វិធី​ធ្វើ ៖ ទឹកក្រឡុក​ល្ហុង​ទុំ​

Sanofi

​ល្ហុង​មាន​ពណ៌​ទឹកក្រូច​មាន​រសជាតិ​ផ្អែម ដែល​ផ្តល់​ប្រយោជន៍​ជាច្រើន ក្នុង នោះ​ដូចជា វីតាមីន A ខ្ពស់ សម្បូរ​បេ​តា​ឃែ​រ៉ូ​ទីន​ដែល​អាច​ប្រឆាំង​រ៉ាឌីកាល់ សេរី ហើយ​ពិសេស​អាច​ប្រើ​ជា​ថ្នាំ​បញ្ចុះលាមក​បាន​ថែមទៀត ។​ ​បើ​ចង់​បរិភោគ​ល្ហុង​ទុំ​ដែលមាន​រសជាតិ​ប្លែក ហើយ​ថែមទាំង​ឈ្ងុយឆ្ងាញ់​អ្នក​អាចអនុវត្ត​រូបមន្ត​ថ្មី​មួយ​នេះ ។​

*​ត្រៀម​គ្រឿងផ្សំ​

-​សាច់​ល្ហុង​ទុំ​ចិត​សម្បក​ហាន់​ជា​ចំណិត​តូចៗ​ក្លាស្សេ​ឱ្យ​ត្រជាក់​ស្រេ​ប​មួយ​កូនចាន​
-​អំបិល​ម៉ដ្ឋ​បន្តិច​
-​ទឹកក្រូច​ឆ្មារ ១-២ ស្លាបព្រា​កាហ្វេ​
-​ទឹក​ស៊ីរ៉ូប៍​ក្លាស្សេ​ត្រជាក់ ១-២ កូនចាន​
-​ទឹក​ឆ្អិន​ក្លាស្សេ​ត្រជាក់​ស្រេ​ប ១ កូនចាន​

*​វិធី​ធ្វើ​

​ដាក់​សាច់​ល្ហុង អំបិល​ម៉ដ្ឋ ទឹកក្រូច​ឆ្មារ ទឹក​ស៊ីរ៉ូប៍ និង ទឹក​ឆ្អិន​ចូលក្នុង​ម៉ាស៊ីន​ក្រឡុក​កិន​ឱ្យ​ម៉ដ្ឋ​ល្អ បន្ទាប់មក​ទើប​ចាក់​ដាក់​ក្នុង​កែវ​ផឹក​ភ្លាម ឬ ក្លាស្សេ​ត្រជាក់​សិន​ក៏បាន​ដែរ ៕



Related