មេ​ប៉ុស្តិ៍​ប៉ូលិស ត្រូវគេ​វាយ នៅពេល​ធ្វើចរាចរ​ណ៍ស​ណ្តា​ប់​ធ្នាប់​ផ្លូវ​ស្ទះ ចូល​កន្លែង​លេង​ទឹក ដុង​អារ​ញ្ញ

ខេត្តបន្ទាយមានជ័យ: បុរស​ម្នាក់ បាន​វ៉ៃ​លោក​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​និមិត្ត ក្រុង​ប៉ោយប៉ែត នៅពេល​កម្លាំង​នគរបាល និង​ប្រជា​ការពារ​ខំ​សម្រួល​ចរាចរណ៍​សណ្តាប់ធ្នាប់​ផ្លូវ​កកស្ទះ ចូល​រមណីយដ្ឋាន​លេង​ទឹក ដុង​អារញ្ញ​។​
 
​លោក អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បានអោយដឹងថា ហេតុការណ៍​នោះ បានកើត​ឡើង នៅ​ម៉ោង ៣ និង ៣០ នាទី ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៥ នៅ​ផ្លូវ​ចូល​ភូមិ​ដុង​អារ​ញ្ញា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​។ មេ​ប៉ុស្តិ៍​ប៉ូលិស ដែល​ត្រូវគេ​វាយ​នោះ គឺ​លោក ម៉ា រិ​ន​។ លោក​មេ​ប៉ុស្តិ៍​ប៉ូលិស រងរបួស​ត្រង់​មុខ​។ ចំណែក​បុរស​ដែល​វាយ​មេ​ប៉ុស្តិ៍​នោះ ឈ្មោះ សឹង ឈី អាយុ ២៩ ឆ្នាំ ជា​ពលរដ្ឋ មាន​ទីលំនៅ​ភូមិ​រស្មី​មានជ័យ សង្កាត់​ទួល​ពង្រ ស្រុក​ម៉ាឡៃ​។​
 
​លោក អ៊ុំ សុផល និយាយ​បន្តថា ភ្លាមៗ​ពេល​បង្ក​ហឹ​ង្សា​នោះ​រួច កម្លាំង​នគរបាល​ចម្រុះ និង​ប្រជា​ការពារ​ភូមិ បាន​ព័ទ្ធចាប់​បុរស​បង្ក​នោះ​។​

​ជនសង្ស័យ​និយាយថា ខ្លួន​ខឹង​ការកកស្ទះ​ចរាចរណ៍ ហើយ​មន្ត្រីប៉ូលិស ធ្វើការ​ដូចជា​យឺតយ៉ាវ និង​មាន​ភាពលំអៀង​ក្នុងការ​សម្រួល​ចរាចរណ៍​៕