កើត​ជំងឺ​ស្អូច​គួរ​រៀបចំ​របៀប​រស់នៅ​បែប​ណា​ទើប​ល្អ​?

កើត​ជំងឺ​ស្អូច​គួរ​រៀបចំ​របៀប​រស់នៅ​បែប​ណា​ទើប​ល្អ​?

​ជំងឺ​ស្អូច​គេ​ហៅ​ម្យ៉ាងទៀត​ថា កញ្ជ្រឹល​អាឡឺម៉ង់ ដែល​ជា​ជំងឺឆ្លង​ដ៏​សាហាវ​មួយ​បង្កឡើង​ដោយ​វីរុស ដែល​យើង​សម្គាល់​ដឹង​តាមរយៈ​កន្ទួល​ក្រហមៗ​លើ​ស្បែក​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ជំងឺ​នេះ បណ្តាលមកពី​វីរុស​ខុសគ្នា​ពី​វីរុស​ជំងឺ​កញ្ជ្រឹល ហើយក៏​មិន​ឆ្លង និង​ធ្ងន់ធ្ងរ​ដូច​ជំងឺ​កញ្ជ្រឹល​ដែរ​។

​ជំងឺ​ស្អូច​គឺជា​ការបង្ក​រោគ​ដ៏​តិចតួច​មួយ​។ នៅ​ពេល​អ្នក​ឆ្លង​ជំងឺ​នេះ អ្នក​ច្រើន​តែ​មាន​ប្រព័ន្ធ ភាពស៊ាំ​ប្រឆាំងនឹង​ជំងឺ​នេះ​បាន​មួយ​ជីវិត​តែម្តង​។ ស្ត្រី​ខ្លះ​ដែល​មាន​ជំងឺ​ស្អូច​តែង​ធ​ញ​លាប់​មាន​អាការៈរលាក​សន្លាក់នៅ​ម្រាមដៃ កដៃ និង​ជង្គង់ ដែល​ជា​ទូទៅ​វា​នឹង​ជា​ទៅ​វិញ​ក្នុង​រយៈពេល​មួយ​ខែ​ក្រោយ​។ អ្វី​ដែល​កម្រ​នោះ​គឺថា ជំងឺ​ស្អូច​អាចធ្វើ ឱ្យមាន​ជំងឺអំបៅអំបែក ឬ​រលាក​ខួរក្បាល​ទៀត​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ​បើសិន​ជា​អ្នក ឬ​កូនអ្នកមាន​ជំងឺ​ស្អូច​ហើយ​នោះ អ្នក​គួរតែ​ធ្វើ​រឿង​ដូចខាងក្រោម​នេះ​៖

  • គេង​ឱ្យបាន​ច្រើន​តាម​តែ​អាច​ធ្វើទៅបាន​
  • ​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ និង​បំបាត់​ការឈឺចាប់ Acetaminophen (Tylenol)
  • ​ប្រាប់​មិត្តភក្តិ ក្រុមគ្រួសារ និង​អ្នកធ្វើកា​ជាមួយ (​ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​) អំពី​ជំងឺ​របស់​អ្នក​បើសិនជា​ពួកគេ​ធ្លាប់​ប៉ះពាល់​នឹង​ជំងឺ​នេះ​។
  • ​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​គួរតែ​ចៀសវាង​ការជួប ឬ​ទាក់ទង​អ្នក​
  • ​ប្រាប់​សាលារៀន​ថា​កូន​អ្នកចេញ​ជំងឺ​ស្អូច​ហើយ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។