ឪពុក​ចាស់ ម្តាយ​ជរា កូន​ដណ្តើម​ទ្រព្យ​គ្នា រង្គោះរង្គើ​វង្ស​ត្រកូល!

 
ភ្នំពេញ៖ ចាប់តាំងពី​ចាប់ដៃគ្នា​ជា​ប្តី ប្រពន្ធ ឪពុកម្តាយ​តែងតែ​ខំប្រឹង​គ្រប់​នាទី​ទាំងអស់​ដើម្បី​រកប្រាក់​ចំណូល​ចិញ្ចឹម​ក្រពះ បង់ថ្លៃ​សាលា​ជូន​កូន និង​ចំណាយផ្សេង។ ឪពុកម្តាយ​ខ្លះ មិន​ត្រឹមតែ​រកប្រាក់​ដើម្បី​ចំណាយ​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​ពួកគេ​ប្រឹងប្រែង​មិន​គិតពី​ជីវិត​ខ្លួនឯង​ឡើយ​ដើម្បី​រក​ទ្រព្យ​ទុក​សម្រាប់កូនៗពេល​ពួកគេ​ធំ​ឡើង។

ឪពុកម្តាយ​ខ្លះ សុខចិត្ត​លះបង់​ជីវិត​ខ្លួនឯង ឆ្លងកាត់​គ្រោះថ្នាក់​គ្រប់យ៉ាង សុខចិត្ត​ធ្វើអំពើ​បាប អោយតែបាន​ទ្រព្យ បាន​លុយ សម្រាប់​ទុកអោយ​កូន​នា​ថ្ងៃ​អនាគត។ ប៉ុន្តែ​ជា​លទ្ធផល ពេលខ្លះ ទ្រព្យ​ទាំងនោះ មិនបាន​ផ្តល់​សុភមង្គល​ជូន​ឪពុកម្តាយ​វិញ​ឡើយ។ ពេលខ្លះ ទ្រព្យកេរដំណែល​កាន់តែច្រើន ជំរុញ​អោយ​កូនចៅ​ហែក​ដណ្តើម​គ្នា ឈ្លោះ​គ្នា​គ្មាន​ទីបញ្ចប់។

រីឯ​ឪពុកម្តាយ​បានត្រឹមតែ​អង្គុយ​ស្រក់​ទឹកភ្នែក​ដោយសារ​ទ្រព្យ​ខ្លួនឯង។ តើ​កូនចៅ​គួរ​ធ្វើអោយ​ម្តាយ​ឪពុក​ឈឺចាប់​នៅ​ដំណាក់កាល​នៃ​ជីវិតចុងក្រោយ​ឬទេ? តើ​កូនចៅ​ចង់ឃើញ​ម្តាយ​ឪពុក​សម្រក់​ទឹកភ្នែក​រាល់ថ្ងៃ​ឬទេ?


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?