ការងារ​ទាំង ១០ ដែល​ផ្តល់​ប្រាក់បៀវត្ស​ខ្ពស់ ហើយ​មិន​ទាមទារ​កម្រិត​បរិញ្ញាបត្រ


នៅ​សហរដ្ឋអាមេរិក ទោះបីជា​អ្នក​មិនមាន​សញ្ញាបត្រ​ជាន់ខ្ពស់ ក៏​អ្នកមាន​សង្ឃឹម​រកប្រាក់​ចំណូល​បាន​ច្រើន​ដែរ។ បើតាម​ទិន្នន័យ​ចុងក្រោយ​របស់​ការិយាល័យ​ស្ថិតិ​ការងារ​អាមេរិក​ដែល​ធ្វើ​ក្នុង​ឆ្នាំ២០១២ មាន​ការងារ​ចំនួន ២៧ ដែល​ផ្តល់​ប្រាក់កម្រៃ​ខ្ពស់​ជាងគេ ដោយ​មិន​ទាមទារ​នូវ​សញ្ញាបត្រ​បរិ​ញ្ញា ដោយ​ការងារ​នោះ​ផ្តល់​បៀវត្សរ៍​យ៉ាងតិច ៦ ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ។ យើង​សូម​លើក​យកតែ​ការងារ​ចំនួន ១០ ប៉ុណ្ណោះ​មក​បង្ហាញជូន​លោកអ្នក ៖

1.    អ្នកត្រួតពិនិត្យ​ចរាចរ​យន្តហោះ
មុខងារ ៖ តាមដាន និង​ដឹកនាំ​ចលនា​នៃ​យន្តហោះ។ ប្រាក់ខែ​ប្រចាំឆ្នាំ​ជា​មធ្យម​របស់​អ្នកត្រួតពិនិត្យ​ការហោះហើរ​គឺ​ខ្ពស់ជាង​ការងារណាៗទាំងអស់ ដែល​មិន​ទាមទារ​សញ្ញាបត្រ​ជាន់ខ្ពស់។
•    ប្រាក់ខែ​ប្រចាំឆ្នាំ​ជា​មធ្យម : ១២២ ៥៣០ ដុល្លារ
•    កម្រិតវប្បធម៌ : បរិញ្ញាបត្ររង

2.    គ្រូពេទ្យ​ជំនាញ​ផ្នែក​កាំរស្មីអ៊ិច
មុខងារ ៖ ត្រួតពិនិត្យ​ឧបករណ៍ តាមដាន​អ្នកជំងឺ​ក្នុងពេល​ព្យាបាល​ដោយ​កាំរស្មីអ៊ិច។
•    ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​ជា​មធ្យម : ៧៧ ៥៦០ ដុល្លារ
•    កម្រិតវប្បធម៌ : បរិញ្ញាបត្ររង

3.    អ្នក​ដំឡើង និង​ជួសជុល​ជណ្តើរយន្ត
មុខងារ ៖ ដំឡើង ជួសជុល និង​ថែទាំ​ជណ្តើរយន្ត។
•    ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​ជា​មធ្យម : ៧៦ ៦៥០ ដុល្លារ
•    កម្រិតវប្បធម៌ : សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​ដែលមាន​តម្លៃ​ស្មើ

4.    អ្នកបម្រើ​ការ​នៅ​ឡ​ចម្រាញ់​ធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម
មុខងារ ៖ បញ្ជា​គ្រឿង​ម៉ាស៊ីន​ក្នុង​ឡ​ចម្រាញ់​ធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម។ តាមដាន និង​កត់ត្រា​ទិន្នន័យ ចាត់វិធានការ​ជាបន្ទាន់​ក្នុងករណី​ចាំបាច់។
•    ប្រាក់បៀវត្ស​ប្រចាំឆ្នាំ​ជា​មធ្យម : ៧៤ ៩៩០ ដុល្លារ
•    កម្រិតវប្បធម៌ : សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​មានតម្លៃ​ស្មើ

5.    អ្នកស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម

មុខងារ ៖ ធ្វើការ​ស៊ើបអង្កេត​ទាក់ទិន​នឹង​ករណី​រំលោភបំពានផ្សេងៗ ដើម្បី​ដោះស្រាយ​បទឧក្រិដ្ឋ។
•    ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​ជា​មធ្យម : ៧៤ ៣០០ ដុល្លារ
•    កម្រិតវប្បធម៌ : សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​មានតម្លៃ​ស្មើ

6.    អ្នកបើកបរ​យន្តហោះ​ពាណិជ្ជកម្ម
មុខងារ ៖ បើកបរ​យន្តហោះ ឬ​ឧទ្ធម្ភាគចក្រ​នៅលើ​គន្លង​អាកាស​ដែល​មិនត្រូវ​បានកំណត់។
•    ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​ជា​មធ្យម : ៧៣ ២៨០ ដុល្លារ
•    កម្រិតវប្បធម៌ : សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​មានតម្លៃ​ស្មើ

7.    អ្នក​ចែកចាយ​អគ្គិសនី

មុខងារ ៖ សម្របសម្រួល ដោះស្រាយ និង​បែងចែក​អគ្គិសនី។
•    ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​ជា​មធ្យម : ៧១ ៦៩០ ដុល្លារ
•    កម្រិតវប្បធម៌ : សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​មានតម្លៃ​ស្មើ

8.    អ្នក​អនាម័យ​ធ្មេញ

មុខងារ ៖ សម្អាត​ធ្មេញ ព្យាបាល​ជំងឺ​មាត់ផ្សេងៗដូចជា​ជំងឺរាក់​ស៊ី​ធ្មេញ និង​ផ្តល់​ដំបូន្មាន​ទាក់ទិន​នឹង​ការថែទាំ​ធ្មេញ។
•    ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​ជា​មធ្យម : ៧០ ២១០ ដុល្លារ
•    កម្រិតវប្បធម៌ : បរិញ្ញាបត្ររង

9.    អ្នកឯកទេស​ផ្នែក​វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ

មុខងារ ៖ ប្រើប្រាស់​ម៉ាស៊ីន​ស្គែ​ន​ដើម្បី​ពិនិត្យមើល​ផ្នែក​ណាមួយ​នៃ​រាងកាយ​អ្នកជំងឺ។ បន្ទាប់មក ចេញ​ថ្នាំ​សម្រាប់​ការព្យាបាល​ដោយ​វិទ្យុសកម្ម។
•    ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​ជា​មធ្យម : ៧០ ១៨០ ដុល្លារ
•    កម្រិតវប្បធម៌ : បរិញ្ញាបត្ររង

10.    អ្នកគ្រប់គ្រង​បុគ្គលិក​ផ្នែក​លក់

មុខងារ ៖ គ្រប់គ្រង និង​សម្របសម្រួល​សកម្មភាព​របស់​បុគ្គលិក​ផ្នែក​លក់។
•    ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​ជា​មធ្យម : ៧០ ០៦០ ដុល្លារ
•    កម្រិតវប្បធម៌ : សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​មានតម្លៃ​ស្មើ

ដកស្រង់​ពី​គេហទំព័រ


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?