ធ្លាប់​ជា​ក្មេង​ស្គាល់​រស​ជាតិ​ក្រ​លំបាក លុះ​ពេល​ធំ​ឡើង​បង្កើត​ក្លឹប​សប្បុរស​ជួយ​អ្នក​ក្រី​ក្រ

ធ្លាប់​ជា​ក្មេង​ស្គាល់​រស​ជាតិ​ក្រ​លំបាក លុះ​ពេល​ធំ​ឡើង​បង្កើត​ក្លឹប​សប្បុរស​ជួយ​អ្នក​ក្រី​ក្រ

ដោយ​សារ​តែ​កាល​ពី​ក្មេង​ធ្លាប់​រស់​ក្នុង​ជីវភាព​ក្រី​ក្រ​ដោយ​ចិញ្ចឹម​ជីវិត​ដោយ​ការ​ទូ​នំ​លក់ និង ​រក​ត្រី លោក គិម ប៊ុនថាន់ បាន​ជ្រួត​ជ្រាប​ពី​ទុក្ខ​លំបាក​ទាំង​នេះ ហើយ​តាំង​ចិត្ត​ថា​​នៅ​ពេល​ខ្លួន​ធំ​ឡើង​នឹង​ជួយ​អ្នក​ក្រី​ក្រ បើ​ខ្លួន​​មាន​លទ្ធភាព។

 

 

ធ្លាប់​ជា​ក្មេង​ស្គាល់​រស​ជាតិ​ក្រ​លំបាក លុះ​ពេល​ធំ​ឡើង​បង្កើត​ក្លឹប​សប្បុរស​ជួយ​អ្នក​ក្រី​ក្រ

 

ការ​គិត​បែប​នេះ ចាប់​តាំង​ពី​ នៅវ័យកុមារ នា​ស្រុក​កំណើត​ នៅ​ខេត្ត​សៀម​រាប​ ហើយ​លួច​សញ្ជឹង​ថា​ ហេតុអ្វី​អ្នក​មាន​ឡាន​និង​អ្នក​មាន​ទ្រព្យសម្បត្តិ​មិន​ព្រម​ចែក​រំលែក​អ្វី​ដែល​គេ​មាន​ខ្លះ មក​ជួយ​ដល់​ជន​ក្រី​ក្រ។ កូន​កំព្រា​ឪពុក​រូប​នេះ​ និយាយ​ថា អ្នក​ក្រ​មិន​ស្រួល​ទេ មាន​ការ​ឈឺ​ចាប់​ណាស់​ គ្មាន​ផ្ទះ​សម្បែង​ រស់​នៅ​យ៉ាង​សង្វេគ និង​មិន​ស្គាល់​ម្ហូប​ឆ្ងាញ់​ឡើយ ។ ដូច្នេះ​ហើយ​ពី​ពេល​នោះ​មក លោក​គិត​ថា ពេល​ធំ​ឡើង​លោក​គួរ​តែ​ធ្វើ​អ្វី​មួយ​សម្រាប់​អ្នក​ក្រ​ខ្សត់ ព្រោះ​អ្នក​ហែ​ឆ្លង​ទុក្ខ​លំបាក​ទើប​ស្គាល់​រសជាតិ​មួយ​នេះ។

 

ថ្វី​បើ​សព្វ​ថ្ងៃ​ លោក​ខ្លួន​ឯង​ផ្ទាល់​ពុំ​មែន​ជា​អ្នក​មាន​ធូរធារ​អ្វី​ ត្រឹម​ជា​បុគ្គលិក​នៅ​ក្រុម​ហ៊ុន​ឯកជន​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​សារ​ឆន្ទៈ​ លោក​ចេះ​តែ​រិះ​រក​ឱកាស​ដោយ​ក្រោយ​មក​ក៏​បង្កើត​ក្លឹប​ស្ម័គ្រ​ចិត្ត​មួយ​ដែល​មាន​សមាជិក​ប្រហែល​២០០​នាក់​សម្រាប់​ជួយ​ជន​ក្រី​ក្រ។

 

យ៉ាង​ណា មក​ទល់​ពេល​នេះ លោក គិម ប៊ុនថាន់ បាន​បង្កើត​ព្រឹត្តិការណ៍​ជាង ​១០ ​ថហើយ ពាក់ព័ន្ធ​នឹង​កម្មវិធី​មនុស្ស​ធម៍ ដូច​ជា​ការ​ចែក​អង្ករ ការ​ចែក​ធុង​ទឹក​ចម្រោះ ចែក​អាវ​រងា​រ ការ​សង់​ផ្ទះ ការ​ធ្វើ​ម្ហូប​ជូន​ចាស់​ៗ​ដែល​គាត់​មិន​ដែល​បាន​ហូប​ឆ្ងាញ់ ចែក​សម្ភារៈ​សិក្សា​ដល់​សិស្សា​នុ​សិស្ស​ក្រី​ក្រ​នៅ​ភ្នំ​គូ​លែន នាំ​ចាស់​ៗ​ដែល​មាន​អាយុ​៧០-៨០​ឆ្នាំ​ដែល​មិន​ស្គាល់​ប្រាសាទ​អង្គរវត្ត​សោះ​ឲ្យ​បាន​ទៅ​លេង​​អង្គរវត្ត រួម​ទាំង​បង្កើត​ក្លឹប​អ្នក​ជិះ​កង់​ដើម្បី​សហគមន៍​រៃ​អង្គាស​ប្រាក់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផង​ដែរ។

 

 

ធ្លាប់​ជា​ក្មេង​ស្គាល់​រស​ជាតិ​ក្រ​លំបាក លុះ​ពេល​ធំ​ឡើង​បង្កើត​ក្លឹប​សប្បុរស​ជួយ​អ្នក​ក្រី​ក្រ
បើ​ទោះ​ជា​គ្មាន​ថវិកា​គ្រប់​គ្រាន់ និង​ធ្លាប់​ត្រូវ​បាន​គេ​មើល​ងាយ​ថា សកម្មភាព​នៃ​ការ​ជួយ​របស់​លោក​គ្រាន់​ជា​ឆាក​ល្ខោន​ដើម្បី​បាន​ប្រាក់​ដាក់​ហោប៉ៅ​ខ្លួន និង​ប្រឈម​នូវ​ការ​លំបាក​ច្រើន​យ៉ាង​ណា ក៏​លោក​មិន​ដែល​គិត​ចង់​បោះ​បង់​អំពើ​ល្អ​ដែល​លោក​បាន​តាំង​ចិត្ត​ចង់​ជួយ​ជន​ក្រី​ក្រ​នោះ​ទេ ហើយ​លោក​នៅ​តែ​ពេញ​ចិត្ត​បន្ត​សកម្មភាព​នេះ​ដដែល និង​លោក​ក៏​សូម​អរគុណ​ដល់​សហការី ក្លឹប​អ្នក​ជិះ​កង់​ដើម្បី​សហគមន៍ និង​មិត្តភ័ក្ដិ​ដែល​បាន​ជួយ​ជ្រោម​ជ្រែង៕

 

 

សូមអាន    ​​​សហគ្រិន​អូស្ត្រាលី​សុខ​ចិត្ត​​​​​​ចោល​ប្រទេស​កំណើត​មក​​​​ចាប់​ផ្តើម​អាជីវកម្ម​​​​នៅ​កម្ពុជា

 

 

 

អត្ថបទ៖ លឹម សុ​នា