សម្តេច​តេ​ជោ​៖ កម្ពុជា ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ម៉ា​កាវ​

ភ្នំពេញ: កម្ពុជា នឹង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ម៉ា​កាវ ដើម្បី​ជំរុញ​វិស័យទេស​ចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ និង​វប្បធម៌ សម្រាប់​តំបន់ និង​ពិភពលោក ដែល​ផ្តល់នូវ​ផលប្រយោជន៍​ដល់​ប្រជាជាតិ​ទាំងពីរ​។ នេះ​បើតាម​សម្តេច​តេ​ជោ ហ៊ុន​សែន​។​

​សម្តេច​ហ៊ុនសែន បានលើកឡើង​ដូច្នេះ កាលពី​រាត្រី​ថ្ងៃទី​១២​ខែតុលា ខណៈដែល​លោក Hu Zhengyue ស្នងការ​នៃ​ក្រសួងការបរទេស​ចិន ប្រចាំ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ បាន​រៀប​អាហារ​ពេល​ល្ងាច​ជា​កិត្តិយស​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​។​

​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន បានសរសេរថា លោក Hu Zhengyue រីករាយ និង​ត្រេកអរ ដែល​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​ផ្តល់​កិត្តិយស​មក​ធ្វើ​ទស្សនកិច្ច​នៅ​ស្នងការ​នៃ​ក្រសួងការបរទេស​ចិន ប្រចាំ​ម៉ា​កាវ​។ មន្ត្រី​រាជ​ការ​ទាំងអស់ ដែល​បំរើ​ការងារ​នៅទីនេះ បាន​ចារិក​ទុកជា​ប្រវត្តិសាស្ត្រ ចំពោះ​វត្តមាន​​ដ៏​ឧត្តុង្គឧត្តម​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​អញ្ជើញ​មក​លើកទឹកចិត្ត​ដល់​មន្ត្រី​ដឹកនាំ​ទាំងអស់​។ សម្តេច​តេ​ជោ គឺជា​មេដឹកនាំ​នយោបាយ​ដ៏​គួរ​ឲ្យ​គោរព ស្រឡាញ់ និង​ជា​មិត្ត​ដ៏​ល្អ​របស់​ថ្នាក់ដឹកនាំ និង​ប្រជាជន​ចិន រួមទាំង​ថ្នាក់​ដឹកនាំ និង​ប្រជាជន​ទីក្រុង​ម៉ា​កាវ​ទាំងមូល​ផងដែរ​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល សរសេរថា ក្នុងនាម​សម្តេច​តេ​ជោ និង​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​ស្នងការ​​ក្រសួងការបរទេស​ចិន​ប្រចាំ​ម៉ា​កាវ ពិសេស​ប្រជាជន​ចិន​រស់នៅក្នុង​ទីក្រុង​
​ម៉ា​កាវ​ទាំងអស់ ដែល​បានធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​បំផុត​ដល់​សម្តេច និង​ភរិយា​៕​