អា​ថ៍កំ​បាំង ៨ យ៉ាង​ដុត​កម្តៅ​សិច​ឲ្យ​កាន់តែ​រោលរាល​ខ្លាំង​

Sanofi

​សិច​ដែល​ពុះកញ្ជ្រោល រោលរាល ប្រៀបដូចជា​អគ្គិភ័យ​ដែល​ពេញបន្ទុក​ឆេះឆួល​សន្ធោសន្ធៅ ក្រោម​ឥទ្ធិពល​វាយោ​បោកបក់​យ៉ាង​ដូច្នេះ​ដែរ ។ ប៉ុន្តែ​ចង់​មាន​សិច​មួយ​ដ៏​ពុះកញ្ជ្រោល​រោលរាល​ទៅបាន មិនមែន​មានតែ​ក្បាច់​រួមរ័ក​ចម្រុះ​ក្បាច់​តែ​ម្យ៉ាង​នោះទេ គឺ​អង្គ​ប្រកប​ផ្សេងៗ​ទៀត​ក៏​ជា​ផ្នែក​មួយ​ដែល​មិនត្រូវ​មើលរំលង​ឡើយ ។ តើ​អង្គ​ប្រកប​នោះ​មាន​អ្វីខ្លះ ?

១ – ភាព​រ៉ូ​មែន​ទិ​ក​
​ ​សុភាពនារី​ទាំងឡាយ​ច្រើនតែ​ចូលចិត្ត​ភាព​រ៉ូ​មែន​ទិ​ក​មិនមាន​កត្តា​លើកលែង​ឡើយ សូម្បី តែ​រឿង​លើ​គ្រែ ។ ដូច្នេះ​ការបង្កើត​បរិយាកាស​នៃ​ទីកន្លែង​ទើប​ជា​ផ្នែក​សំខាន់​មួយ​ដល់​ដំណើរការ​សិច​ប្រកបដោយ​សេចក្តីសុខ​ស្រួល​ដូច​បាន​ឡើងឋានសួគ៌​បែប​ម្ចាស់​ក្ស​ត្រី​ក្នុង​រឿងនិទាន ដូចជា​ការអុជ​ទៀន​ក្រអូប បើកភ្លើង​ឱ្យ​គ្រាន់​តែមាន​ពន្លឺ​ក្រហម​ព្រាលៗ ឬ រោយ​ស្រទាប់ផ្កា​កុលាប​លើ​គ្រែ ក៏​សុទ្ធតែ​ជួយ​បង្កើន​ភាព​រ៉ូ​មែន​ទិ​ក​ដល់​វិមាន​សួគ៌​របស់​អ្នក​បានដែរ ។​

២ – ត្រៀមប្រយុទ្ធ​គ្រប់​ឥរិយាបថ គ្រប់​កាយវិការ​
​ការត្រៀម​លក្ខណៈ​ជាស្រេច​ក្នុងការ​ធ្វើជា​អ្នកទទួល​សេវា​ផង​អ្នកផ្តល់​សេវា​សេចក្តីសុខ ស្រួល​ផង​វា​នឹង​ធ្វើឱ្យ​អ្នក និង ដៃគូ​ដំណើរការ​ទៅ​រលូន​ចូលគ្នា​បាន​គ្រប់​កាយវិការ គ្រប់់​ឥរិយាបថ ព្រោះ​អ្នក​អាច​គ្រប់គ្រង ខ្លួនឯង​ឱ្យ​ដើរ​ទៅតាម​ល្បែង​លើ​គ្រែ​នេះ មិន​ចំពោះ​ថា​អ្នក​ស្ថិតក្នុង​តំណែង​ជា​អ្នកផ្តល់​សេវា​ឱ្យគេ ឬ អ្នក​ត្រូវគេ​ផ្តល់​សេវា​សេចក្តីសុខ​ស្រួល​ឱ្យ​ក៏ ដោយ ។​

៣ – ថែរក្សា​ភាព​ស្អាត​
​រឿង​ភាព​ស្អាត ភាព​មាន​អនាម័យ​នេះ វា​ជា​រឿង​សំខាន់បំផុត​ដែល​មិនត្រូវ​មើលរំលង​ជាដាច់ខាត ព្រោះ​វា​ជួយ​ឱ្យ​ដំណើរការ​សិច​របស់​អ្នកមាន​សុវត្ថិភាព ។ កាលណា​យើង​មិន​បារម្ភ​រឿង​សុវត្ថិភាព នោះ​វា​កាន់តែ​ធ្វើឱ្យ​យើង​ទៅ​កាន់តែ​ឆ្ងាយ​ពី ការ​មាន​សិច ។ បើ​សាកល្បង​គិត​ឱ្យ​ស្រួល យ៉ាងណាៗ​ក្លិន​ខ្លួន ដែល​ក្រអូប​ប្រហើរ​ក៏​អាច​ភ្ញោ​ច​អារម្មណ៍​សិច​បាន​ប្រសើរ​ជាង​ក្លិន​ដែល​មិន​គួរឱ្យ​ចង់​ស្រង់ក្លិន​ដែរ ។

៤ – មាន​ពេល​នៅ​រួម​ជាមួយគ្នា
​មិនចាំបាច់​មាន​សិច​ជានិច្ច​នោះទេ​ពេលដែល​នៅ​ជាមួយគ្នា ។ ការ​បាន​ប្រើ​ពេលវេលា​ធ្វើ​កិច្ចការ​ផ្សេងៗ រួមគ្នា​បង្កើត​ភាពស្និទ្ធស្នាល មនោ​ស​ព្ចោ​ត​នា វា​ហាក់បីដូចជា​ឆ្នួន​ដែល​ប​ព្ឆោះ​ឱ្យ​អ្នក​កើត​ភាព​ស្រេកឃ្លាន​គ្នា ទៅវិញទៅមក​ខ្លាំង​ជាង​សិច​កន្លង​មកទៀត ។​

៥ – ព្រមព្រៀងគ្នា​ទាំងពីរ​នាក់​
​សិច​ដែល​អាច​ផ្តល់​សេចក្តីសុខ​ស្រួល​កំពូល​ទៅបាន​ត្រូវមាន​ការព្រមព្រៀង​ថា​នឹង​ចាប់ផ្តើម​ប្រព្រឹត្ត​ជាមួយគ្នា ។ ការបង្ខំចិត្ត​ដាស់​អារម្មណ៍​ឱ្យ​ភាគី​ម្ខាង​ទៀត​កើត​ចំណង់​ដោយ​គេ​មិន​ព្រម​មិនមាន​ផ្លូវ​ធ្វើឱ្យ​ចង្វាក់​សិច​របស់​អ្នក​ឈានទៅដល់​ចំណុចកំពូល​សម្បូរបែប​ឡើយ ។

៦ – ធ្វើ​គ្រប់យ៉ាង​ឱ្យ​ដូច​លើកទីមួយ​
​ការធ្វើ​អ្វីៗ​លើកទីមួយ​ច្រើនតែ​បង្កើត​ភាព​រំភើប​ដល់​អ្នក​ជាង​ការធ្វើ​វា​យូរៗ​ទៅ​រហូត​ទាល់តែ​ស៊ាំ ។យ៉ាងណាមិញ​ការ​មាន​សិច​ដ៏​រំភើប​ស្រើបស្រាល​ដក់​ជាប់​ក្នុង​ចិត្ត​នៅ​លើកទីមួយ​ក៏​ដូចគ្នា​ដែរ មិន​ចំពោះ​ថា​សិល្បៈ​របស់​អ្នក​ល្អ​ខ្លាំង​កម្រិត​ណាក៏ដោយ ប៉ុន្តែ​កុំ​ភ្លេច​យក​អារម្មណ៍​សប្បាយ​រំភើប​នៅ​លើកទីមួយ​មក​បញ្ជ្រាប​ចូល​សិច​លើក​ក្រោយៗ​ផង ព្រោះ​វា​កាន់តែ​ធ្វើឱ្យ អ្នក​ស្រើបស្រាល​ខ្លាំង​ឡើង ។

៧ – ជឿជាក់​លើ​ខ្លួនឯង
​ភាពជឿជាក់​លើ​ខ្លួនឯង​ជា​រឿង​មួយ​ដែល​ជួយ​ឱ្យ​អ្នក​ឈាន​រំលង​គំនូស​កំណត់​ផ្សេងៗ​ដែល​អារម្មណ៍​អ្នកបង្កើត ដូចជា​ការដែល​អ្នក​ជឿជាក់​ចំពោះ​រូបរាង​ខ្លួនឯង វា​នឹង​ធ្វើឱ្យ​អ្នក​ហ៊ាន​បង្ហាញ រាងកាយ​អាក្រាត​នៅ​ចំពោះ មុខ​គេ​ដោយ​មិន​អៀនខ្មាស ហើយ​វា​នឹង​ជួយ​ភ្ញោ​ច​ចំណង់​ឱ្យ​កើតមានឡើង​បាន រហូតដល់​អ្នក​នឹកស្មាន​មិន ដល់ ។​

៨ – ដល់ត្រើយ​ជាមួយគ្នា​
​ច្បាស់​ណាស់​ថា​គោលដៅ​នៃ​ការរួមរ័ក​តែងតែ​ចង់បាន​ឱ្យដល់​ត្រើយ សុខ​ស្រួល​រួមគ្នា ។ ដូច្នេះ​មិនត្រូវ​ទុកឱ្យ​ភាគី​ណាមួយ​នៅ​ទើរ​កណ្តាល​ជលសា តែលតោល​តែឯង​ជាដាច់ខាត ព្រោះ​ក្រៅពី​ធ្វើឱ្យ​ខូច​រសជាតិ​ហើយ ថែមទាំង​ធ្វើឱ្យ​ដំណើរការ​សិច​លើក​ក្រោយៗ​ទៀត​មើលទៅ​មិន​គួរឱ្យ​រង់ចាំ ។ ដូច្នេះ​យក​ល្អ​គូស្នេហ៍ ទាំងពីរ​គួរតែ​រក​វិធី​យ៉ាងណា​ឱ្យដល់​ត្រើយ​ទាំងពីរ​នាក់​ព្រម​គ្នា ៕

Related