លោកឧត្តមសេនីយ៏ត្រី អាត់ ខែម និងក្រុមគ្រួសារ អញ្ជើញដាក់បិណ្ឌ នៅវត្តសុភមង្គល ដែលលោកឪពុកជា ព្រះចៅអធិការ

បន្ទាយមានជ័យ : ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៏ អាត់ ខែម និងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥នេះ បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញទៅដាក់បិណ្ឌ នៅវត្តសុភមង្គល ទីដែលឪពុក របស់លោកព្រះនាម សៀន ញៀន ព្រះជន្ម៨៨វស្សា ជាព្រះចៅអធិវត្ត ដែលនេះជាវេនទី១៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ ។

លោកឧត្តមសេនីយ៏ អាត់ ខែម និងក្រុមគ្រួសារ បានប្រគេនបច្ច័យ ដល់ព្រះសង្ឃចំនួន៧៨អង្គ ព្រមទាំងប្រគេនបច្ច័យរួម ជាង៩លានរៀល ទុកសម្រាប់កសាងសម្មិទ្ធផលផ្សេងៗ នៅក្នុងវត្ត ហើយក៏បានចែកជូនសារុង ដល់យាយជី និងពុទ្ធបរិស័ទមួយចំនួន ផងដែរ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៏ស្នងការ ក៏បានឆ្លៀតឱកាស ជួបសំណេះសំណាលជាមួយ កងកម្លាំងនគរបាល មូលដ្ឋានដែលយាម ប្រចាំការនៅក្នុងវត្ត ហើយបានផ្តាំផ្ញើឲ្យ ជួយពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកវត្ត និងចុងក្រោយបានចែកអំណោយ ជាសារុងម្នាក់ៗមួយផងដែរ៕