អា​ថ៏​កំបាំង​ទាំង​10 របស់​នាង Aum

Sanofi

1.​ ​នាង Aum បាន​ប្តូរ​នាមត្រកូល​របស់ខ្លួន​ពី​ឈ្មោះ​ដើម Chaimok ទៅជា Patcharapha ដោយមាន​ការជឿ​ថា នាមត្រកូល​ចាស់​របស់​នាង គឺជា​នាមត្រកូល​ក្រីក្រ​ទើប​ត្រូវបាន​ផ្លាស់ប្តូរ​ទៅជា​ត្រកូល​ថ្មី​បែបនេះ ដើម្បី​ធ្វើជា​តារា ដែល​ប្រៀបដូចជា​ពេជ្រចរណៃ​។​

2.​ ​នាង Aum ចាប់ផ្តើម​ដោយ​ភាព​សិច​ស៊ី មុនដំបូង​គឺ​ការថត​ម៉ូត បន្ទាប់មក​ថត​ដាក់​ទស្សនា​វ​ដ្តី​ភាព​ល្បី​របស់​នាង​គឺ​ភាព​សិច​ស៊ី​ជា​ចំបង វា​ហាក់ដូចជា​ព្រេងសំណាង​របស់​នាង ដោយមាន​រូបរាង​ស្អាត ដែលជា​អំណោយផល​ពី​ធម្មជាតិ ដូចជា​មុខមាត់​ដ៏​ស្រស់ស្អាត​រូបរាង​តូច​ច្រឡឹង រួមជាមួយ​ការ​តែងខ្លួន​ដ៏​សាកស​ម្យ​របស់​នាង​។ នាង​ក៏​ក្លាយជា​តារា ដ៏​មាន​ប្រជាប្រិយ ជាមួយនឹង​ការ​សិច​ស៊ី​។

3.​ ​នាង Aum បាន​ធ្វើជា​តារា​របស់ game ដែលមាន​ឈ្មោះថា Clash of Clans ជា game ដែលមាន​ភាពល្បីល្បាញ​នៅក្នុង​ប្រព​ន្ធ័ internet ហើយ​នាង​ក៏​កាន់តែ​មានឈ្មោះ​បោះ​សំឡេង​និង​កាន់តែ​ល្បី​។​

4.​ ​នាង Aum មាន Fan នៅក្នុង Facebook ដល់​ទៅ 4.4m ដែល​អាច​និយាយបានថា​នាង​គឺមាន​អ្នក​ចូល​ចិត្តនឹង​គាំទ្រ​ច្រើនជាងគេ ព្រោះ​ប្រជាប្រិយភាព​របស់​នាង​។​

5.​ ​នាង Aum បាន​សម្តែង​រឿង​ដំបូងបង្អស់ ក្នុង​រឿង​កូនភ្លោះ ដោយ​ម្នាក់​ស្លូត និង ម្នាក់ទៀត​កាច​ប៉ុន្តែ​នាង​មិនមាន​ផលិតកម្ម​ចម្រៀង​ទាក់ទង​ឲ្យ​ច្រៀង​ឡើយ ដោយ​នាង​មាន​សំលេង​មិន​ពិ​រោះ​ហើយ​នាង​ក៏បាន​និយាយថា នាង​មិន​ចូលចិត្ត​ច្រៀង​ឡើយ​។ នាង​កាន់​តែមាន​ប្រជាប្រិយភាព ខ្លាំង​ឡើយ បន្ទាប់ពី​រឿង​ដំបូង​របស់​នាង​។​

6.​ ​នាង Aum បាន​ចូលក្នុង​វិស័យ​សិ​ល្បះ​តាំងពីក្មេង​ប៉ុន្តែ​អ្វីដែល​ពិសេស គឺ​នាង​បាន​ចូល ប្រកួត​បវរកញ្ញា Miss Hack នៅក្នុង​ឆ្នាំ 1997 នេះ​គឺជា​ការជោគជ័យ​មួយ​នៅក្នុង​ជីវិត​របស់​នាង​។​នាង​ត្រូវបាន​ក្លាយជា​តួ​រប​ស់ប៉ុ​ស្តិ៏​លេខ​7 ចាប់តាំងពី​ពេលនោះ​មក​។​

7.​ ​ក្នុង​រយះពេល 12​ឆ្នាំ ដែល​នាង បាន​ឈរ​នៅក្នុង​វិស័យ​កំសាន្ត​របស់​ទូរ​ទស្ស​និ៏ នាង​ជា​តារា​សម្តែង បង្ហាញ​ម៉ូត និង ជា​ពិធី​ការិនី​។ នេះ​ជាការ​ខំប្រឹងប្រែង​របស់​នាង ដែល​អាច​ចាត់ទុកថា​នាង គឺជា​តារា​លំដាប់​លេខ​មួយ​ប្រចាំ​ប្រទេស​ថៃ​រហូតដល់​សព្វថ្ងៃ​។​

8.​ ​នាង Aum គឺមាន​វត្តមាន​ស្ទើរតែ​រាល់ថ្ងៃ សំរាប់​ការផ្សាយពាណិជ្ជកម្ម​និង ចូលរួម​កម្មវិធី​កំសាន្ត​ផ្សេងៗ នាង​មាន​តំលៃ​ខ្លួន​ថ្លៃ​បំផុត ជា​លំដាប់​តារា​ស្រី​កំពូល​។​តំលៃ​ខ្លួន​របស់​នាង​គិត​ជា​អប្បបរមា​ក្នុងការ​ផ្សព្វផ្សាយ​គឺ 150,000​បាត និង លេងល្ខោន​បើសិនជា​ប៉ាន់ប្រមាណ 5-10 លាន​បាត​នៃ​ចំណូល​របស់​នាង​។​

9.​ ​នាង​បានទទួល​រង្វាន់​ជាច្រើន​ពី​ភាព​សិច​ស៊ី ឆាក​សិច​ស៊ី​ទាំងអស់​គឺ​មិនអាច​រំលង​ពី​នាង​បានឡើយ​ពេលខ្លះ​នាង​បាន​និយាយថា នាង​គឺ​ចូល​និវត្ត​ន៏​ពី​ការ​សិច​ស៊ី​ហើយ (​នេះ​ជា​ពាក្យ​លេងសើច​របស់​នាង​) ពីព្រោះ​នាង​គឺជា​តារា​កំពូល​ខាង​សិច​ស៊ី​។​

10.​ ​ភាពជោគជ័យ​ក្នុង​ជីវិត​របស់​នាង គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​នាង​ដោយ​ខ្លួន​របស់​នាង​ផ្ទាល់​នាង​ខំប្រឹង​សម្តែង​តាំងពីក្មេង និង មិនមាន​រឿងអាស្រូវ​ឡើយ ហើយ​ស្នេហា​របស់​នាង គឺមាន​ភាព​ផ្អែមល្ហែម ក៏ប៉ុន្តែ​មិនទាន់មាន​ដំណឹង​ល្អ ថា​នាង​នឹង​រៀបការ​នៅពេលណា​ឡើយ​។​


Related