គ្រូ​សិង្ហបុរី​ថា​ ប្រកួត​ថ្ងៃ​នេះ​គ្មាន​ជម្រើស​អ្វី​ ក្រៅ​ពី​ឈ្នះ​កម្ពុជា​

គ្រូ​សិង្ហបុរី​ថា​ ប្រកួត​ថ្ងៃ​នេះ​គ្មាន​ជម្រើស​អ្វី​ ក្រៅ​ពី​ឈ្នះ​កម្ពុជា​

គ្រូ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​សិង្ហបុរី​មាន​ទំនុក​ចិត្ត​យ៉ាង​មុត​មាំ​ថា ក្រុម​របស់​លោក​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ស្វែង​ជ័យជម្នះ​ឲ្យ​បាន​នៅ​ពេល​ក្រុម​របស់​លោក​ទទួល​ភ្ញៀវ​កម្ពុជា​វេលា​ម៉ោង​៨​យប់​ (ម៉ោង​៧​នៅ​កម្ពុជា) ថ្ងៃ​ទី​១៣ តុលា​ នេះ​សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ ប្រចាំ​តំបន់​អាស៊ី​ ពូល​ E ជុំ​ទី​ពីរ​ ជើង​ទី២។

​​

គ្រូ​សិង្ហបុរី​ថា​ ប្រកួត​ថ្ងៃ​នេះ​គ្មាន​ជម្រើស​អ្វី​ ក្រៅ​ពី​ឈ្នះ​កម្ពុជា​លោក Bernd Stange (រូបថត៖ សហព័ន្ធ​បាល់ទាត់​សិង្ហបុរី FSA)

 

គ្រូ​​បង្វឹក​សិង្ហបុរី​លោក​ Bernd Stange ​ជឿ​ជាក់​ថា ក្រុម​របស់​លោក​នឹង​ទទួល​បាន​៣​ពិន្ទុ​សម្រាប់​​យប់​នេះ។ និយាយ​ក្នុង​សន្និសីទ​កាល​ពី​ម្សិល​មិញ​លោក​ថា ៖«​យើង​ត្រូវ​ខំ​ប្រឹង​មែន​ទែន​ដើម្បី​លត់​ក្រុម​កម្ពុជា។ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ទាំង​វេទនា​លើ​អាហ្វហ្កានីស្ថាន​ យើង​មាន​ពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​ត្រៀម​ខ្លួន។ កូន​ក្រុម​របស់​យើង​ប្រឹង​ប្រែង​ខ្លាំង​ណាស់»។

 

លោក​បន្ត​ថា ៖«​វា​មិន​មែន​ជា​ការ​ប្រកួត​ស្រួល​ទេ​ ខ្ញុំ​គិត​ថា​ យើង​មិន​ដែល​ចាញ់​កម្ពុជា​ លើក​លែង​តែ​ស៊ីហ្គេម តែ​ខ្ញុំ​ជឿ​ថា យើង​គ្មាន​ជម្រើស​ ក្រៅ​ពី​ឈ្នះ​ការ​ប្រកួត​នេះ។ យើង​មាន​សុទិដ្ឋិ​ថា​បាន​ពិន្ទុ។ យើង​ត្រូវ​តែ​វាយ​សម្រុក…. យើង​ត្រូវ​តែ​គ្រប​ដណ្ដប់​ការ​ប្រកួត​នេះ»។

 

 កុំ​ភ្លេច! កម្ពុជា​ជួប​សិង្ហបុរី​ម៉ោង ៧យប់​នេះ

លោក​គ្រូ​សិង្ហបុរី​រូប​នេះ​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សំគាល់​សម្រាប់​ការ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​ក្នុង​យុទ្ធនាការ​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​នេះ។ កាល​ពី​ជើង​ទី​១​សិង្ហបុរី​បាន​យក​ឈ្នះ​កម្ពុជា​នៅ​ក្រៅ​ដី​ដោយ​លទ្ធផល​ ៤-០។ ចុះ​នៅ​ក្នុង​ផ្ទះ​ខ្លួន​ឯង​យប់​នេះ​ អាច​ទទួល​បាន​ជោគជ័យ​លើ​កម្ពុជា​ដូច​អ្វី​ដែល​លោក​និយាយ​ទេ?​

 

គ្រូ​សិង្ហបុរី​ថា​ ប្រកួត​ថ្ងៃ​នេះ​គ្មាន​ជម្រើស​អ្វី​ ក្រៅ​ពី​ឈ្នះ​កម្ពុជា​

 

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា​
ប្រភព៖ FAS