការ​ញ៉ែ​ចោលៗ​មិន​រើស​ម៉ោង​ពេល​បែប នេះ​អាចធ្វើឱ្យ​ស្រីៗ ដែល​គេ​ជួប​ស្អប់​ច្រើនជាង​ចាប់អារម្មណ៍ ស្រឡាញ់ ទោះជា​គេ​សង្ហា​ស្អាត​ប៉ុនណា​ក៏ដោយ ។ ប៉ុន្តែ​បើ​គេ​នៅតែ​ដើរ​ញ្ញ៉ែ​ស្រី​ក្នុង​លក្ខណៈ​បែបនេះ​ទៀត ចូរ​អ្នក​សប្បាយចិត្ត​ចុះ ព្រោះ​គ្មាន​ស្រី​ណា​មក​ឆក់​គេ​ពី​អ្នក​បានទេ ។​ ​ ​ ​ ​

Related