ស្មារបស់ ប៉ាក់គីអាវ ជិត​ជា​សះស្បើយ ១០០% និងត្រៀមហ្វឹក​ហាត់​ដើម្បី​ប្រកួត​នឹង​ Floyd Mayweather

ស្មារបស់ ប៉ាក់គីអាវ ជិត​ជា​សះស្បើយ ១០០% និងត្រៀមហ្វឹក​ហាត់​ដើម្បី​ប្រកួត​នឹង​ Floyd Mayweather

កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​នេះ ស្ដេច​ប្រដាល់​ដែល​ឈ្នះ​ក្នុង​បេះ​ដូង​របស់​អ្នក​គាំ​ទ្រ​យ៉ាង​សន្ធឹក​សន្ធាប់​ Manny Pacquiao បាន​ប្រកាស​ថា​ស្មា​របស់​ខ្លួន​ជិត​ជា​សះ​ស្បើយ​ ១០០%​ ហើយគាត់​រំពឹង​ថា​នឹង​ធ្វើ​ការ​ហ្វឹក​ហ្វាត់​នៅ​ក្នុង​ពេល​ឆាប់ៗនេះ គឺ​នៅ​ក្នុង​ខែវិច្ឆិការ ឬខែធ្នូខាងមុន​នេះ​ឯង និង​អាច​ធ្វើ​ការ​ប្រកួត​នៅ​ខែមីនា​ ឆ្នាំ២០១៦នេះ។

Manny Pacquiao (ម៉ែន្នីប៉ាក់គីអាវ) បាន​ធ្វើ​ការ​វះកាត់​​ស្មា​ខាង​ស្តាំ​របស់​គាត់​បួន​ថ្ងៃ​បន្ទាប់​ពី​គាត់​បាន​ចាញ់​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ក្នុង​ការប្រកួត​ជា​មួយនឹង Floyd Mayweather Jr ដែល​ជា​ការ​ប្រយុទ្ធ​ធំ​ជាង​គេបំផុតមិនធ្លាប់មាន។

«ប្រសិនបើអ្នកសួរខ្ញុំថាជាការពិតណាស់, ខ្ញុំចង់ឱ្យការប្រកួតនោះទេ» Pacquiao បាននិយាយ។  «ខ្ញុំ​ឮ​ថា​គាត់​បាន​ចូល​និវត្តន៍​រួច​ទៅ​ហើយ។ ប្រសិន​បើ​គាត់​ពិត​ជា​បាន​ចូល​និវត្តន៍​ហើយ គឺ​ប្រហែល​ជា​គ្មាន​ការ​ប្រកួត​ទៀត​នោះ​ទេ​។ ប៉ុន្តែ​ប្រសិន​បើ​មិន​ទាន់​ចូល ... »

គួររំលឹក​ថា​ Pacquiao ត្រូវ​បាន​របួស​ស្នា​ ៣សប្ដាហ៍​មុន​នឹង​ថ្ងៃ​ឡើង​ប្រកួត ប៉ុន្តែ​គាត់​នៅ​តែ​ធ្វើ​វា​បាន​ល្អ លុះ​ដល់​ទឹកទីបួន របួស​របស់​គាត់​ក៏​បាន​រើឡើង ធ្វើ​ឲ្យ​ការ​វាយ​ និង​វាយ​បក​របស់​គាត់​ទៅលើ Floyd បាន​ថយ​ចុះ។ នេះ​ជា​រឿង​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​បំផុត​សម្រាប់​គាត់ ប៉ុន្តែ​គាត់​បាន​ប្រឹង​អស់​សមត្ថភាព​ហើយ។

Pacquiao បាន​បន្ត​ថា «គាត់ (Floyd) នៅ​តែ​ផ្លាស់​ទី​ជុំ​វិញ​ខ្ញុំ​រហូត ហាក់​មិន​ចង់​វាយ​ឲ្យ​ពេញ​មុខ​នោះ​ឡើយ, ផ្លាស់​ប្ដូរ​ការ​ដាល់»។ «ខ្ញុំ​គិត​ថា​វា​ពិសេស​ណាស់​បន្ទាប់​ពី​ខ្ញុំ​ព្យាបាល​ស្មា​រួច»។

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!