វត្តអត្តខាត់ ថ្ងៃភ្ជុំធំ មានពុទ្ធបរិស័ទប្រមាណ ៣០-៤០ នាក់ប៉ុណ្ណោះ

វត្តអត្តខាត់ ថ្ងៃភ្ជុំធំ មានពុទ្ធបរិស័ទប្រមាណ ៣០-៤០ នាក់ប៉ុណ្ណោះ

ដោយ​៖ សូរ្យ​រិ​ទ្ធ​

​មិន​ខុសពី​បណ្តា​ឆ្នាំមុនៗ​ទេ យើង​សង្កេតឃើញ​វត្ត​ខ្លះ​សម្បូរហូរហៀរ នៅតែ​ហូរហៀរ រីឯ​វត្ត​អត្តខាត់ នៅតែ​អត្តខាត់​ដដែល ជាក់ស្តែង​យើង​បាន​ទៅកាន់​វត្ត​មួយ​ដែលមាន​ព្រះសង្ឃ​តែ ៦ អង្គ​ប៉ុណ្ណោះ គង់​ចាំ​ព្រះវស្សា​និង ពុទ្ធបរិស័ទ​មាន​ប្រមាណ ៣០ នាក់​ប៉ុណ្ណោះ​ក្នុង​ថ្ងៃ​ឆ្លងចុងក្រោយ ។​
​នៅ​ជិតបង្កើយ ហេតុអ្វី​ក៏​យើង​ទៅ​មិន​ដល់ ? វត្ត​នោះ​មាន​ចម្ងាយ​ប្រមាណ ៩០ គីឡូម៉ែត្រ ពី​ទីក្រុង​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ ហួស​ផ្សារ​ត្រាំកក់​បន្តិច មាន​បង្គោល​ស្លាក «​ព្រំប្រទល់​តាកែវ​-​កំពត​» ប្រ​មាណ ៤០ ម៉ែត្រ​ទៀត​ទើប​បត់​ស្តាំ តាមផ្លូវ​ជើងភ្នំ​ក្រួស​ក្រហម ឆ្ពោះទៅកាន់​បន្ទាយ​កងពល​តូច​អន្តរា​គមន៍​លេខ ១១ នៃ​កងយោធពល​ខេ​មរ​ភួ​មិ​ន្ទ ។ វត្ត​នោះ​មានឈ្មោះ «​វត្ត​បាក់​នឹម​» ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ឈើ​ទាល​ថ្មី ឃុំ​ច្រេស ស្រុក​ជុំ​គិរី ខេត្តកំពត ។ ស្ថាន​ភាពជា​តំបន់​ស្ថិតនៅ​ជើងភ្នំ ដែល​លោកតា​អាចារ្យ​ម្នាក់​ប្រាប់ថា ជា​ជួរ​ភ្នំ «​ដំរី​រមៀល​» ។​

 

វត្តអត្តខាត់ ថ្ងៃភ្ជុំធំ មានពុទ្ធបរិស័ទប្រមាណ ៣០-៤០ នាក់ប៉ុណ្ណោះ
ផ្លូវទៅកាន់វត្ត «បាក់នឹម»

វត្តអត្តខាត់ ថ្ងៃភ្ជុំធំ មានពុទ្ធបរិស័ទប្រមាណ ៣០-៤០ នាក់ប៉ុណ្ណោះ

ពុទ្ធបរិស័ទមកពីភ្នំពេញ ប្រគេនទ័យទាន និង ចូលបច្ច័យកសាងវត្ត ថ្វាយព្រះសង្ឃ ដែលគង់នៅវត្តបាក់នឹម ជាវត្តអត្តខាត់

វត្តអត្តខាត់ ថ្ងៃភ្ជុំធំ មានពុទ្ធបរិស័ទប្រមាណ ៣០-៤០ នាក់ប៉ុណ្ណោះ

ក្នុងសាលាឆាន់ សង្កេតឃើញមិនសូវសម្បូរចង្ហាន់ដូចវត្តដទៃ

វត្តអត្តខាត់ ថ្ងៃភ្ជុំធំ មានពុទ្ធបរិស័ទប្រមាណ ៣០-៤០ នាក់ប៉ុណ្ណោះ

ពុទ្ធបរិស័ទមកពីភ្នំពេញ ប្រគេនទ័យទាន ថ្វាយព្រះសង្ឃ ដែលគង់នៅវត្តបាក់នឹម ជាវត្តអត្តខាត់

 

វត្តអត្តខាត់ ថ្ងៃភ្ជុំធំ មានពុទ្ធបរិស័ទប្រមាណ ៣០-៤០ នាក់ប៉ុណ្ណោះ

ពុទ្ធបរិស័ទចំណុះជើងវត្តមានចំនួនតិចក្នុងថ្ងៃឆ្លងភ្ជុំធំ

វត្តអត្តខាត់ ថ្ងៃភ្ជុំធំ មានពុទ្ធបរិស័ទប្រមាណ ៣០-៤០ នាក់ប៉ុណ្ណោះ

អាចារ្យអង្គុយចាំពុទ្ធបរិស័ទ

វត្តអត្តខាត់ ថ្ងៃភ្ជុំធំ មានពុទ្ធបរិស័ទប្រមាណ ៣០-៤០ នាក់ប៉ុណ្ណោះ

ព្រះចៅអធិការវត្តបាក់នឹម

វត្តអត្តខាត់ ថ្ងៃភ្ជុំធំ មានពុទ្ធបរិស័ទប្រមាណ ៣០-៤០ នាក់ប៉ុណ្ណោះ

 

 

វត្តអត្តខាត់ ថ្ងៃភ្ជុំធំ មានពុទ្ធបរិស័ទប្រមាណ ៣០-៤០ នាក់ប៉ុណ្ណោះ

សភាពក្នុងសាលាឆាន់មិនអឹកធឹក

វត្តអត្តខាត់ ថ្ងៃភ្ជុំធំ មានពុទ្ធបរិស័ទប្រមាណ ៣០-៤០ នាក់ប៉ុណ្ណោះ
បរិវេណក្នុងវត្តបាក់នឹម មានសភាពស្ងាត់

វត្តអត្តខាត់ ថ្ងៃភ្ជុំធំ មានពុទ្ធបរិស័ទប្រមាណ ៣០-៤០ នាក់ប៉ុណ្ណោះ

ព្រះវិហារវត្តបាកនឹម សាងសង់់ថ្មីសន្លាង មិនទាន់រួចរាល់ នៅខ្វះបច្ច័យ

​បើតាម​លោកតា​ចាស់ស្រុក អ៊ុក ញ៉ែ​ត មានប្រសាសន៍ថា «​វត្ត​បង្កើត​ពី​ឆ្នាំ ១៩៨៨ តែ​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ ១៩៩៣ និង ១៩៩៦ រីឯ​ព្រះវិហារ​នោះ​សាង់សង់​ថ្មី​សន្លាង មិនទាន់​រួចរាល់ ។ ប្រជាជន​នៅ​ទីនោះ​មាន​ប្រមាណ ៦០០ នាក់ តែ​សព្វថ្ងៃ​ចាក​ចេញទៅ​ប្រក​បរបរ​ផ្សេងៗ នៅសល់​ប្រមាណ ៣០០ នាក់​ប៉ុណ្ណោះ » ។ លោកតា មុំ អៀង អាយុ ៧៥ ឆ្នាំ​ក៏បាន​ប្រាប់​យើង​ដែរ​ថា «​សព្វថ្ងៃ​មាន​ព្រះសង្ឃ​តិច ដោយ​ព្រះសង្ឃ​ខ្លះ​បាន​និមន្ត​ទៅ​រៀន​យូរហើយ​, សភាព​ក្នុង​វត្ត​នៅ​អត្តខាត់​នៅឡើយ ខ្វះខាត​ច្រើន​…» ។​

វត្តអត្តខាត់ ថ្ងៃភ្ជុំធំ មានពុទ្ធបរិស័ទប្រមាណ ៣០-៤០ នាក់ប៉ុណ្ណោះ

លោកតាចាស់ស្រុក អ៊ុក ញ៉ែត (ខាងឆ្វេង) និង លោកតា មុំ អៀង (អាវស) មានប្រសាសន៍ប្រាប់ «មតិអ្នក»

​នៅ​ថ្ងៃ​ភ្ជុំ​ធំ គឺ​ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៥ ជា​ថ្ងៃ​ឆ្លង យើង​សង្កេតឃើញ​ទិដ្ឋភាព​នៅក្នុង​វត្ត​បាក់​នឹម ហាក់​មាន​សភាព​ស្ងប់ស្ងាត់ មិន​ដូច​ក្នុង​វត្ត​ដទៃទៀត ដែល​អ៊ូអរ​អឹកធឹក មា​នស​ឡេង​ខ្ញៀវខ្ញា​កងរំពង ប្រជ្រៀត​គ្នា​រក​ផ្លូវ​ដើរ​មិនបាន ប៉ុន្តែ​បើ​ប្រៀប​មក​វត្ត​បាក់​នឹម ក្នុង​ថ្ងៃ​ភ្ជុំ​ធំ យើង​សង្កេតឃើញ​ពុទ្ធបរិស័ទ​ស្ថិតនៅលើ​សាលាឆាន់ មាន​ប្រមាណ​តែ ៣០ នាក់​ប៉ុណ្ណោះ ។ ម៉ោងជាង ១០ ទៅហើយ យើង​សង្កេតឃើញ​ព្រះសង្ឃ ទើបតែ​ឆាន់​អាហារ​ពេលព្រឹក​រួច ។​

វត្តអត្តខាត់ ថ្ងៃភ្ជុំធំ មានពុទ្ធបរិស័ទប្រមាណ ៣០-៤០ នាក់ប៉ុណ្ណោះ

ពុទ្ធបរិស័ទចំណុះជើងវត្តមានប្រមាណ ៣០ នាក់ក្នុងថ្ងៃភ្ជុំធំ

​កាលពី​ឆ្នាំ ២០១៤ វត្ត​នេះ​មាន​ព្រះសង្ឃ​គង់តែ ៤ អង្គ​ប៉ុណ្ណោះ មកដល់​បច្ចុប្បន្ន​មាន ៦ អង្គ​ហើយ ។ វត្ត «​បាក់​នឹម​» បាន​សាងសង់ឡើង​ក្នុង​ឆ្នាំ ១៩៨៨ ក្រោម​ការរួម​ដៃ​ពី​សប្បុរសជន ពុទ្ធបរិស័ទ​ចំណុះជើងវត្ត រីឯ​ព្រះវិហារ សាងសង់​បាន ៣ ឆ្នាំ​ហើយ ប៉ុន្តែ​មិនទាន់​រួចរាល់ នៅ​ត្រូវការ​កុសល​បច្ច័យ​ពី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ដែល​គណៈកម្មការ​វត្ត​សូម​បិណ្ឌ​បាត្រ ១ ការ៉េ ៣២០០០ រៀល ។​

​គណៈកម្មការ​វត្ត គ្មានអ្វី​ក្រៅពី​សូម​អំពាវនាវ​ដល់​អស់​លោក ឯកឧត្តម សប្បុរសជន ពី​ទីជិត​ឆ្ងាយ សូម​ងាក​មក ជួយ​កសាង «វត្ត​បាក​នឹម​» ឱ្យមាន​គ្រប់លក្ខណៈ ពីព្រោះ​សព្វថ្ងៃ​នៅ​ខ្វះខាត​ច្រើនណាស់ វិហារ​សង់​មិនទាន់​ហើយ មិនទាន់មាន​របង មិនទាន់មាន​ខ្លោងទ្វារ ។ សូម​អនុមោទនា ៕



វត្តអត្តខាត់ ថ្ងៃភ្ជុំធំ មានពុទ្ធបរិស័ទប្រមាណ ៣០-៤០ នាក់ប៉ុណ្ណោះបរិយាកាសជុំវិញ ធម្មជាតិសុទ្ធៗ

វត្តអត្តខាត់ ថ្ងៃភ្ជុំធំ មានពុទ្ធបរិស័ទប្រមាណ ៣០-៤០ នាក់ប៉ុណ្ណោះ