អ្នកមាន​​ដឹង​​ថា ​ផ្ទះ​លូ​នេះ ប្រើ​ស៊ីម៉ងត៍​អស់​ប៉ុន្មាន​តោន​អត់?

អ្នកមាន​​ដឹង​​ថា ​ផ្ទះ​លូ​នេះ ប្រើ​ស៊ីម៉ងត៍​អស់​ប៉ុន្មាន​តោន​អត់?

នៅ​តម្រៀប​ជួរ​គ្នា ក្នុង​បរិវេណ​ឧទ្យាន​ជាតិ ព្រះសុរាម្រិត​កុសមៈ​គិរីរម្យ ផ្ទះ​លូ​ដ៏​ប្លែក​ភ្នែក​នេះ បាន​ធ្វើ​ឱ្យ​ទេសចរ​បរទេស​ខ្មែរ​ជាច្រើន​ចាប់​អារម្មណ៍ ប៉ុន្តែ​​មាន​អ្នក​ខ្លះ​​មិន​ទាន់​ដឹង​ទេ​ថា ផ្ទះ​ប្រភេទ​នេះ​ប្រើ​ស៊ីម៉ងត៍​ប៉ុន្មាន​តោន​​ឡើយ។

 

អ្នកមាន​​ដឹង​​ថា ​ផ្ទះ​លូ​នេះ ប្រើ​ស៊ីម៉ងត៍​អស់​ប៉ុន្មាន​តោន​អត់?

 

លោក​ស្រី ថន មល្លីកា ប្រធាន​ផ្នែក​លក់​នៅ​​រមណីយដ្ឋាន​មួយ នៅ​តំបន់​ទេសចរណ៍​ធម្មជាតិ គិរីរម្យ ប្រាប់​ថា ផ្ទះ​លូ (Pope Room) មួយ​ប្រើ​ស៊ីម៉ងត៍​អស់ ៧ តោន ហើយ​មួយ​ខែគេ​​អាច​ធ្វើ​ផ្ទះ​នេះបាន​ចំនួន​ពីរ។

 

លោក​ស្រី​បន្ថែម​ថា បច្ចុប្បន្ន​ផ្ទះ​លូ​នេះ​មាន​ចំនួនតែ​ ៥ ប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន​លោកស្រី​ នឹង​​គ្រោង​សាងសង់ឱ្យ​បាន ៣០ បន្ថែម​ទៀត ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ ទទួល​បាន​អារម្មណ៍​ប្លែក ចំពោះ​អ្វី​ដែល​ថ្មី​មិន​ធ្លាប់​មាន​​នៅ​កម្ពុជា៕

 

ចុចអាន៖ អូយ!ខ្មែរមានកន្លែងគេងអី​​​​​​​​​រ៉ូមែនទិក​ម៉េះ?

ចុចអាន៖ អ្នកណាខ្លះ ធ្លាប់​មាន​បទពិសោធន៍បោះតង់​?តោះស្តាប់ យុវវ័យ​​បញ្ចេញ​អារម្មណ៍​ពិត!

 

អត្ថបទ៖ អ៊ុំ សុភក្តិ