កម្ពុជា និង​ចិន គ្រោង​បើក​ជើងហោះហើរ ម៉ា​កាវ​-​ភ្នំពេញ និង​ម៉ា​កាវ​-​សៀមរាប​

ភ្នំពេញ: កាលពី​រសៀល​ថ្ងៃទី​១២​តុលា បន្ទាប់ពី​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភព​លោក​ម៉ា​កាវ លើក​ទី​៤ ជា​ផ្លូវការ លោក Chui Sai On ប្រធាន​ប្រតិបត្តិ​ពិសេស​ម៉ា​កាវ បានរៀបចំ​អាហារ​ថ្ងៃត្រង់​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​គណប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ក្នុងនោះ លោក Chui បានបញ្ជាក់​ប្រាប់​សម្តេច​តេ​ជោ អំពី​ទំនាក់ទំនង​ល្អជា​ប្រពៃណី​ចិន​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៥៨​។ ប៉ុន្តែ​សម្តេច​តេ​ជោ គឺជា​ប្រមុខ​ដឹកនាំ​កម្ពុជា​លើក​ទី​១ ដែល​បាន​អញ្ជើញ​មក​ម៉ា​កាវ​។ ទំនាក់ទំនង​ល្អ​ថ្ងៃនេះ គឺ​នឹង​រិត​តែ​ជំ​រុញអោយ​សហប្រតិបត្តិ​ការ​ចិន​-​កម្ពុជា កាន់តែ​ល្អ​រឹងមាំ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ហ៊ុនសែន​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល បានសរសេរថា កម្ពុជា​សង្ឃឹមលើ​ទំនាក់ទំនង និង​សហ​ប្រតិ​ប​ត្ត​ការល្អ ដែល​នាំមក​នូវ​ការរីកចម្រើន រួមទាំង​គម្រោង​ផ្លូវ​សូត្រ​សមុទ្រ ជាដើម​។ ទន្ទឹម​នឹងនោះ សម្តេច​តេ​ជោ​ និង​លោក Chui ក៏បាន​ពិភាក្សា​ផងដែរ​អំពី​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​វិស័យ​ទេសចរណ៍វប្បធម៌ ព្រមទាំង​ការបង្កើន​បរិមាណ​អង្ករ​នាំចូល​ប្រទេស​ចិន និង​បើក​ជើងហោះហើរ ម៉ា​កាវ​-​ភ្នំពេញ និង​ម៉ា​កាវ​-​សៀមរាប​៕​